សេដ្ឋីDonald Bren ប្រើយុទ្ធសាស្រ្តងាយៗ ៥ ដើម្បីជោគជ័យលើវិស័យអចលនទ្រព្យ

0
1724

លោក Donald Bren គឺជាមហាសេដ្ឋីអចលនទ្រព្យដែលមានជាងគេមួយរូបនៅសហរដ្ឋអាមេរិក លោកមានទ្រព្យសម្បត្តិសរុបប្រមាណជិត១៧ពាន់លានដុល្លារ។ ខាងក្រោមនេះគឺជាយុទ្ធសាស្រ្ត៥ចំណុចដែលមាហាសេដ្ឋីរូបនេះអនុវត្តន៍រហូតមានប្រាក់ខ្ទងពាន់លានដុល្លារ។

១. ទីតាំង

សម្រាប់លោកទីតាំងគឺជារឿងសំខានបំផុតមួយដែលលោកផ្តោតខ្លាំង ត្រូវរើសទីតាំងណាដែលមានសក្តានុពលខ្លាំង សម្រាប់ធ្វើការអភិវឌ្ឍន៍គម្រោង ជាទីតាំងដែលនៅចន្លោះសំខាន់ៗ ទីតាំងដែលអំណោយផលការធ្វើពាណិជ្ជកម្ម ទីតាំងដែលអាចអភិវឌ្ឍន៍ជាសហគមន៍ ។

២. របៀបគ្រប់គ្រងលំហូរសាច់ប្រាក់

មិនថាទាល់តែក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុនរបស់លោកទេ ទើបត្រូវការបែងចែកនូវការប្រើប្រាស់ចរន្តសាច់ប្រាក់ឱ្យបានត្រឹមត្រឹមនោះ គឺវាសម្រាប់ការប្រើប្រាស់ជាទូទៅ ក្នុងការដាក់ចូលទៅក្នុងការអភិវឌ្ឍន៍គម្រោងណាមួយឱ្យច្បាស់លាស់។

៣.ដីដែលទំនេរគឺសំខាន់ដូចដីដែលសាងសង់

ចំណុចនេះគឺលោកបានចាត់ទុកថាក្នុងការអភិវឌ្ឍន៍គម្រោងណាមួយគឺលោកគិតសំខាន់ដល់ការទុកដីឱ្យទំនេរសម្រាម់ធ្វើជាសួនកំសាន្ត និង​ ជាតំបន់បៃតង ព្រោះវាជាចំណែកមួយដែលមានតម្លៃស្មើជាមួយនឹងអគារដែលគាត់សាងសង់។ មិនមែនធ្វើដើម្បីចំណេញតែមួយមុខនោះទេ គឺត្រូវតែគិតដល់ផាកសុខភាព និងការបំពេញតម្លៃបន្ថែមទៅដល់អតិថិជនគឺជារឿងសំខាន់ជាង។

៤. ការផ្តោតអារម្មណ៍លើតំបន់មួយ

សម្រាប់លោការអភិវឌ្ឍន៍ចាប់យកតំបន់មួយច្បាស់លាស់ ហើយធ្វើការអភិវឌ្ឍន៍នៅទីនោះចាក់ឬស ចាក់គល់នៅទីនោះតែម្តង ជាក់ស្តែងការអភិវឌ្ឍន៍របស់លោកគឺមានតែនៅក្នុងរដ្ឋ California ប៉ុណ្ណោះ ។ ហើយត្រូវតែផ្តោតធ្វើការឱ្យខ្លាំងដើម្បីឱ្យតំបន់នៅទីនោះមានការអភិវឌ្ឍន៍ គឺយកចិត្តទុកដាក់ជាមួយគម្រោងឱ្យច្រើន។ លោកធ្លាប់បាន និយាយថា ខ្លួនមិនមែនជាមនុស្សសាធារណៈនោះទេ តែជាអ្នកសាងសង់ និងជាអ្នកអភិវឌ្ឍន៍គម្រោង។

៥.ប្រសិទ្ធភាពប្រើពេលវេលា

លោកមិនចំណាយពេល២៤ម៉ោងចោលទទេនោះទេ ត្រូវចំណាយពេលវេលារបស់ខ្លួន ធ្វើការណាឱ្យមានផលប្រយោជន៍ គិតពីការរៀបចំផែនការ គិតពីការអភិវឌ្ឍន៍គម្រោងអោយមានការរីកចម្រើន។

អត្ថបទដោយ៖ ប៉េង ផានិត

LEAVE A REPLY

Please enter your comment!
Please enter your name here