សហស្ថាបនិក Susadei.com បង្កើតអាជីវកម្មព្រោះចង់ផ្លាស់ប្តូរទម្លាប់រស់នៅខ្មែរឲ្យទំនើបមិនចាញ់អឺរ៉ុប

0
1485

កូនខ្មែរមានស្រុកកំណើតនៅខេត្តពោធិ៍សាត់មួយរូបទើបនឹងបង្កើតថ្មីវេបសាយកក់សំបុត្រអនឡាញក្នុងស្រុកមានគោលដៅផ្តល់ជូនសេវាកម្មកក់កន្លែងស្នាក់សម្រាប់អ្នកទេសចរណ៍ក្នុងស្រុក និងលើកទឹកចិត្តការ​ធ្វើទេសចរណ៍​ក្នុងស្រុកតាមបែបទំនើបទាំងការស្នាក់នៅ និងការចាយវាយមិនឲ្យចាញ់ប្រទេស​អ្នកមានៗជាពិសេសបណ្តាពួកប្រទេសនៅអឺរ៉ុបឡើយ។

លោក មុត ភាព សហស្ថាបនិកវែបសាយក្នុងស្រុក Susadei.com បានប្រាប់ Business Cambodia ថាលោកចង់បង្កើតនូវអាជីវកម្មមួយដែលជួយដល់អ្នកទេសចរណ៍ក្នុងស្រុកដែលកន្លងមកពិបាកក្នុងការស្វែងរកកន្លែងស្នាក់នៅ ដោយមិនដឹងថាទៅសួរអ្នកណា? ហើយជួនកាល មានអារម្មណ៍មិនសប្បាយចិត្តពេលរកកន្លែងស្នាក់នៅដែលមិនគួរជាទីពេញចិត្តជាដើម។

វែបសាយមួយនេះ ជម្រើសយកតែទីតាំង សម្រាប់ស្នាក់អាស្រ័យណាដែលទំនើបមិនចាញ់អឺរ៉ុប និងមានតម្លៃសមរម្យល្មមអាចស្នាក់នៅបាន ហើយមួយទៀតវែបសាយខ្មែរមួយនេះ ក៏អាចប្រើជំនួសវែបសាយបរទេសដែលគេនិយមប្រើទូទាំងពិភពលោកពី២០ទៅ៤០%ឯណោះក្នុងការប្រើសេវាកម្មកក់ម្តងៗ។


គួរជម្រាបថា Susadei.com បង្កើតឡើងជាមួយទុនដំបូងតែ៣ពាន់$ប៉ុណ្ណោះ ដោយមានការចូលរួម​ដោយសណ្ឋាគារ និងផ្ទះសំណាក់ចុះឈ្មោះជាច្រើនមកហើយ សុទ្ធសឹងជាកន្លែងស្នាក់នៅបែបអឺរ៉ុប ដែលមានតម្លៃសមរម្យដែលអាចទូទាត់បានភ្លាមៗ​នៅលើអនឡាញផងដែរ៕

 

អត្ថបទដោយ ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here