មូលហេតុ ដែលធ្វើឲ្យ CEO ក្រុមហ៊ុន Intel ត្រូវបានបណ្តេញចេញពីដំណែងកាលពីពេលថ្មីៗនេះ

0
1354

ក្រុមហ៊ុន Intel Corporation គឺជាក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមរិក ដែលផ្តោតសំខាន់លើការផលិតបន្ទះឈីប ដែលមានតម្លៃខ្លស់បំផុត លំដាប់ទី២លើពិភពលោក ដែលវ៉ាដាច់ក្រុមហ៊ុន Samsung។

Intel ជាក្រុមហ៊ុនផលិត Microprocessors សេរី x86 ដែលជាប្រព័ន្ធដំណើរនៅក្នុងកំព្យូទ័រភាគច្រើនបំផុត។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Intel បានប្រកាសព័ត៌មានផ្លូវការមួយ ដោយបានបញ្ចប់តំណែងលោក Brian Krzanich ជានាយកប្រតិបត្តិ (CEO) និងជាសមាជិកក្រុមប្រឹក្សាភិបាល ដោយសារតែលោកបានរំលោភបំពាន់គោនយោបាយរបស់ក្រុមហ៊ុន ដោយបានប្រព្រិត្តិកំហុសឆ្គង ដោយមានទំនាក់ទំនងជិតស្និតជាមួយបុគ្គលិក Intel។

ការស៊ើបអង្កេតដែលបានប្រព្រឹត្តទៅ ដោយអ្នកប្រឹក្សាខាងក្នុង និងខាងក្រៅបានបញ្ជាក់ពីការរំលោភបំពានលើគោលនយោបាយមិនមែនជាក្រមសីលធម៌របស់ក្រុមហ៊ុន Intel ដែលអនុវត្តចំពោះអ្នកគ្រប់គ្រងទាំងអស់។

ក្រុមហ៊ុននឹងរំពឹងទុកថា បុគ្គលិកទាំងអស់នឹងគោរពតម្លៃរបស់ Intel និងគោរពតាមក្រមសីលធម៌របស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាល ដែលបានទទួលយកការលាលែងពីតំណែងរបស់លោក Krzanich។

គួរបញ្ជក់ដែរថា អតីត CEO រូបនេះ បានចូលបម្រើការនៅក្រុមហ៊ុននេះដំបូង ក្នុងនាមជា វិស្វករម្នាក់នៅឆ្នាំ ១៩៨២។

បន្ទាប់មកត្រូវបាន កាន់តំណែងជាប្រធានផ្នែកប្រតិបត្តិ មុនពេលត្រូវបានតែងតាំងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Intel Corporation។

លោក Brian Krzanich ត្រូវបានប្រធានក្រុមហ៊ុន Intel លោក Andy Bryant ប្រកាសឲ្យលាលែងពីតំណែងនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៨៕

អត្ថបទដោយ៖ វ៉ាត វឌ្ឍនា