Jack Ma ថា “ទោះធ្វើការឲ្យគេ​ ឬធ្វើការឲ្យខ្លួនឯងក៏ដោយ​ អ្នកត្រូវធ្វើការឲ្យខ្លាំង​ កុំថ្នមកម្លាំង”

0
21237

លោកមហាសេដ្ឋីមានប្រជាប្រិយបំផុត​របស់អាសុី​គឺលោក​​ Jack Ma បានថ្លែងថា​​​បើអ្នកចង់ជោគជ័យ​​អ្នក​ត្រូវតែហ៊ានធ្វើការឲ្យខ្លាំងបំផុត​​ទោះធ្វើការឲ្យខ្លួនឯង​ឬ​ធ្វើការ​ឲ្យអ្នកដទៃក៏ដោយ។

គាត់បានពន្យល់ថា​លើលោកនេះ​នរណាដែលធ្វើការថ្នមកម្លាំង​នឹងមិនមានឳកាស​ជោគជ័យទ្បើយ​ព្រោះ​សង្គមសព្វថ្ងៃ​ជាសង្គម​ពេញដោយការប្រកួតប្រជែង។​លោកបានរំលឹកផងដែរថា​លោកបានខិតខំរៀនអង់គ្លេសដោយខ្លួន​ឯងព្រោះគ្មាន​លុយ​តែពេលរៀននោះ​លោកមិនបានរៀនលំៗទ្បើយ។

គួរបញ្ជាក់ថា​ទម្រាំចេះនិយាយភាសាអង់គ្លេសល្អដូចសព្វថ្ងៃ​យុវជន​​ Jack Ma ធ្លាប់ជិះកង់​រាប់គីទ្បូម៉ែត្រ​ទៅសណ្ឋាគារមួយដែលមានបរទេសស្នាក់នៅ​ដើម្បីអនុវត្តន៍ភាសាអង់គ្លេស​របស់គាត់ ​​ដោយរាល់ព្រឹក​គាត់ត្រូវភ្ញាក់ម៉ោង​៥ព្រឹកឯ​ណោះ។


ដល់ពេលគាត់ចាប់ផ្តើមរកស៊ី​​​ Jack Ma និងដៃគូ​របស់គាត់​ធ្វើការមិនខុសពីមនុស្សឆ្កួតទេ។ ​​ពួកគាត់បានធ្វើការខ្លាំង​ ទោះបីអាជីវកម្ម​របស់ខ្លួន​គ្មានចំណូលសូម្បីតែ១ដុល្លារ​ក្នុង​រយះពេល​៣ឆ្នាំ​​ក៏ដោយ ហើយទោះបីមនុស្សជុំវិញ​នាំគ្នា​ថា​អាជីវកម្ម​ដែលគាត់កំពុងធ្វើ​ជា​គំនិតរកសុីអត់បានការក៏ដោយ។

នេះជាសារធំណាស់សម្រាប់យុវជនកម្ពុជា​ដែលដល់វ័យដែលអ្នកត្រូវខំ។​​​ទោះធ្វើការឲ្យគេ​ឬធ្វើការឲ្យខ្លួនឯងក៏ដោយ​សូមចាំបណ្តាំ​របស់​ Jack Ma ផង។​ហើយខ្ញុំក៏សូមរំលឹកបន្ថែមដែរថា​ ថាមពល​របស់អ្នកក្នុងខ្លួន ​​ទោះប្រើយ៉ាងណា​ក៏មិនចេះអស់ដែរ។ ​អ្នកប្រើអស់ថ្ងៃនេះ ​ស្អែកទ្បើងនឹងមានដដែល​ ដូចនេះ​មិនគួរ​ទុក​ថាមពលនោះចោល​ ដោយអត់បានប្រើទេ។ ​សូមនាំគ្នាសំរុកធ្វើការឲ្យខ្លាំង​ដើម្បីជោគជ័យ​ក្នុងជីវិតទាំងអស់គ្នា៕

>>>មនុស្សខ្ជិល​ ប្រើថាមពលនោះមិនដែលអស់ទេ!មើលវីដេអូច្រើនទៀតនៅទីនេះhttps://www.youtube.com/channel/UCTVOgJQLz1lKDbzJqMWbbsg

Posted by Sam Kosal on Saturday, 1 September 2018

អត្ថបទដោយ៖​សំកុសល
អ្នកនិពន្ធសៀវភៅ​ចង់ពូកែរកសុី​ត្រូវចេះសំលៀងពូថៅ
ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal

បំផុសគំនិតរកសុី និងនាំមនុស្សចេញរកសុី🙅🏻‍♂️ INSPIRE and ENABLE great entrepreneurs...

LEAVE A REPLY

Please enter your comment!
Please enter your name here