មហាសេដ្ឋីវ័យក្មេងបំផុតរបស់ចិន កសាងក្រុមហ៊ុនតម្លៃជាង២០ពាន់លាន$ ប្រើពេលមិនដល់៤ឆ្នាំ

0
2922

ជាមួយនឹងមុខមាត់ថ្មីនៃមហាសេដ្ឋីវ័យក្មេងបំផុតរបស់ប្រទេសចិន ធ្វើឲ្យពិភពលោកកាន់តែមានការចាប់អារម្មណ៍ថែមទៀត មកលើប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ។

លោក Colin Huang ជាស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Pinduoduo ជាក្រុមហ៊ុនទិញទំនិញតាមប្រព័ន្ធអីនធើណេត​ ដែលកំពុងតែត្រូវបានប្រើប្រាស់ដោយប្រជាជនក្នុងប្រទេសចិនប្រមាណ ៥លាននាក់ជារៀងរាល់ថ្ងៃ។

លោកគឺជាមហាសេដ្ឋីសហគ្រិនវ័យ (៣៨ឆ្នាំ) ក្មេងជាងគេបំផុត ហើយក៏ជាអ្នកមានជាងគេបំផុតទី១២ ក្នុងចំណោមអ្នកមានជាងគេបំផុតរបស់ប្រទេសចិន។

ដោយសម្លឹងឃើញពីភាពជោគជ័យយ៉ាងឆាប់រហ័សរបស់លោក Huang បានធ្វើឲ្យ​ អ្នកវិនិយោគដំបូងម្នាក់មកពីក្រុមហ៊ុន Sky9 Capital របស់សៀងហៃធ្វើការវិនិយោគលើក្រុមហ៊ុនរបស់លោក។

ម្ចាស់ភាគហ៊ុនលោក Ron Cao មានការកោតស្ញប់ស្ញែងយ៉ាងខ្លាំង ជាមួយគុណសម្បត្តិរបស់សហគ្រិនរូបនេះ។

លោក Huang ជាអតីតវិស្វករនៅក្រុមហ៊ុន Google នៅដើមទសវត្សរ៍ឆ្នាំ២០០០។

លោក Cao បាននិយាយថាបទពិសោធន៍សហគ្រិនរយៈពេលវែងរបស់លោក Huang គឺជាកត្តាកំណត់នៅក្នុងការវិនិយោគរបស់ Sky9។ គាត់ជាមនុស្សដែលមានកិច្ចខិតខំប្រឹងប្រែង ព្រោះនៅពេលមនុស្សវ័យក្មេងចាប់ផ្តើមធ្វើអ្វីមួយលឿននោះ ធ្វើឲ្យគេមានឱកាសដើរបានវែងឆ្ងាយ។

ទម្រងនៃ Pinduoduo ត្រូវបានភ្ជាប់ពីអ្នកទិញ ទៅកាន់អ្នកផ្គតផ្គង់ ហើយពួកគេអាចចចារនៅលើតម្លៃណាមួយដែលពួកគេពេញចិត្ត។ បើគេពេញចិត្ត គេអាចចែករំលែលវានៅលើ Pinduoduo ដើម្បីមិត្តភ័ក្ត ឬក្រុមគ្រួសារពួកគេអាចដឹងពីវាផងដែរ។

ក្រុមហ៊ុននេះ ផ្តោតលើទំនិញដែលមានតម្លៃសមរម្យ និងតម្លៃថោក ដែលវាស្រដៀងទៅនឹងទម្រង់ដំណើររបស់ Alibaba ។

វាគឺជាផ្នែកមួយនៃការទិញជាក្រុមដោយផ្តោតលើអតិថិជនដែលមានប្រាក់ចំណូលទាបនិងការបញ្ចុះតម្លៃសម្រាប់ក្រុមមនុស្សដែលទិញទំនិញច្រើន

តែត្រូវបានផ្តោតសំខាន់បំផុតទៅលើអតិថិជនដែលជាជនជាតិចិន៕

អត្ថបទដោយ៖ វ៉ាត​ វឌ្ឍនា