ធ្វើយ៉ាងណា ទើបទិញផ្ទះបានថោក ហើយត្រូវប៉ាន់ទៀត?

0
3192

មានមនុស្សជាច្រើន តែងតែប្រាថ្នាចង់បាននូវផ្ទះមួយផ្ទាល់ខ្លួន តែពួកគេ មិនទាន់មានលទ្ធភាព​គ្រប់គ្រាន់នៅឡើយ។ អ្នកខ្លះ មានលទ្ធភាពគ្រប់គ្រាន់ដើម្បីទិញផ្ទះ ប៉ុន្ដែ ពួកគេបានបន្ដស្នាក់នៅដោយការជួលផ្ទះល្វែង អាផាតមិន ឬខុនដូជាដើម ព្រោះពួកគេនៅ មានភាពស្រពិចស្រពិលនៅក្នុងការសម្រេចចិត្ត ដើម្បីទិញដោយពួកគេតែងគិតថា វាមិនទាន់ជាពេលវេលាល្អ សម្រាប់ពួកគេនៅឡើយ។

ខាងក្រោមនេះ ជាចំណុចគួរយល់ដឹងថា តើពួកគេគួរទិញផ្ទះនៅពេលណា

១. ទិញនៅពេលគិតថា អ្នកមានចំណូលទៀងទាត់

ទោះបីជាតម្លៃអចលនទ្រព្យ មានមធ្យោបាយមួយដែលអាចឲ្យពួកគេ​មានលទ្ធភាពអាចក្លាយជា​ម្ចាស់កម្មសិទ្ធិនៃផ្ទះនោះបាន ដោយពួកគេអាចទិញផ្ទះតាមរយៈសេវាកម្មបង់រំលស់របស់ធនាគារ ឬក្រុមហ៊ុនមួយចំនួន។

ទោះជាយ៉ាងណា មធ្យោបាយមួយនេះវាសមស្របទៅនឹងបុគ្គល ដែលមានប្រាក់ចំណូលសមរម្យ និងទៀងទាត់ ឬមានស្ថេរភាពការងារពេញលេញតែប៉ុណ្ណោះ ទើបអាចមានលទ្ធភាពប្រើប្រាស់​សេវា​កម្ម​នេះបាន។

២. ទិញស្របពេលម្ចាស់ផ្ទះចង់លក់

ជាទូទៅគេអាចទិញផ្ទះក្នុងតម្លៃថោកសមរម្យ នៅពេលដែលម្ចាស់ផ្ទះចង់លក់បន្ទាន់ ដោយមាន​មូល​ហេតុ​​ផ្សេងៗ។ នៅពេលដែលគេត្រូវការលក់បន្ទាន់ ច្បាស់ណាស់ គេនឹងលក់ក្នុងតម្លៃមួយដែលថោក​ជាង តម្លៃធម្មតា។

៣. ទិញត្រូវមើលរដូវ

ទូទៅរាល់អចលទ្រព្យទាំងអស់រមែងមានការធ្លាក់ថ្លៃ នៅពេលរដូវភ្លៀងចូលមកដល់ ខុសពីរដូវប្រាំងដែលគ្មានភ្លៀង។ ដូចនេះការទិញផ្ទះក្នុងរដូវភ្លៀង ក៏អាចឲ្យអ្នកដឹងពីគុណភាពនៃ​ផ្ទះរបស់អ្នកផងដែរ។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ