ដង្ខៅគូលែនខេត្តព្រះវិហារ ប្រាប់ពីក្បួនទិញគូលែនមកទទួលទានកុំអោយប៉ះចំគូលែនគីមី

0
1629

លោក គីម សំអឿន ជាម្ចាស់ចំការគូលែនហាវៃខ្មែរ ដែលមានទីតាំស្ថិតនៅ ភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលជាចំការមួយដ៏ធំដែលផ្គត់ផ្គង់ និងជាចំការដែលនាំចូលពូជគូលែន ហាវៃមកដាំនៅកម្ពុជាមុនគេ ។

លោកសម្តែងការព្រួយបារម្ភថាសព្វថ្ងៃនេះ គូលែនស្ទើរគ្រប់មុខ ជាពិសេសគឺគូលែនហាវៃដែលឃើញមានលក់ស្ទើរគ្រប់រដូវនោះ ធ្វើអោយអ្នកទិញពិបាកក្នុងការវិចិច្ឆ័យថា តើមួយណាជាគូលែនធម្មជាតិ មួយណាជាគូលែនគីមី​ខ្លាំងណាស់។ បើប៉ះចំគូលែនធម្មជាតិនោះមិនអីទេ តែបើប៉ះចំគូលែនគីមីអាចនិងមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពថែមទៀតផង។

ម្ចាស់ចម្ការរូបនេះបានចែករំលែកពីចំនេះដឹងថា គូលែនកាលណាគេយកមកលក់នៅលើទីផ្សារវាច្របូកច្របល់ មិនដឹងប្រភពមកពីណាអោយច្បាស់លាស់នោះទេ តែអ្នកទិញត្រូវចាំថា ធម្មជាតិគូលែនៃមានផ្លែតែក្នុងខែ មេសា និង ឧសភាប៉ុណ្ណោះ តែបើក្រៅពីខែពីនេះមិនមែនជាគូលែនធម្មជាតិនោះទេ។

គូលែនដែលផ្លែពេញមួយឆ្នាំនោះជាគូលែនដែលប្រើប្រាស់ថ្នាំពុលប្រភេទសកម្មខ្លាំង ក្នុងការជម្រុញអោយឆាប់ចេញផ្លែរខុសរដូវកាល ដែលផ្លែគូលែនបែបនរឲេះគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ដល់អ្នកទទួលទាន ។​អ្វីដែលកំពុងតែប្រឈមខ្លាំងចំពោះអ្នកទទួលទានគូលែននៅកម្ពុជាសព្វថ្ងៃនោះគឺ គូលែនមានលក់ស្ទើរតែពេញមួយឆ្នាំ ចង់ទិញពេលលណាក៏មាន ហើយយើងនៅតែទទួលទានគូលែនប្រភេទនេះទៀត។

លោកបានសង្កត់ធ្ងន់ថាលោកចង់អោយមានការផ្លាស់ប្តូពីទីផ្សានាំចូល មកជាទីផ្សាខ្មែរផ្គត់ផ្គង់ខ្មែរ ដើម្បីផលប្រយោជន៏ប្រជាជនខ្មែរទាំងអស់គ្មា និងកាត់បន្ថយការនាំចូលគូលែនពីប្រទេសជិតខាង ។ ម្ចាស់ចម្ការរូបនេះបានបញ្ជាក់ជំហររបស់ខ្លួនថា លោកស្វាគមន៏គ្រប់គ្នាដែលចង់ចេះ ចង់ដឹង ពីបច្ចេកទេស និង ចង់ដាំពូជគូលែនហាវៃ តែលោកទទួលតែខ្មែរប៉ុណ្ណោះ មិនទទួលភ្ញៀវបរទេសឡើយ ហើយអាចទាក់ទងតាមទូរស័ព្ទ ០១៧​ ៩១២​ ៣៤៥ ៕

អត្ថបទដោយ៖ នេន សុធី

សៀវភៅ ចង់ពូកែរកស៊ីត្រូវចេះសំលៀងពូថៅ

096 61 54 262/ 017 700 844