គំនិតរកស៊ីជនជាតិជីហ្វ៖បើគិតថារកស៊ីចំណេញហើយ ត្រូវហ៊ានប្រថុយ មិនខ្លាចខាតទេ

0
28042

តាំងពីសម័យបុរាណមក អ្នកជំនួញជាជាតិសាសន៍ជីហ្វ ត្រូវបានគេដាក់ឈ្មោះថា ជាអ្នកឆក់ឱកាស។ ប្រយោគថា «ឆក់ឱកាស» នេះ ពីអតីតកាលមានន័យមិនសូវល្អនោះទេ ក្នុងផ្នត់គំនិតរកស៊ីទូទំាងពិភពលោក។ តែឥលូវនេះ អ្នកជំនួញពេញនិយមក្នុងប្រើយ៉ាងផូសផុល ដោយសារការប្តូរឈ្មោះហៅ​ពី «ឆក់ឱកាស» ទៅជាពាក្យថ្មីន័យចាស់​ គឺ«គ្រប់គ្រងហានិភ័យ»។ ហេតុនេះបានជាអ្នកជំនួញជាតិសាសន៍ជីហ្វតែងប្រើជាដរាបរៀងមក។

អ្នកជំនួញដែលជាប់ខ្សែស្រឡាយជីហ្វ តែមានគំនិតថា «បើគិតថារកស៊ីរបរនឹងចំណេញហើយ ត្រូវតែហ៊ានប្រថុយ មិនខ្លាចខាតនោះទេ» វីធីសាស្ត្របង្កើតភាពស្តុកស្តម្ភសម្រាប់ការប្រថុយក្នុងការរកស៊ីបែបនេះ​ ជាវិធីសាស្ត្របណ្តាក់ទុន ដែលអ្នកជំនួញជីហ្វ ធ្វើឲ្យពិភពលោកទទួលស្គាល់នាពេលកន្លងមក ហើយរឿងរ៉ាវតទៅនេះបានឆ្លុះបញ្ចំាងឲ្យឃើញពីការពិតបានយ៉ាងច្បាស់លាស់ តាមរយៈភាពប៉ិនប្រសព្វនៃការរកស៊ីរបស់អ្នកជំនួញជីហ្វ។

អ្នកជំនួញជនជាតិជីហ្វ មិនរងចាំឱកាសមកដល់មាត់នោះទេ ព្រោះគេតែស្វែងរឱកាសថ្មីៗនេះជានិច្ច ហើយហ៊ានប្រថុយ ហ៊ានចាប់យកឱកាស ជាជាងទុកឱកាសដែលបង្កើតឡើងហើយនោះចោលទៅទទេឥតប្រយោជន៍។ មានគំនិតរកស៊ីគិតថាចំណេញហើយ គឺចាប់ផ្តើមតែម្តង មិនទុកឱកាសហើរចោលនោះឡើយ តែខុសត្រង់ថា គំនិតដែលជនជាតិជីហ្វគិតថាចេញរកស៊ីចំណេញនោះ គឺច្បាស់លាស់៩០%ទៅហើយ។ មិនមែនគំនិតដែលគិតថា ចេញរកស៊ីចំណេញនោះ ស្ទាក់ស្ទើរនោះទេ ខ្វះព័ត៌មានមិនគ្រប់ជ្រុងជ្រោយទេ។


មានអ្នកខ្លះអាចឆ្ងល់ថា មូលហេតុអ្វីបានជាជនជាតិជីហ្វកើតមកមានគំនិតរកស៊ីទៅហើយ ដោយមិនបានចូលសាលាជំនួញផងនោះ។ មិនចាំចាច់ឆ្ងល់នោះទេ ព្រោះគេរៀនជំនួញតំាងពីកើតមកម្ល៉េះ ព្រោះជនជាតិជីហ្វបានចាត់ទុកការរកស៊ីជាជម្រើសចម្បងរបស់ជីវិតគេ។ កូនៗគេរៀនជំនួញជាក់ស្តែងជាមួយឪពុកម្តាយ មុននឹងចូលសាលាទៅទៀត ព្រោះឪពុកម្តាយគេជាអ្នកជំនួញស្រាប់ ចង់មិនចង់គឺបានបង្រៀន និងផ្តល់ផ្នត់គំនិត ឬរបៀបរកស៊ីយ៉ាងច្បាស់លាស់។ ជាគំនិតដិតដាម ដល់កូនៗរបស់គេមានគំនិតរកស៊ីភ្ជាប់នឹងគំនិតឆ្លាតវៃតែម្តង។

ក្បួនរកលុយយកទៅវិនិយោគដ៏មានប្រសិទ្ធភាពពីជនជាតិជីហ្វ

ជនជាតិជីហ្វមានច្បាប់ធ្វើជំនួញថា «ពេលដែលគ្មានប្រាក់ ត្រូវតែខ្ចី ពេលដែលមានប្រាក់ចាំសង់វិញ អ្នកដែលមិនហ៊ានខ្ចីប្រាក់តែងតែគ្មានថ្ងៃក្លាយជាអ្នកមានអស់មួយជីវិត»។ បើគិតថារកស៊ីរបរនឹងចំណេញហើយ ត្រូវ​តែហ៊ានប្រថុយ មិនខ្លាចខាតនោះទេ វីធីសាស្ត្របង្កើតភាពស្តុកស្តម្ភសម្រាប់ការ​ប្រថុយ​ក្នុ​ង​កា​រ​រកស៊ីបែបនេះ​ ជាវិធីសាស្ត្របណ្តាក់ទុន ដែលអ្នកជំនួញជីហ្វ ធ្វើឲ្យពិភពលោកទ​ទួលស្គាល់​កន្លងមក។

ជនជាតិជីហ្វមិនរងចំាឱកាសនោះទេ ព្រោះឱកាសដែលកើតមកស្រួលៗ តែងមានបុគ្គលច្រើនណាស់ក៏ឃើញឱកាសដូចគ្នាដែរ ចឹងឱកាសដែលអាចចាប់បានកាន់តែតិច។ ពួកគេតែងស្វែងរកឱកាសណា ដោយកម្រ ព្រោះឱកាសកម្រ គឺជាកំណប់ចាយមិនចេះអស់ឡើយ។

ចំណែក ការគិតតែសន្សំប្រាក់តែម្យ៉ាងនឹងធ្វើឲ្យយើងក្រជារឿយៗ ថែមទំាងធ្វើឲ្យគំនិតទាល់ច្រក។ អារម្មណ៍នឹងបានគ្រប់គ្រងភាពស្តុកស្តម្ភដែរទេ? គំនិតរបស់សេដ្ឋីបង្កឲ្យតើទ្រព្យសម្បត្តិ ថែមទំាងឆ្លុះបញ្ចំាងឲ្យឃើញដល់ចរិត ឬកពាគំនិតធំទូលាយស្រស់សង្ហារបស់បុគ្គលម្នាក់នោះ ចំណែកគំនិតរបស់អ្នកក្របែរជានំាមកនូវភាពក្រីក្រ ព្រោះនៅក្នុងខួរក្បាលរបស់គេមិនដែលមានក្តីសង្ឃឹមថានឹងចង់មានបានទេ។

ចំពោះមនុស្សដែលផ្តល់ការសំខាន់លើការសន្សំលុយជ្រុលហួសហេតុពេក តែងតែគ្មានថ្ងៃក្លាយជាមហាសេដ្ឋីបានទេ ទំាងនេះមិនមានន័យថា ការសន្សំប្រាក់ទុកខុសនោះទេ។ ចំណុចសំខាន់របស់បញ្ហាស្ថិតនៅត្រង់ថា អ្នកមិនគួរគិតែសន្សំទុកតែម្យ៉ាងទៀតនោះទេ ព្រោះភាពកំណាញ់មិនចាយលុយសន្សំនៅពេលចាំបាច់ ជាឧបស្គដែលធ្វើឲ្យអ្នកបាត់បង់ឱកាសវិនិយោគ៕

«បើគិតតែសន្សំប្រាក់ទុក ប្រាកដជាក្រអស់មួយជីវិត»

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here