ម្សិលមុិញតែមួយថ្ងៃប៉ុណ្ណោះ​ក្រុមហ៊ុនធំបំផុត​របស់ចិន​មួយ​ធ្លាក់ហ៊ុនអស់​១៥ពាន់លានដុល្លារអាមេរិកឯនោះ

0
2592

ក្រុមហ៊ុន​ Tencent ដែលជាក្រុមហ៊ុនអុីនធើណែតខ្នាតយក្ស​របស់មហាសេដ្ឋីលេខ១ចិន​ Pony Ma បានជ្រុះបាត់លុយអស់​ជាង​១៥ពាន់លានដុល្លារ​ដោយសារតែការធ្លាក់ចុះតម្លៃភាគហ៊ុន​របស់ខ្លួន​នៅថ្ងៃអង្គារតែមួយថ្ងៃប៉ុណ្ណោះ។

ក្រុមហ៊ុន​Tencent​ ជាក្រុមហ៊ុន​មេរបស់​ WeChat ដែលជាបណ្តាញសង្គមធំបំផុតមួយ​របស់ចិន​​មានអ្នកប្រើរហូតដល់ជាង​១ពាន់លាននាក់​។​ ក្រុមហ៊ុននេះ​ក៏រកចំណូលបានច្រើន​ពាន់លានដុល្លារពីហ្គេមអនទ្បាញ​ដែលថ្មីៗ​ត្រូវបានជួបការលំបាក​ដោយសារ​ការតឹងរឹង​របស់អាជ្ញា​ក្នុងការចេញអជ្ញាបណ្ណឲ្យហ្គេមថ្មីៗ​របស់ខ្លួន។

គួរបញ្ជាក់ថា​ក្នុងឆ្នាំនេះ​ក្រុមហ៊ុន​គាត់​បានបាត់លុយអស់​រហូតដល់​១៦០ពាន់លានដុល្លារ​ទៅហើយ​ដោយ​ការធ្លាក់ចុះនៃភាគហ៊ុន​របស់គាត់។​តែយ៉ាង​ណា​អ្នកវិនិយោគ​នៅតែមានសង្ឃឹមថា​ក្រុមហ៊ុន​មួយនេះ​នឹងបន្តក្លាយជាក្រុមហ៊ុន​ដែលគេចង់ផ្ញើរលុយទុកនៅជាមួយ​ដោយសារ​ក្រុមហ៊ុន​នេះ​កំពុងរកសុីក្នុងវិស័យ​ដែលមានសក្តានុពលខ្លាំង​គឺបច្ចេកវិទ្យាអុីនធើណែត។


Tencent ស្ថិតនៅក្នុងក្រុមហ៊ុន BAT ​ដែលមានក្រុមហ៊ុន​ Baidu និង​ Alibaba ។​ក្រុមហ៊ុន​ទាំងបីនេះ​ហើយ​ជាក្រុមហ៊ុន​បច្ចេកវិទ្យា​អុីនធើណែត​ធំបំផុត​របស់ចិន​ដែលនឹង​អាចឆ្លងផុត​ពីសង្គ្រាម​ពាណិជ្ជកម្ម​ចិន​អាមេរិក។គួរបញ្ចាក់បន្ថែមទៀតដែរថា​ក្នុងឆ្នាំ​២០១៧​កន្លងទៅក្រុមហ៊ុន Tencent ​​រកចំណូលបានរហូតដល់​ជាង​២៣០ពាន់លានដុល្លារឯណោះ៕

អត្ថបទដោយ៖​សំកុសល

អ្នកនិពន្ធសៀវភៅ ចង់ពូកែរកសុី ​ត្រូវចេះសំលៀងពូថៅ

ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal

 

បំផុសគំនិតរកសុី និងនាំមនុស្សចេញរកសុី🙅🏻‍♂️ INSPIRE and ENABLE great entrepreneurs...

LEAVE A REPLY

Please enter your comment!
Please enter your name here