កម្ពុជាកំពុងតែប្រើ​សេវាកម្មធនាគារតាមទុស័ព្ទដៃកាន់តែច្រើន ​ចុះហេតុអ្វីនៅតែមានមនុស្សកកកុញនៅធនាគារABA រាល់ថ្ងៃ?

0
4769

បើយោងតាមគេហំទំព័រ Internet World Statistics ​ប្រទេសកម្ពុជាក្នុងឆ្នាំ​២០១៨នេះ ​មានចំនួន​អ្នកប្រើអុីនធើណិតមិនតិចជាង​៨លាននាក់ទេ​ ខណះដែល​អ្នកប្រើសេវាកម្មធនាគារតាមអុីនធើណិត ក៏មានការកើនទ្បើងឥតឈប់ឈរ។ ​​ចុះបើកម្ពុជាកំពុងតែប្រើ​សេវាកម្មធនាគារតាមទុស័ព្ទដៃកាន់តែច្រើន ​ចុះហេតុអ្វីនៅតែមានមនុស្សកកកុញនៅធនាគារABA រាល់ថ្ងៃ?

ចម្លើយគឺដោយសារធនាគារនេះបានធ្វើទំនើបកម្មលើបច្ចេកវិទ្យាជាច្រើន​ដែលនាំឲ្យធនាគារនេះទទួលបានភ្ញៀវកាន់តែច្រើន។​ធនាគារ​ ABA​ ដែល​ជា​សមាជិក​សម្ពន្ធ​ធនាគារជាតិ​នៃ​កា​ណា​ដា​ ត្រូវ​បាន​ជ្រើសរើស​ជា​ ធនាគារ​ឆ្នើម​ជាងគេ​នៅ​កម្ពុជា​ ជា​លើក​ទី​5​ ក្នុង​រយៈពេល​5​ឆ្នាំ​ជាប់ៗ​គ្នា​ ដោយ​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​ដ៏​មាន​ឥទ្ធិពល​គឺ​ ទស្សនាវដ្តី​ Euromoney របស់អង់គ្លេស​។​

ពានរង្វាន់​នេះ​ត្រូវ​បាន​ប្រគល់​ជូន​ ABA​ នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់​ដល់​ធនាគារ​ជ័យ​លា​ភី​ពី​តំបន់​អាស៊ី​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​ពិសា​ភោជនាហារ​ និង​រាត្រីសមោសរ​ អបអរសាទរ​ពានរង្វាន់​ឧត្តមភាព​ ប្រចាំឆ្នាំ​របស់​ទស្សនាវដ្តី​ Euromoney​ នៅក្នុង​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃ​ទី​18​ ​ខែកក្កដា​ ឆ្នាំ ២០១៨។

លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ ABA​ បាន​ថ្លែង​ថា​៖​ “​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ពានរង្វាន់​ដ៏​ឧត្តុង្គឧត្តម​មួយ​នេះ​ ពី​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​ដែល​ត្រូវ​បាន​គេ​គោរព​ទទួលស្គាល់​ជុំវិញ​ពិភពលោក​។​ ម្យ៉ាងវិញទៀត​ការណ៍​ដែល​យើង​ទទួល​បាន​កិត្តិនាម​ជា​ធនាគារ​ឆ្នើម​ជាងគេ​ដល់​ទៅ​5​ឆ្នាំ​ជាប់ៗ​គ្នា​នេះ​ សបញ្ជាក់​ឲ្យ​ឃើញ​ថា​ យើង​ពិតជា​នៅ​លើ​ផ្លូវត្រូវ​ក្នុង​ការ​ផ្តល់​ផលិតផល​ទំនើប​ទាន់សម័យ​និង​ផ្តោត​លើ​តម្រូវការ​អតិថិជន​ជា​ធំ​ ជូន​ទៅ​ដល់​ប្រជាពលរដ្ឋ​ និង​អាជីវកម្ម​នានា​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​ការ​បន្ត​ពង្រឹង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​ថែម​ទៀត​ផង​។​

ដំណើរការ​ជ្រើសរើស​ធនាគារ​ឆ្នើម​ជាងគេ​ប្រចាំ​ប្រទេស​នីមួយៗ​របស់​ Euromoney​ គឺ​ពឹងផ្អែក​លើ​ទិន្នន័យ​បែប​បរិមាណ​ និង​គុណភាព​ដែល​ប្រមូល​បាន​ក្នុង​រយៈពេល​ 12​ ខែ​ចុង​ក្រោយ​នេះ​។​ ទិន្នន័យ​ទាំងនោះ​រួម​មាន​ ព័ត៌មាន​ទាំងឡាយ​ដែល​ផ្តល់​ជូន​ដោយ​ធនាគារ​ដែល​ចូលរួម​ក្នុង​ការ​ប្រកួត​នេះ​ទាំងអស់​,​ ការ​ស្ទង់​មតិ​ពី​បណ្តាញ​របស់​ Euromoney,​ និង​បទ​សម្ភាស៍​ស៊ីជម្រៅ​ជាមួយ​អ្នកវិភាគ​ឯករាជ្យ​នានា​ក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​ពី​ប្រទេស​នោះ​។​

លើស​ពី​នេះ​ទៅ​ទៀត​ ចំណុច​សំខាន់ៗ​ដែល​ត្រូវ​បាន​ពិចារណា​ក្នុង​ការ​វាយតម្លៃ​នេះ​រួម​មាន​ យុទ្ធសាស្ត្រ​ក្នុង​ការ​ពង្រឹង​ការ​គ្រប់គ្រង​ហានិភ័យ​និង​សុវត្ថិភាព​តាម​អ៊ីនធឺណិត​របស់​ធនាគារ​,​ កា​រវិ​វ​ឌ្ឍ​ទៅ​មុខ​នៃ​ផលិតផល​និង​យុទ្ធសាស្ត្រ​នៃ​សេវា​ធនាគារ​បែប​ឌី​ជី​ថ​ល​,​ ការ​ពង្រីក​ភូមិសាស្ត្រ​នៃ​ប្រតិបត្តិការ​ការងារ​,​ គោល​ជំហរ​និង​ឥ​ទ្ធ​ពល​របស់​ធនាគារ​ក្នុង​ទីផ្សារ​ ក៏​ដូច​ជា​សមិទ្ធិ​ផល​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ​ចុង​ក្រោយ​ដោយ​ធៀប​នឹង​ឆ្នាំទៅ​ម៉ិ​ញ​ផង​ដែរ​។​

ចំណុចទី២​ទោះកម្ពុជាកំពុងវិវត្តន៍ទៅរកបច្ចេកវិទ្យាធនាគារទំនើបយ៉ាងណា​ការប្រើប្រាស់របស់ប្រជាជន​នៅមិនទាន់ស្ទាត់នៅទ្បើយទេ​ដូចនេះហើយ​តម្រូវការសេវាកម្មនៅតាមសាខាធនាគារនៅតែមានតម្រូវជានិច្ច។​ហើយស្របពេលដែល​ភ្ញៀវរត់មករក​ធនាគារ ABA ​កាន់តែច្រើនផងនោះ​ធ្វើឲ្យស្ទើរតែគ្រប់សាខា​របស់ធនាគារមួយនេះរវល់​តាំងពីព្រឹករហូតដល់ម៉ោងបិទទ្វារឯនោះ៕

អត្ថបទដោយ៖​ សំកុសល

LEAVE A REPLY

Please enter your comment!
Please enter your name here