អាយុប៉ុន្មានទើបអាចចេញរកស៊ីបាន? សហគ្រិនវ័យក្មេងកម្ពុជាជាច្រើនរូបផ្តល់ចម្លើយបែបនេះ

0
2666

មានមនុស្សជាច្រើនមានចម្ងល់ថា តើអាយុប៉ុន្មានទើបអាចចេញរកស៊ីបាន?​ ខណៈមនុស្សមួយចំនួន​ហ៊ានចេញ​រក​ស៊ីទាំងវ័យក្មេងទាំងខ្វះបទពិសោធន៍ ចំណែកអ្នកខ្លះទៀតសុខចិត្តធ្វើការឲ្យគេសិន។ ចម្លើយពីសហគ្រិនវ័យក្មេងជាច្រើនបានប្រាប់ថា ចេញរកស៊ីនៅអាយុប៉ុន្មានក៏អាចទៅរួចដែរ សំខាន់ត្រង់ថា តើម្ចាស់អាជីវកម្មនោះមានការតាំងចិត្ត ត្រៀមខ្លួន និងមើលឃើញឱកាសរកស៊ី ដែលអាចចាប់ផ្តើមចេញរកស៊ីបាន ឬមិនបានប៉ុណ្ណោះ។

សហគ្រិនវ័យក្មេងជាច្រើនរូបបានផ្តល់ចម្លើយស្រដៀងៗគ្នាថា ដើម្បីអាចចេញរកស៊ីបាន​មិនបានកំណត់​លើអាយុសម្រាប់មនុស្សម្នាក់ៗនោះទេ គឺគ្រប់គ្នាសុទ្ធតែមានពេល​នៃការចាប់ផ្តើម​ខុសៗគ្នាទៅ​តាម​ក្តីស្រមៃ ការត្រៀមខ្លួន ត្រៀមដើមទុន និងត្រៀមក្រុមការងារខ្លាំង ដែលអាចមានលទ្ធភាពឈរជើងជាប់ និងទទួលបានជោគជ័យលើមុខជំនួញ។

មានសហគ្រិនវ័យក្មេងជាច្រើនរូបលើកទឹកចិត្តឲ្យចេញរកស៊ីឲ្យបានឆាប់ ព្រោះបើរង់ចាំយូរពេក អ្នកដទៃនឹងដណ្តើមឱកាសអស់ ប៉ុន្តែមិនត្រូវលោភពេក រហូតចាប់របរលើស​ពីមួយក្នុងពេលតែ​មួយនោះទេ ហើយត្រូវចាប់របរណាដែលចាយទុនតិចពេលចេញរកស៊ីដំបូង ព្រោះពេលខាត អាចនឹងខាតបង់តិច ឬរកស៊ីចូលហ៊ុនគ្នាជាដើម។

សរុបមកវិញ បើទោះជាអ្នកមានវ័យប៉ុណ្ណាក៏ដោយ ចាស់ ក្មេង ឬវ័យកណ្តាល មនុស្សគ្រប់រូបសុទ្ធតែ​អាច​ចាប់ផ្តើមចេញរកស៊ីបាន អោយតែគាត់មានក្តីស្រមៃ ត្រៀមគំនិតរកស៊ីដែល​អាចដោះស្រាយបញ្ហា​របស់អ្នកដទៃ ត្រៀ​មក្រុមការងារខ្លាំងដែលមានជំនាញ និងការទទួលខុសត្រូវ និងមានដើមទុនសមល្មម​នឹង​មាឌអាជីវកម្មនោះ ពួកគេនឹងអាចចេញរកស៊ីបានហើយ៕

 

 

អត្ថបទដោយ៖ Mean Komnith

LEAVE A REPLY

Please enter your comment!
Please enter your name here