តើយុវជនកម្ពុជាគួរចំណាយពេលរាប់ឆ្នាំធ្វើការឲ្យគេសន្សំទុនដើម្បីចេញរកសុីដែរទេ?

0
3206

ជីវិតយើងម្នាក់មានពេលវេលាមានកំណត់នៅក្នុងការរស់នៅ។​ នៅកម្ពុជា​ចុងក្រោយ​នេះ យើងឃើញមានយុវជនមួយចំនួនចាប់ផ្តើមសួរខ្លួនឯង​ថាតើក្នុងជីវិតយើងមាន​១០ឆ្នាំប៉ុន្មានដង?

ប្រាកដណាស់ថា​មិនមានច្រើនដងទេ។ ​លោកមហាសេដ្ឋី​ Steve Jobs ធ្លាប់បានលើកទ្បើងថា ​ជីវិតយើងខ្លីណាស់ ​សូមកំុរស់នៅក្នុងជីវិតអ្នកដទៃយូរពេក។​ដូចនេះឆ្លើយតបទៅនឹង​ប្រធានបទខាងលើនេះ ​ខ្ញុំអាចប្រាប់ទាំងអស់គ្នាថា ​​អ្នកមិន​គួរធ្វើការឲ្យគេយូរពេកទេ​ ដើម្បីតែសន្សំលុយចេញរកសុីនោះ។

វាជាការឆោតល្ងង់បំផុត​សម្រាប់អ្នកដែលកំពុងធ្វើការឲ្យគេដើម្បីសន្សំលុយចេញរកសុី​​ដែលកំពុងតែធ្វើការនៅក្នុងស្រុក​ដែលភាគច្រើនបំផុត​ប្រាក់ខែក្រោម១០០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។​ខ្ញុំតែងប្រាប់ដល់​កូនសិស្សខ្ញុំដែល​បានចូលរៀនវគ្គខ្លី​ជាមួយខ្ញុំថា ​បើចង់សន្សំ​គួរតែទៅកូរ៉េទៅ​ ឬទៅប្រទេសណាដែល​អាចឲ្យយើងរកចំណូលបានច្រើន​ទើបអ្នកមិនសូវខុសក្នុងការសន្សំលុយ​ជាមួយប្រាក់ខែ។

ខ្ញុំទើបបានបញ្ចប់​ផលិតវីដេអូមួយ ​គឺ​យុទ្ធសាស្រ្តផ្កាយ​៥​ចេញរកសុី​ដោយ​ជោគជ័យ។ ​យុទ្ធសាស្រ្តផ្កាយ៥​នេះ​ហើយ​ដែលអាចជួយលោកអ្នក​មិនចាំបាច់ធ្វើការរាប់ឆ្នាំ​ដើម្បីតែសន្សំលុយនោះ​ទេ​។​ បើអ្នកប្រើយុទ្ធសាស្រ្តផ្កាយ៥​នេះ​ អ្នកនឹង​មានផ្លូវរកទុន​ចេញរកសុីបានហើយ។

ខ្ញុំក៏ចង់ប្រាប់ទាំងអស់គ្នាចុងក្រោយថា ​​មហាសេដ្ឋីមានបំផុត​របស់ពិភពលោកជាច្រើន​ហើយ​រួមទាំង​មហាសេដ្ឋីមានបំផុត​នៅស្រុកខ្មែរផងដែរ​គ្មាននរណាម្នាក់​បានចំណាយពេល​របស់ពួកគាត់ក្នុងការសន្សំទុនចេញពីប្រាក់ខែនោះទេ។​ផ្ទុយទៅវិញ​ពួកគាត់បានចេញ​រកសុី​ទាំងខ្លួន​មិនមានលុយគ្រប់គ្រាន់​ទ្បើយ ​នេះហើយ​ជាអ្វីដែលសហគ្រិន​ជំនាន់ក្រោយ​របស់កម្ពុជា​គួរដើរតាម។​សូមកំុចំណាយពេលយូរពេករស់នៅក្នុងក្តីស្រមៃ​របស់អ្នកដទៃ​ព្រោះតែចង់បានលុយចេញរកសុីនោះ៕

អត្ថបទដោយ៖​សំកុសល

អ្នកនិពន្ធសៀវភៅចង់ពូកែររកសុី​ត្រូវចេះសំលៀងពូថៅ

ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal

ចង់មានគំនិតរកសុីដែលរឹងមាំ​សូមអានសៀវភៅ “ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ” ដែលមានលក់នៅតាមកន្លែងមួយចំនួនដូចខាងក្រោម៖

-បណ្ណាគាបាក់ទូក
-បណ្ណាគារ ប្រជាប្រិយ
-បណ្ណារគារអង្គរធំ
-បណ្ណាគារសន្តិភាព
-តូបពន្លឺវិជ្ជា
បាត់ដំបង
-បណ្ណាគារ ឥន្ទ្រទេវី 012 4 6666 0
ព្រះសីហនុ
-បណ្ណាគារ ឯករាជ្យ 016 333 442
-បណ្ណាគារ លី ហេង 012 770 676 /
សៀមរាប
-Siem Reap Bookstore 095 57 7171
កំពង់ចាម
-បណ្ណាគារ ប៊ុន ឡុង 012 690 377
តាកែវ
-បណ្ណាគារ បញ្ញា ស័ក្តិសិទ្ធ 016 869 228
សូមស្វែងរកទីតាំងទាំងនេះដែលជាដៃគូលក់សៀវភៅ ចង់ពូកែរកស៊ីត្រូវចេះសំលៀងពូថៅ..សូមអគុណ

LEAVE A REPLY

Please enter your comment!
Please enter your name here