ផលិតផលខ្មែរ គ្រប់ទិសទី នឹងត្រូវដាក់តាំងពិព័រណ៍​​ រយៈពេល៣ថ្ងៃ នៅកោះពេជ្រ

0
2515

ភ្នំពេញ៖ ​ចាប់ពីថ្ងៃទី១៨-២១ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ ក្រសួងពាណិជ្ជកម្ម នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ ក្នុង​ឱកាស “យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ” នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះពេជ្រ។ នេះ​បើ​តាម​​សេចក្ដី​ប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម កាល​ពីម្សិលមិញ។

ក្នុងសេចក្តីប្រកាសដដែល បានបញ្ជាក់ថា ការពិព័រណ៍ពាណិជ្ជកម្មនេះ រៀបចំឡើងក្នុងគោលបំណង ពញ្ញាក់ស្មារតីមហាជនទូទៅឲ្យងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកឲ្យបានច្រើនជាអតិបរិមា។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម នឹងប្រមូលកៀរគរផលិតផលខ្មែរ ដែលមានគុណភាពខ្ពស់ មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងមានការវេចខ្ចប់បានល្អត្រឹមត្រូវ អនុលោមតាមស្តង់ដារផលិតកម្ម ពីគ្រប់ទិសទីនៅទូទាំងប្រទេស មកដាក់តាំងបង្ហាញ និងបង្ករឱកាសឲ្យស្វែងរកដៃគូយកទៅលក់បន្ត ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here