រឿង៣ដែលអ្នកត្រូវប្រយត្ន័បើចង់លក់ផ្ទះឆាប់ដាច់និងបានតម្លៃដែលចង់លក់

0
2900

ពេលខ្លះអ្នកគិតថា បញ្ហាតូចតាចមិនអាចធ្វើឲ្យប៉ះពាល់ដល់ការលក់ផ្ទះរបស់អ្នកនោះទេ តែផ្ទុយទៅវិញ រឿងកំបិកកំបុគដែលអ្នកគិតថាមិនអី វានឹងអាចធ្វើឲ្យអ្នកសោកសៅផងដែរ។

ដូច្នេះមានអ្វីផ្សេងទៀតទេដែលអ្នកគួរធ្វើដើម្បីទទូលបានតម្លៃខ្ពស់? មានកត្តាសាញ្ញមៗ មួយចំនួនដែលអ្នកអាចធ្វើដើម្បីលក់ឆាប់ដាច់ ហើយអាចលក់ក្នុងតម្លៃមួយដែលអ្នកចង់បាន។

១. រៀបចំទិដ្ឋភាពទាក់ទាញនៅមុខផ្ទះ

ការទាក់ទាញចំណាប់អារម្មណ៍ពីដំបូងពិតជាសំខាន់ខ្លាំងណាស់ វាចំាបាច់ណាស់ដើម្បីជួយឲ្យផ្ទះអ្នកលក់ឆាប់ដាច់។ ការរៀបចំទីវាលមុខផ្ទះ ឲ្យមានភាពទាក់ទាញ នោះតើអ្នកនឹងមានអារម្មណ៍ដូចម្តេចពេលដែលគេជិះកាត់ផ្ទះរបស់អ្នកជាលើកដំបូង?ហើយនៅពេលគេ ចាប់អារម្មណ៍ហើយ មិនយូរគេនឹងទាក់ទង ចូលមើលក្នុងផ្ទះ។

២. ប្រយ័ត្នក្លិនស្អុយ

រឿងបន្តិចបន្តួចអាចធ្វើឲ្យអតិថិជនដកចិត្ត។ ក្លិនស្អុយអាចធ្វើឲ្យញើសឈាមនៃការរៀបចំរបស់អ្នកទាំងអម្បាលម៉ានកា្លយជាអសាបង់។​ សូមព្យាយាមកំចាត់ក្លិនអាក្រក់ទាំងឡាយដោយ៖សម្អាតកន្លែងលាងចាននិងកន្លែងបង្ហូរសំណល់ ធ្វើឲ្យមានខ្យល់ចេញចូល សម្អាតកន្លែងចម្អិនអាហារឲ្យបានស្អាត សម្អាតកំរាលព្រំ (បើមាន) យកគ្រឿងសង្ហារឹមចាស់ៗចេញ យើងអាចនិយាយបានថា ក្លិនល្អនៅក្នុងផ្ទះមានភាពទាក់ទាញដល់អ្នកទិញ។

៣. កំណត់តម្លៃឲ្យសមរម្យ

ពិតណាស់ការកំនត់តម្លៃសមរម្យវាជាផ្នែកមួយសំខាន់។សូមកុំកំណត់តម្លៃខ្ពស់ខ្លាំងពេក បើសិនជាអ្នកនឹងត្រូវបញ្ចុះមកវិញ។ បើសិនជាអ្នកសម្រេចចិត្តចង់លក់ហើយ សូមកំណត់តម្លៃឲ្យសមរម្យថានឹងលក់តែម្តងទៅ។

ដូចនេះដើម្បីជាភាពងាយស្រួលអ្នកអាចប្រគល់​ភារកិច្ចនេះ ទៅកាន់អ្នកជំនាញផ្នែកលក់អចលនទព្យ ដោយ​ ស្របជាមួយនឹងបទពិសោធន៍និងចំនេះដឹងពីទីផ្សារ​ ពួកគេអាចកំនត់ថ្លៃដែលសមស្របនឹងទីផ្សារបច្ចុប្បន្នបានប្រសើរជាងលោកអ្នក។ ពួកគេក៏មានបណ្តាញជាច្រើនដែលអាចនឹងធ្វើឲ្យការផ្សព្វផ្សាយពីផ្ទះរបស់អ្នកបានទូលំទូលាយថែមទៀត។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

LEAVE A REPLY

Please enter your comment!
Please enter your name here