មកដឹងពី អត្រាការប្រាក់ និងលក្ខខណ្ឌតម្រូវ នៃ កម្ចីគេហដ្ឋាន របស់ធនាគារធំៗ៦នៅកម្ពុជា

0
5411

ស្រប​ពេល​ដែល​ប្រ​ទេស​កំ​ពុង​​មាន​ការ​អភិវឌ្ឍ​ន៍​ និង​ ​វិស័យ​​​វិនិយោគ​អចល​នៈ​​​ទ្រព្យ​និង​វិស័យ​សំ​ណង​ ​កំពុង​តែ​មាន​ការ​​រីក​លូត​លាស់​ឥត​ឈប់​នោះ​ នៅ​តាម​បណ្ដា​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថ​ និង​ ធនា​គារ​ធំ​មួយ​ចំ​​នួន​​កំ​ពុង​ជូយ​ជំ​រុញ​អោយ​វិ​ស័យ​​ទាំង​នេះ​ដើរ​ទៅ​មុខ​  តាម​រយៈ​​ការ​ផ្ដល់​ប្រាក់​កម្ចីឥណទាន​គេហដ្ឋាន ​ជូន​​ប្រ​ជា​ពលរដ្ឋ​ ឬ​ បណ្ដា​អតិ​ថជន​នានាសម្រាប់​ទិញ​គេហដ្ឋាន​ដែល​កំពុង​តែ​សាង​សង់ ឬ​សាង​សង់​រួច ធ្វើ​ជា​កម្មសិទ្ធ​ផ្ទាល់​ខ្លួន ឬ​ក៏​សម្រាប់​យក​ទៅ​សាងសង់​គេហដ្ឋាន​លើ​ដី​កម្មសិទ្ធិ​ដែល​មាន​ស្រាប់ ។​

ខាងក្រោមនេះ សូមធ្វើ​ការបង្ហាញនូវធនា​គារ​ធំ​ៗ​ចំ​នួន​៥ដែល​កំ​ពុង​​មាន​​សកម្ម​ភាព​ខ្លាំង​បំ​ផុត​ ក្នុង​ដាក់​ប្រតិ​បត្ដិ​ការ​របស់​ខ្លួន​​ដើម្បី​ បម្រើ​សេវា​ជូន​ប្រជា​ពល​រដ្ឋ​ជា​មួយ​​កម្ចី​ឥណទានគេហដ្ឋាន​​ដូច​ជា​ ជាមួយចំនួនអត្រាការប្រាក់ និងលក្ខណខណ្ឌតម្រូវ៖

១. ធនា​គារ​អេស៊ី​លី​ដា

បាន​ផ្ដល់​ មាន​ប្រភេទប្រាក់ ទំហំ​ឥណទាន និង​រយៈពេល​ឥណទាន​ រួម​ទាំងលក្ខ​ខណ្ឌ​​៖​

  • ឥណទាន​គេហដ្ឋាន ត្រូវ​បាន​ផ្តល់​ជូន​អតិថិជន​ជា​ប្រាក់​ដុល្លារ​អាមេរិក
  • ធនាគារ​អេស៊ីលីដា អាច​ផ្តល់​ឥណទាន​គេហដ្ឋាន​ជូន​អតិថិជន​រហូត​ដល់​ទំហំ ៣០០.០០០​ដុល្លារ​អាមេរិកជាមួយនឹងអត្រាការប្រាក់ ១០ភាគរយ។ ប៉ុន្តែ​មិន​ត្រូវ​លើស​ពី ៧០​ភាគរយ នៃ​តម្លៃ​សរុប​របស់​គេហដ្ឋាន​ដែល​ត្រូវ​ទិញ ឬ​សាងសង់​គេហដ្ឋាន​លើ​ដី​កម្មសិទ្ធិ​ដែល​មាន​ស្រាប់​នោះ​ឡើយ
  • រយៈពេល​ខ្ចី​អតិបរមា ១៥​ឆ្នាំ ចំពោះ
    • អតិថិជន​ជា​កម្មករ​និយោជិត​កំពុង​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​សាធារណៈ និង​ទី​ភ្នាក់ងារ​ជាតិ-អន្តរជាតិ ដោយ​មិន​ត្រូវ​លើស​ពី​អាយុ​ចូល​និវត្តន៍​ឡើយ
    • អតិថិជន​ផ្សេង​ទៀត ត្រូវ​មាន​កាយសម្បទា​រឹងមាំ និង​មាន​អាយុ​ចាប់​ពី​ពេល​ទទួល​ប្រាក់​កម្ចី​រហូត​ដល់​កាលាវសាន​នៃ​រយៈពេល​ខ្ចី​ប្រាក់ មិន​ត្រូវ​លើស​ពី​អាយុ ៦០​ឆ្នាំ​ឡើយ។

២. ធនាគារ​ស្ថាប​នា

ជាមួយនឹងឥណទានគេហដ្ឋានរបស់ធនាគារ ស្ថាបនា ភីអិលស៊ី លោកអ្នកអាចទទួលបានប្រាក់កម្ចីជាមួយការបង់រំលោះរហូតដល់ ២០ឆ្នាំ។

លក្ខណៈពិសេស

  • រូបិយប័ណ្ណ : ប្រាក់ដុល្លារអាមេរិក
  • ទ្រព្យបញ្ចាំ : ប្លង់ទន់ ឬ ប្លង់រឹង ឬ ប្រាក់បញ្ញើ
  • ទំហំឥណទាន :
    • អាចទទួលបានប្រាក់កម្ចីរហូតដល់ ៧០% នៃតម្លៃសរុបរបស់គេហដ្ឋាន
    • រហូតដល់ ១០០,០០០ ដុល្លារអាមេរិក សម្រាប់អតិថិជនមានប្លង់ទន់
    • រហូតដល់ ៥០០,០០០ ដុល្លារអាមេរិក សម្រាប់អតិថិជនមានប្លង់រឹង
  • អត្រាការប្រាក់ប្រកួតប្រជែង :
    • ផ្តល់ជូនអត្រាការប្រាក់ ១១% ក្នុងមួយឆ្នាំ សម្រាប់អតិថិជនមានប្លង់ទន់
    • ផ្តល់ជូនអត្រាការប្រាក់ ៩%​ និង ៨.៥% ក្នុងមួយឆ្នាំ សម្រាប់អតិថិជនមានប្លង់រឹង ដែលមានទំហំឥណទានរហូតដល់ ១០០,០០០​ ដុល្លារអាមេរិក​ និងលើសពី ១០០,០០០​ ដុល្លារអាមេរិក
  • ការសងរំលោះមានភាពបត់បែន :
    • អាចជ្រើសរើសបង់រំលោះរហូតដល់ ១០ឆ្នាំ សម្រាប់អតិថិជនមានប្លង់ទន់
    • អាចជ្រើសរើសបង់រំលោះរហូតដល់រហូតដល់ ២០ឆ្នាំ សម្រាប់អតិថិជនមានប្លង់រឹង ដែលមានទំហំឥណទានរហូតដល់ ១០០,០០០​ ដុល្លារអាមេរិក​ និងលើសពី ១០០,០០០​ ដុល្លារអាមេរិក

៣. ធនាគារ​កាណា​ឌីយ៉ា

ធនាគារកាណាឌីយ៉ា គឺជាធនាគារក្នុងស្រុកដំបូង និងធំជាងគេ ដែល​បាន​ប្រតិបត្តិការអស់រយៈ​ពេល​ជាង​២៥ឆ្នាំ កន្លង​មក​​ហើយ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ជាមួយ​នឹង​វិជ្ជាជីវៈ ប្រឹក្សាយោបល់​ជូន​អតិថិជនប្រកប​ដោយ​ទំនុក​ចិត្តខ្ពស់ និង​ជា​ពិសេស​ការ​ផ្តល់​ឥណទានផ្ទះ​ដែល​អាច​ផ្តល់​ជូន​អតិថិជន​ទាំង​ក្នុង​គម្រោង​សហការ​ជាមួយ​ធនាគារ កាណាឌីយ៉ា និង​ឥណទាន​ផ្ទះទូទៅ ដោយ​អាត្រា​ការប្រាក់​ចំនួន​ ៦.៩៩% ។

ឥណទានផ្ទះអាចប្រើប្រាស់សម្រាប់គោលបំណងដូចខាងក្រោម:

  • ទិញផ្ទះ
  • ផ្ទេរឥណទានផ្ទះពីធនាគារផ្សេង
  • ជួសជុល ឬកែលម្អផ្ទះ
  • សាងសង់ផ្ទះ
  • ទិញយានយន្ត
  • ទិញគ្រឿងសង្ហារឹម
  • សម្រាប់បង់ការសិក្សា, ដំណើរកម្សាន្ត, រៀបអាពាហ៍ពិពាហ៍ និងការប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងៗទៀត

លក្ខណៈពិសេស:

  • រយៈពេលបង់រំលស់ឥណទាន គឺមាន​រយៈ​ពេល​វែង​
  • មិនគិតកម្រៃសេវាកម្មលើការវាយតម្លៃអចលនទ្រព្យ
  • លក្ខខណ្ឌងាយៗ និងសេវាកម្មរហ័ស
  • ទ្រព្យធានាអាចជាប្លង់រឹង ឬប្លង់ទន់
  • ទទួលយកប្រភពចំណូលក្រៅពីម្ចាស់កម្មសិទ្ធិ
  • ប្រភពចំណូលទូទាត់សងឥណទានអាចជា ប្រាក់បៀវត្ស បុព្វលាភ ពីការជួល ពីអាជីវកម្ម ការប្រាក់​នៃ​ប្រាក់បញ្ញើ​មាន​កាល​កំណត់​ផ្សេងៗ

គម្រោងផ្តល់ហិរញ្ញប្បទានដោយធនាគារ កាណាឌីយ៉ា:

  • បុរីរុងរឿង
  • បុរីកៀនស្វាយផ្លាហ្សា
  • បុរីអេលីហ្សេ
  • បុរីវីរៈជន
  • ដឹអូឡាំព្យាស៊ីធី
  • កាសាមេរីឌៀន
  • ដាយមេនធ្វីនថៅវើ
  • ឌឹមេគង្គរ៉ូយ៉ាល់
  • អ័រគីដេវីឡា៣
  • បុរីសង្ឃឹមថ្មី

៤. ធនា​គារ​ ANZ ROYAL ៖​

ជាមួយប្រាក់កម្ចីទិញផ្ទះរបស់ធនាគារ ANZ Royal លោកអ្នកអាចក្លាយជាម្ចាស់កម្មសិទ្ឋិគេហដ្ឋាន ដំបូងរបស់លោកអ្នកបានយ៉ាងងាយស្រួល។ លោកអ្នកអាចទទួលបានប្រាក់កម្ចីរហូតដល់ 70% នៃតម្លៃសរុបរបស់គេហដ្ឋាន ជាមួយការសងរំលោះរហូតដល់ 20ឆ្នាំ ដោយមានអត្រាការប្រាក់ទាប និង ប្រកួតប្រជែងបំផុត។

ប្រាក់កម្ចីទិញផ្ទះធនាគារ ANZ Royal ជាដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិតមួយ ដែលធ្វើឲ្យជីវិតលោកអ្នកងាយស្រួល។

ស្វែងយល់ពីប្រាក់កម្ចីទិញផ្ទះរបស់ធនាគារ ANZ Royal  

រាល់ប្រាក់កម្ចីទិញផ្ទះធនាគារ ANZ Royal ទាំងអស់នឹងត្រូវផ្តល់ជូនជារូបិយប័ណ្ណដុល្លារអាមេរិក។

  • អត្រាការប្រាក់ 8.25% ក្នុងមួយឆ្នាំសម្រាប់កម្ចីចាប់ពី​200,000 ដុល្លារអាមេរិក (អថេរ) 8.50% ក្នុងមួយឆ្នាំសម្រាប់កម្ចីក្រោម​200,000 ដុល្លារអាមេរិក (អថេរ)
  • អាចស្នើសុំឡើងវិញប្រាក់កម្ចីដែលបានទូទាត់រួច
  • ចំនួនប្រាក់កម្ចីអាចរហូតដល់ 70%​ ​ នៃតំលៃអចលនទ្រព្យបញ្ចាំ
  • រយះពេលឥណទានអាចរហូតដល់ 20ឆ្នាំ
  • កំរៃពិន័យសំរាប់ការទូទាត់បនែ្ថមមុនកំណត់​ 3%​ ក្នុងកំឡុង 3ឆ្នាំដំបូង
  • សេវាអនុម័តកមី្ច 1% នៃចំនួនឥណទានសរុប
  • ថ្លៃចំណាយផ្សេងៗនៅពេលដែលលិខិតផ្តល់ឥណទានត្រូវបានផ្តល់ជូនលើកលែងតែ សេវាកម្មធានារ៉ាប់រងអគ្គីភ័យលើផ្ទះ ៖
    • ការវាយតំលៃលើអចលនទ្រព្យ ចាប់ពី150 ដុល្លារអាមេរិក*
    • សេវារៀបចំឯកសារ 200 ដុល្លារអាមេរិក
    • ថ្លៃចុះឈ្មោះទ្រព្យបញ្ចាំអ៊ីប៉ូតែក ចាប់ពី185 ដុល្លារអាមេរិក*
    • ថ្លៃធានារ៉ាប់រងអគ្គីភ័យ (បង់ប្រចាំឆ្នាំ)

៥. ធនា​គារ​ HongLeong

ធនា​គារ​បាន​​ផ្ដល់​ជំ​រើស​ជូន​ដល់​អតិ​ថជន​របស់​នូវ​ជម្រើស​​អាត្រា​ការ​ប្រាក់​​ដូច​ជា​​ ​កម្ចីឥណទាន​សម្រាប់​​​វិ​និ​យោគ​វិ​ស័យ​សំណង់​ ឬ​ ទិញ​កេ​ហ​ដ្ឋាន​ថ្មី​​​​​​​​​​​​ ​ អា​ស្រ័យ​លើ​គោល​ដៅ​និង​គោល​បំ​ណង​របស់​អតិ​ថជន​​ចង់​បាន​​ ដោយ​ទទួល​បាន​អាត្រា​ការ​ប្រាក់​​ ៦.៩៩%។

៦. ធនាគារ ស៊ីអាយអិមប៊ី

ការទិញផ្ទះមួយគឺជាការប្ដេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុដ៏ធំធេង ដែលយើងត្រូវធ្វើនៅក្នុងជីវិតរបស់យើង។ ជាមួយកម្ចី​សម្រាប់ទិញផ្ទះរបស់ធនាគារ​ ស៊ីអាយអិមប៊ី​ ​​​តាម​រយៈ​អត្រាការប្រាក់ 7.99% និងការថែមជូន​ ធានារ៉ាប់រងអាយុជីវិត​​​ ឥតគិតថ្លៃ ចំនួន $50,000 អ្នកអាចកែប្រែបេសកកម្មទិញផ្ទះមួយ ឲ្យទៅជាការរៀបចំពិធីឡើងផ្ទះមួយបានគ្រប់ពេលផងដែរ។

លក្ខខណ្ឌ

  • កម្មសិទ្ធិបុគ្គល ឬកម្មសិទ្ធិរួមគ្នា (ជនជាតិខ្មែរតែប៉ុណ្ណោះ)
  • អាយុសម្រាប់អ្នកដាក់ពាក្យសុំ ៖ អាយុចាប់ទី ១៨ ដល់ ៦៥ ឆ្នាំ
  • ការធានារ៉ាប់រងចំពោះអគ្គិសភ័យចាំបាច់ត្រូវមានដើម្បីការពារទ្រព្យសម្បតិ្តរបស់អ្នក៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here