ប្រទេស២នៅអាស៊ី ជាប់ជាប្រទេសផលិតមាសច្រើនជាងគេបំផុតទាំង១០លើលោក

0
1795

ប្រទេសធំៗចំនួនពីរនៅអាស៊ី បានជាប់នៅក្នុងតារាងកំពូលទាំង១០នៃប្រទេសដែលផលិតមាសច្រើនជាងគេបំផុតនៅលើលោកក្នុងទសវត្សរិ៍ថ្មីនេះ។​

ក្នុងចំណោមប្រទេសទាំង១០នោះ មានប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសសមាជិកអាស៊ាន ឈរនៅចំណាត់ថ្នាក់លេខ៧ ផលិតមាសបានប្រមាណ១៥៤.៣តោនកាលពីឆ្នាំ២០១៧ ខណៈប្រទេសមហាយក្សចិនឈរនៅចំណាត់ថ្នាក់លេខមួយលើកកំពូលតារាង ដែលបានផលិតមាសរហូតដល់ទៅ៤២៦.១តោន។ នេះបើយោងតាមក្រុមហ៊ុនសិក្សាស្រាវជ្រាវ និងប្រឹក្សាយោបល់ទាក់ទងនឹងលោហៈធាតុ GFMS

ប្រទេសដែលឈរចំណាត់ថ្នាក់លេខ២បន្ទាប់ពីចិន គឺអូស្ត្រាលី ផលិតមាសបាន២៩៥តោន។ ប្រទេសរុស្សី (២៧០.៧តោន) សហរដ្ឋអាមេរិក (២៣០តោន) កាណាដា (១៧៥.៨តោន) ប៉េរូ (១៦២.៣តោន) អាហ្វ្រិចខាងត្បូង (១៣៩.តោន) ប្រទេសម៉ិចស៊ិក (១៣០.៥តោន) និងប្រទេសហ្គាណា (១០១.៧តោន)។

តាមការសិក្សារបស់ GFMS បានបង្ហាញឲ្យដឹងទៀតថា មាសដែលផលិតបានទូទាំងពិភពលោកកាលពីឆ្នាំ២០១៧ មានចំនួនសរុប៣,២៤៧តោន តិចជាងឆ្នាំ២០១៦ប្រមាណ៥តោន៕

 

អត្ថបទដោយ៖ Jimmy

LEAVE A REPLY

Please enter your comment!
Please enter your name here