គម្រោងអភិវឌ្ឍន៍ឧកញ៉ាខ្មែរម្នាក់ជិត ២ពាន់លាន$ ធ្វើឱ្យតំបន់ជ្រោយចង្វាក្លាយជាក្រុងស៊ីវិល័យ

0
5107

ជ្រោចង្វា ជាតំបន់មានសក្តានុពលខ្លាំងលើការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ ជាពិសេសការវិនិយោគទីក្រុងរណបក្នុងទំហំទឹកប្រាក់១,៦០០លានដុល្លារ ដោយក្រុមហ៊ុនOCIC ធ្វើឲ្យតំបន់នេះកាន់តែពុះកញ្ច្រោលឡើងថែមទៀត។ ការរីកដុះដាលផ្នែកសំណង់ លំនៅឋាន និងខុនដូរ រឹងរឺតតែធ្វើឲ្យតំបន់នេះ ទទួលការចាប់អារម្មណ៍ពីក្រសែភ្នែកក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ព្រោះសន្ទុះនៃការរីកចម្រើននេះ និងរុញច្រានឲ្យក្លាយទៅជាទីក្រុងទំនើបមួយក្នុងពេលឆាប់ៗ។

លោកសន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate លើឡើងថា« តាមការសង្កេតខណ្ឌទាំង៤នៅជ្រាយក្រុងភ្នំពេញ មានតែតំបន់ជ្រោចង្វាទេ ដែលជាតំបន់មានសក្តានុពលខ្លាំងជាងគេ ព្រោះដីទំនេរមានក្រុមហ៊ុនអភិវឌ្ឍន៍តែមួយគត់ គឺ OCIC បន្ទាប់មកតំបន់អភិវឌ្ឍន៍បុរី មេង្គរូយ៉ាល់ ប៉េងហ៊ួត អគីដេវីឡា និងបន្ទាប់មកតំបន់អភិវឌ្ឍន៍លីយ៉ុងផាត»។

«តំបន់មួយចំនួនអភិវឌ្ឍន៍ហើយ បានរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមក្រោយ តែតំបន់ជ្រោចង្វារៀបចំហេដ្ឋរចនាសម្ព័ន្ធ ធ្វើលូ ផ្លូវ ប្រព័ន្ធទឹក ភ្លើងយ៉ាងស្អាតរង់ចាំតែការវិនិយោគសំណង់អគារតែប៉ុណ្ណោះ។ នៅថ្ងៃអណាគត និងក្លាយជាតំបន់អភិវឌ្ឍន៍ចម្រុះ និងជាតំបន់សក្តានុពលក្នុងការរស់នៅសម្រាប់អ្នកមាន» លោសៀប បន្ថែម។

លោកហឹម សីហា នាយកស្រាវជ្រាវក្រុមហ៊ុន VTrust Appraisal មានប្រសាសន៍ថា អចលនទ្រព្យខណ្ឌជ្រោចង្វាមានការរីកចម្រើននៅតំបន់ក្បាលស្ពាន សង្កាត់ជ្រោចង្វា តែខណ្ឌមួយនេះនៅតូចនៅឡើងបើធៀបនិងខណ្ឌក្បែរនេះ។ ហើយការអភិវឌ្ឍន៍អាចសដៀងនិងសិង្ហបុរី បើសិនបើសាងសង់ស្របតាមគម្រោងទីក្រុងរណបបានដាក់ចុះ ហើយបច្ចុ​ប្បន្នហាក់មិនទាន់សម្រុកអភិវឌ្ឍន៍នៅឡើយទេ។

កន្លងទៅថ្មីៗនេះ មានក្រុមហ៊ុនវិនិយោគអចលនទ្រព្យJiayuan International Group បានចុះកិច្ចព្រមព្រៀងទិញដី៥កន្លែងក្នុងក្រុងភ្នំពេញ ក្នុងតម្លៃ ៣៥,៦លានដុល្លារ(ស្មើ ២៧៩លានដុល្លារហុងកុង) សម្រាប់អភិវឌ្ឍន៍លើគម្រោងលំនៅឋាន និងពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ដែលមានផ្ទៃក្រឡាសរុបប្រមាណជាង ៦០ ហិកតា (៦០៨,១៤០ម៉ែត្រការ៉េ)ដែលអាចនឹងពង្រីកបានរហូតដល់ទៅ៣៥០ហិកតា។

បន្ថែមពីលើនេះ សួនសត្វភ្នំពេញសាហ្វារី គឺជាព្រៃកម្សាន្ដភ្នំពេញទី១ដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា វិនិយោគសាងសង់ទំហំទឹកប្រាក់ជាង ១០លានដុល្លារ ដោយ អិល វ៉ាយ ភី គ្រុប (LYP Group) ដែលមាន លោកឧកញ៉ា លីយ៉ុង ផាត់ជា ម្ចាស់ក្រុមហ៊ុនផ្ទាល់ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់អ្នកឧកញ៉ា លី យ៉ុង ផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ ១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ សួនសត្វនេះហ៊ុមព័ទ្ធទៅដោយរចនាបថដ៏សម្បូរបែបលំនាំតាមសម័យអង្គរ ទាំងក្នុង និងក្រៅ អមជាមួយព្រៃឈើរាប់សិបហិកតា ជាតំបន់ទេសចរណ៍ដ៏សំខាន់សម្រាប់សម្រាកលំហែកាយ។

តំបន់ជ្រោយចង្វា នៅពេលបច្ចុប្បន្ននេះ បានក្លាយជាតំបន់ស៊ីវិល័យមួយយ៉ាងសំខាន់ ឬក្លាយជាក្រុងរណបដ៏មានសក្តានុពលលើការអភិវឌ្ឍន៍ ជាពិសេសភាពរីកចម្រើនវិស័យអចលនទ្រព្យ អគារ លំនៅឋានប្រណីតៗ សួនសត្វធំជាងគេនៅក្រុងភ្នំពេញរបស់ឧកញ៉ាលី យ៉ុងផាត់ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here