កុំមានលុយចេះតែទិញ! បើចង់ទិញផ្ទះទុកចំណេញ ត្រូវធ្វើតាមវិធីនេះ

0
3395

ការវិនិយោគគឺតែងចង់បានចំណេញ តែយើងនៅមិនទាន់ដឹងថា តើការវិនិយោគលើផ្ទះ ធ្វើយ៉ាងណាទើបចំណេញច្រើននោះទេ។

ដើម្បីជាគន្លឹះក្នុងការទិញផ្ទះសម្រាប់ទុកលក់ចំណេញ Business Cambodia សូមលើកឡើង នូវគំនិតមួយ​ចំនួនដូចតទៅ៖

ទិញគេហដ្ឋានមុនគម្រោង?

ទិញក្នុងដំណាក់កាលរៀបចំផែនការនៃការអភិវឌ្ឍន៍បានផ្តល់ឱកាសដល់អ្នកទិញក្នុងការជ្រើសរើសទីតាំងដីបានល្អបំផុត ឬយូនីតល្អជាងគេនៅក្នុងគម្រោងទាំងមូល។ ទិញក្នុងដំណាក់កាលបន្ទាប់អ្នកអាចជ្រើសរើសបានទៅតាមការកំណត់មួយដែលមាន។ អ្នកទិញដែលដឹងពីអ្វីដែលពួកគេចង់បាន ប្រហែលជាចង់វិនិយោគនៅដំណាក់កាលនេះជាង។

លើសពីនេះទៅទៀតការទិញមុនគម្រោងអាចអនុញ្ញាតឱ្យមានការផ្លាស់ប្តូរតាមការចង់បានរបស់អ្នក ដូចជាការផ្លាស់ប្តូរប្លង់បាត និងការបញ្ចូលគ្នារវាងខុនដូពីរជាប់គ្នាទៅជាយូនីតតែមួយ ហើយមានការជជែក​​គ្នាច្រើនទៀតទាក់ទងនឹងសម្ភារៈបរិក្ខារ និងគ្រឿងសង្ហារឹមជាដើម។

អ្នកទិញភាគច្រើនដែលមិនងាយពេញចិត្តនឹងអ្វីដែលផ្តល់ជូនស្រាប់ ចូលចិត្តទិញនៅក្នុងដំណាក់កាលនេះជាង ដោយសារតែពួកគេ អាចទទួលបានអ្វីដែលពួកគេចង់បានពីផ្ទះថ្មីរបស់ខ្លួន។

អ្នកទិញមុនគម្រោងក៏ប្រហែលជាអាចទទួលបានការបញ្ចុះតម្លៃផងដែរ ឬអាចមើលឃើញកំណើន ថ្លៃដើ​​ច្រើនជាងអ្នកទិញនៅដំណាក់កាលក្រោយៗ។

វិនិយោគិននិងអ្នកទិញមើលឃើញពីចំណុចទាំងពីរនេះគួរឱ្យទាក់ទាញជាពិសេសនៅពេលដែលចំណុចទាំងពីរនេះរួមបញ្ចូលគ្នា។

នៅទីក្រុងភ្នំពេញការទិញគេហដ្ឋានមុនគម្រោងអាចផ្តល់ផលចំណេញរហូតដល់៣០%។ វាអាចទទួលបានការកើនឡើងតម្លៃដល់ទៅ៦ដងច្រើនជាងតម្លៃធម្មតាចាប់ពី៥%ទៅ១០%នៅពេលទិញបន្ទាប់ពីការសាងសង់។

ជាងនេះទៅទៀត ការទិញមុនគម្រោងនេះ អនុញ្ញាតឱ្យអ្នកទិញបង់ប្រាក់ទៅតាមដំណាក់កាល។ តើដំណើរ​​​ការនៃការទិញមុនគម្រោងមានលក្ខណៈដូចម្ដេច?

ដំណាក់កាលនៃការអភិវឌ្ឍន៍ដែលផ្តល់ឲ្យចំពោះការទិញលក់មុនគម្រោង ត្រូវបានគេហៅថា ការលក់មុនគម្រោង

អ្នកអភិវឌ្ឍន៍នៅតែស្ថិតនៅក្នុងដំណើរការនៃការបញ្ជាក់ពីផែនការមេ  ការទទួលបានការអនុញ្ញាតសាងសង់ស្របច្បាប់ និងការអនុវត្តន៍ទៅតាមការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន។

នៅដំណាក់កាលដំបូងនេះ អ្នកអភិវឌ្ឍន៍ថែមទាំងត្រូវការប្រាក់ ដើម្បីដំណើរការ គម្រោងបន្តទៀត ដោយសារតែការទិញនៅពេលនេះត្រូវរង់ចាំជាយូរមុននឹងការសាងសង់ត្រូវបានបញ្ចប់ ហើយហានិភ័យមានច្រើនជាងនៅក្នុងដំណាក់កាលក្រោយៗ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here