ADB នឹងផ្តល់ប្រាក់កម្ចីរាប់លានដុល្លារ ដល់រោងម៉ាស៊ីនកិនស្រូវចំនួន១០នៅកម្ពុជា

0
2774

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ (ADB) គ្រោង​នឹង​ផ្តល់ប្រាក់​កម្ចី​ជាង ​៣០​លាន​ដុល្លារ​ ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន​១០​នៅ​កម្ពុជា ដើម្បីអនុវត្ត​គម្រោងផែនការជួយ​ដល់​វិស័យ​ស្រូវ​-​អង្ករ​កម្ពុជា​។ នេះ​បើសេចក្តីជូនដំណឹង​​របស់​សហព័ន្ធ​ស្រូវ​-​អង្ករ​កម្ពុជា​ កាលពីម្សិលមិញ។

ក្នុងសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា គ្រប់រោងម៉ាស៊ីនកិនស្រូវទាំង១០នោះ នឹងត្រូវបាន ADB ផ្តល់ប្រាក់កម្ចីរហូតដល់ជាង ៣លានដុល្លារ។ ការផ្តល់ប្រាក់កម្ចីដល់រោងម៉ាស៊ីននេះ គឺស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍​ស្រូវអង្ករ (Rice Sector Development Program) ។

គួរជម្រាបថា គម្រោងអភិវឌ្ឍន៍ស្រូវអង្ករនេះ កន្លងមកបាន​សិក្សានៅ​ក្នុងខេត្ត​ចំនួន​៣ ដោយផ្តោតលើភូមិចំនួន៩០(ក្នុងមួយខេត្ត៣០ភូមិ) ដែលនិងមានប្រព័ន្ធស្រោចស្រប អាចគ្របដណ្តប់លើផ្ទៃដីរហូតដល់១០៣០០ហិចតា។  ខេត្តទាំង៣នោះ មានដូចជា ​ខេត្តព្រៃវែង ខេត្តកំពង់ធំ និង​ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា គម្រោងខាងលើនេះ ក៏មានការសហការជាមួយក្រសួងចំនួនពីរផងដែរ ដោយក្នុងនោះមានក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សម្រាប់រៀបចំធ្វើផែនការក្សេត្តបរិស្ថាន ដើម្បីកំណត់តើតំបន់ណាត្រូវជាមួយដំណាំប្រភេទអ្វី ជាដើម។ និងក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ សម្រាប់រៀបចំធ្វើផែនការអភិវឌ្ឍនឃុំ ដើម្បីកំណត់ថាតំបន់ណាទុកធ្វើកសិកម្ម តំបន់ណាសម្រាប់លំនៅឋាន ជាដើម ៕

អត្ថបទដោយ៖ សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here