កំផែងគ្រឹះអាជីវកម្ម៥ជាន់ ដែលធ្វើឲ្យមហាសេដ្ឋី Jeff Bezos កាន់តែជោគជ័យ

0
3121

លោក Jeff Bezos ជាស្ថាបនិកក្រុមហ៊ុនលក់ទំនិញអនឡាញពាសពេញពិភពលោក Amazon និងឈរ​តំណែង​កំពូល​ជាមហាសេដ្ឋីមានទ្រព្យលើសគេនៅលើពិភព​លោកផងដែរ។ ​កំពូលមហាសេដ្ឋី​រូបនេះ​ មានការតាំងចិត្ត ស្របជាមួយមហិច្ចតារបស់ខ្លួន ទើបអាចកសាងក្រុមហ៊ុនដ៏ធំមួយពីវេបសាយ​លក់សៀវភៅ​ដ៏តូចល្អិតមួយប៉ុណ្ណោះ។

ថ្ងៃនេះ Business Cambodia សូមលើកយកអាថ៌កំបាំងទាំង៦ចំណុច ដែលសហគ្រិនអាមេរិក​ដ៏ជោគ​ជ័យរូបនេះ ប្រើដើម្បីបង្កើត​​អាជីវកម្មជោគជ័យតម្លៃជិត១៥០ពាន់​លាន$ និងក្លាយជាមនុស្សមានឥទ្ធិ ពលផ្លាស់ប្តូរទម្លាប់រស់នៅរបស់មនុស្សនៅលើពិភពលោកម្នាក់ផងដែរ។​

ផ្តើមពីតូច ពង្រីកឲ្យលឿន

Amazon ដើមឡើយជាវេបសាយលក់សៀវភៅតូចតាចមួយប៉ុណ្ណោះ ការពង្រីកយ៉ាងមានប្រសិទ្ធភាព​បានជួយឲ្យវេបសាយមួយនេះក្លាយជាវេបសាយទិញ-លក់ដ៏ធំ ហើយលាតសន្ធឹងសេវាកម្មយ៉ាងឆាប់​រហ័ស​ពីប្រទេសមួយ​ដល់ប្រទេសមួយដោយប្រើពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុននេះបានលក់សេវាកម្មទូទាំងពិភពលោក។

ត្រូវរួសរាន់ កុំចាំស្អែក

មនុស្សជោគជ័យគេមិនចាំស្អែកទេ បើចង់ជោគជ័យ ​អ្នកត្រូវតែឃ្លានជោគជ័យឲ្យខ្លាំងដែរ ​កុំឃ្លានតិចៗ​​ នោះទោះ​ផ្លូវ​ត្រូវទៅលំបាកយ៉ាងណា​ក៏អ្នកគង់តែទៅដល់ដែរ ត្រូវចាប់ផ្តើមធ្វើភ្លាមៗ ដាច់ខាតកុំរង់​ចាំ  បើរង់ចាំនោះ​ចំណង់​នឹងថយចុះ អ្វីដែលត្រូវសម្រេចនឹងរលាយបាត់​ម្តងបន្តិចៗមិន​ខាន​ឡើយ។

ធ្វើបំពេញតម្រូវការមនុស្ស មិនមែនដើម្បីតែលុយ

ការចាប់ផ្តើមអាជីវកម្មរបស់ស្ថាបនិករូបនេះដើម្បីជួយបំពេញបំណង អ្នកលក់ និងអ្នកទិញជុំវិញពិភព​លោក មិនមែនបង្កើតមកដើម្បីរកលុយនោះទេ លុយនោះ​គ្រាន់តែជា​លទ្ធផលដែលបានពីក្តីស្រមៃ​ប៉ុណ្ណោះ កាលណាក្តីស្រមៃកាន់តែធំ ជួយមនុស្សបាន​កាន់តែច្រើន នោះលុយដែលគេផ្តល់ឲ្យអ្នកវិញ​ក៏ច្រើនទៅតាមហ្នឹងដែរ។

កុំខ្វល់គេរិះគន់ ធ្វើឲ្យគេឃើញ

ជាការពិតដែលមនុស្សត្រូវទទួលការរិះគន់ដើម្បីការរីកចម្រើន​ ប៉ុន្តែបើរវល់តែស្តាប់ពាក្យរិះគន់ច្រើនពេក វាក៏គ្មានបានប្រយោជន៍អ្វីកើតឡើងមកដែរ ដូច្នេះហើយគួរយកពេលវេលាទៅព្យាយាម​បន្ថែមលើអ្វី​ដែលអ្នកកំពុងធ្វើ ហើយធ្វើឲ្យអ្នករិះគន់បានឃើញលទ្ធផល។

ត្រូវធ្វើជាមនុស្សដែលមានសុភមង្គលបំផុត

នៅក្រុមហ៊ុនអ្នកត្រូវធ្វើជាអ្នកដឹកនាំពូកែ ពេលត្រលប់មកផ្ទះវិញអ្នកត្រូវធ្វើជាប្តីល្អ ជាឪពុកគំរូម្នាក់ ជាអ្នកជិត​ខាងគួរឲ្យចង់រាប់រកម្នាក់ និងធ្វើអ្វីល្អៗជាមួយ​មិត្តភក្តិផងដែរ។ Bezos ធ្លាប់បាននិយាយថា “ជីវិត គឺជាការរស់នៅមានសុភមង្គលបំផុត នៅពេលដែលយើងដើររំកិលតាម​ផ្លូវទៅរក​ភាពជោគជ័យ​នោះឯង” មានន័យថា ពេញមួយថ្ងៃ ឬមួយសប្តាហ៍អ្នកត្រូវ​ចេះបែងចែកពេល​វេលា​សម្រាប់បង្កើត​សុភមង្គលទាំងនេះ ព្រោះថាវាគឺជាកម្លាំងជម្រុញមួយដែលធ្វើអោយ​អ្នកជោគជ័យ និងរឹងមាំពេល​ជួបបញ្ហាធំៗក្នុងអាជីវកម្មបាន៕

 

អត្ថបទដោយ ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here