ស៊ុបចង្កាក់ Volcano យីហោខ្មែរ បើកសម្ពោធ សាខាផ្លូវត្រសក់ផ្អែម ជាមួយនឹងការបញ្ចុះតម្លៃ១សប្ដាហ៍

0
614

ស៊ុបចង្កាក់ Volcano​ ដែលកំពុងទទួលបានការគាំរទ្រច្រើនពីសំណាក់អតិថិជនក្នុងស្រុក​ និងជាយីហោ បង្កើតដោយកូនខ្មែរ បានបើកសម្ពោធសាខាថ្មីផ្លូវត្រសក់ផ្អែម ជាមួយនឹងការបញ្ចុះតម្លៃ ២០ភាគរយពេញមួយសប្ដាហ៍។

បើតាមសម្ដីរបស់លោក សារ៉េត​ សាយូរ៉ា​ ដែលជាអ្នកទិញ Franchise មកបើកហាង ស៊ុបចង្កាក់ Volcano​ សាខាផ្លូវត្រសក់ផ្អែមនេះ បានឲ្យដឹងថា មូលហេតុដែលលោក សម្រេចចិត្តទិញ Franchise Volcano ដោយសារ លោកជឿជាក់លើ ស៊ុបចង្កាក់ Volcano ដែលទទួលបានការការគាំរទ្រចពីសំណាក់អតិថិជន ហើយស៊ុបចង្កាក់ Volcano មានសាខាច្រើនទូទាំងប្រទេស។ លោកបាបន្ថែមទៀតថា ចំពោះរសជាតិ និងសេវាកម្ម គឺល្អគួបផ្សំជាមួយការ តុបតែងហាងមើលទៅគួរទាក់ទាញ។

លោក បានកំណត់យកផ្លូវត្រសក់ផ្អែមធ្វើជាទីតាំង ហាងស៊ុបចង្កាក់ Volcano ដោយសារផ្លូវនេះ មានសាលារៀឯកជនជាច្រើន ដូចជា សាលា ACE សាលាពុទ្ធិសាស្រ្ត និងមានសាលាឯកជនជាច្រើនទៀត​ដែលជាបណ្ដុំននៃ សិក្សានុសិស្ស ដូច្នេះការបើកសាខាផ្លូវត្រសក់ផ្អែមនឹងអាចទាក់ទាញ សិក្សានុសិស្សក៏ដូចជាសាធារណៈជនទូទៅផងដែរ។

លោក សារ៉េត​ សាយូរ៉ា ក៏បានបង្ហើបផងដែរថា លោកតែងតែគាំទ្រផលិតផលក្នុងស្រុក ហើយក៏សូម សំណូមពរប្រជាជនខ្មែររួមគ្នាជួយគាំទ្រនូវផលិតផលខ្មែរ យីហោខ្មែរ ដើម្បីឲ្យអ្នកដែលកសាងយីហោខ្មែរគាត់កាន់តែមានទឹកចិត្តក្នុងការរិះរកបង្កើតផលិតលយីហោផ្សេងៗទៀត។

គួរជម្រាបផងដែរថា ចំណុចពិសេស របស់ ហាងស៊ុបចង្កាក់ Volcano ដែលអាចទាក់ទាញអតិថិជន គឺទឹកស៊ុប​ ដោយទឹកស៊ុបហាងនេះមិនមែនជាទិញជាកាដុងមកធ្វើនោះទេ ពោលគឺធ្វើផ្ទាល់ដោយខ្លួនឯងមិនមែននាំចូលពីប្រទេសវៀតណាមឬថៃឡើយ។

បច្ចុប្បន្ន  ស៊ុបចង្កាក់ Volcanoបានពង្រីកសាខា បានប្រមាណ ១៨សាខាទូទាំងប្រទេសកម្ពុជា ហើយក៏បើកឱកាសឲ្យប្រជាជនកម្ពុជាតាមបណ្ដាខេត្តនានាទូទាំងប្រទេស ទិញសិទ្ធធ្វើអាជីវកម្មបន្ត( Franchise)ផងដែរ៕

អត្ថបទដោយ៖ ហុង

 

LEAVE A REPLY

Please enter your comment!
Please enter your name here