Robert Kiyosaki៖ អ្នកអាចជោគជ័យដូចគេបាន តែត្រូវលុបបំបាត់គំនិតមួយចេញពីខ្លួនសិន

0
8212

សេដ្ឋីនិពន្ធ Robert Kiyosaki បានលើកឡើងថា «បើអ្នកចង់ជោគជ័យដូចបុគ្គលិកដទៃ អ្នកត្រូវតែលុបបំបាត់មេរោគគំនិតចេញពីក្នុងខ្លួនជាមុនសិន។ ជំងឺនោះគឺគំនិត «មិនអាចទៅរួច»។

សេដ្ឋីវិនិយោគអចលនទ្រព្យនិងជាអ្នកនិពន្ធល្បីឈ្មោះ Robert Kiyosaki ដែលមានឥទ្ធិពលបំផុតមួយរូប និងបានចែករំលែកគំនិតអាជីវកម្មរបស់គាត់រាប់សិបបាននោះ បានលើកឡើងថា បើអ្នកចង់ក្លាយជាបុគ្គលជោគជ័យ អ្នកត្រូវធ្វើជាមនុស្សដែលចូលចិត្តបង្កើតអ្វីថ្មីៗ ហើយដែលមនុសភាគច្រើនគិតថា «មិនអាចធ្វើបាន»។ ជាងនេះទៅទៀត អ្នកត្រូវលុបំបាត់ផ្នត់គំនិតដែលគិតថាខ្លួនéងមិនអាចធ្វើការងារអស្ចារ្យផ្សេងៗបានដូចអ្នកដទៃ បើលុបបំបាត់ជំងឺនេះមិនបានទេ អ្នកក៏គ្មានថ្ងៃទទួលបានជោគជ័យនោះដែរ។ ម្ចាស់ក្រុមហ៊ុន Rich Dad Poor Dad រូបនេះ​បានរំលឹកថា លោកបានទទួលឥទ្ធិលនៃការគិតវិជ្ជមានទាំងអស់នេះ ដោយសារតែឪពុកអ្នកមានរបស់គាត់ ដែលតែងតែបណ្តុះផ្នត់គំនិតនេះ រហូតគាត់ទទួលបានជោគជ័យដូចបច្ចុប្បន្ន។ គាត់បានផ្តាំថា ចង់ឲ្យជីវិតរបស់អ្នកមានពន្លឺ អ្នកត្រូវតែបណ្តុះគំនិតវិជ្ជមានក្នុងខ្លួនរបស់អ្នក។

ទាក់ទងនឹងពាក់ថាមិនអាចទៅរួចនេះដែរ ស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs តែងតែប្រកាន់យកនៅក្នុងជីវិតរបស់គាត់ ហើយគាត់បាននិយាយថាមនុស្សដែលនិយាយពាក្យ «មិនអាចទៅរួច» គឺជាមនុស្សចង្រៃបំផុត ដែលនឹងបំផ្លាញអនាគតរបស់មនុស្សជាតិឲ្យរលាយសាបសូន្យបាន។

អ្នកបង្កើតទូរស័ព្ទ iPhone ជាមនុស្សម្នាក់ដែលមានទំនុកចិត្តខ្ពស់ និងភាពជឿជាក់យ៉ាងខ្លាំង ហើយតែងតែគិតអ្វីៗខុសពីអ្នកដទៃ។ លោកតែងតែនិយាយថានៅលើលោកនេះ គ្មានអ្វីដែលមិនអាចទៅរួចនោះទេ បើអ្នកមានផ្នត់គំនិតបែបនេះ ត្រូវលុបចេញពីខួរក្បាលចេញភ្លាមទៅ។ ជាងនេះទៅទៀត សូម្បីនៅកន្លែងការងារ លោកតែងហាមបុគ្គលិកទាំងអស់មិនឲ្យ និយាយពាក្យថា មិនអាចទៅរួចនោះឡើយ ព្រោះវាជាផ្នត់គំនិតធ្វើឲ្យក្រុមហ៊ុន Apple ដើរថយក្រោយ។

លោកបានពោលបន្ថែមថា បើចង់ឲ្យជីវិតជោគជ័យអ្នកត្រូវប្តូរគំនិតដែលគិតថា មិនអាចទៅរួច​ចេញពីខួរក្បាលចេញភ្លាមទៅ បើមិនដូច្នោះទេ អ្នកនឹងគ្មានថ្ងៃជោគជ័យឡើយ៕

អត្ថបទដោយ៖ វុទ្ធា សេរីនរៈវុឌ្ឍិ

LEAVE A REPLY

Please enter your comment!
Please enter your name here