អគារពាណិជ្ជកម្ម ក្នុងគម្រោងបុរី ប៉េង ហួត ដឹស្តាព្រីមៀរ៍ ផ្លូវ៥៩៨ (ឯកឧត្តម ជាសុផារ៉ា) សហការជាមួយ LG Electronics Shop នាំយកផលិតផល LG មកតាំងបង្ហាញ ជាមួយការផ្តល់ជូនដ៏ពិសេស

0
514

ទំនោរនៃការអភិវឌ្ឍពាណិជ្ជកម្ម កំពុងប្រែក្លាយតំបន់ប៉ែកពាយព្យ បានក្លាយជាទីប្រជុំជនពាណិជ្ជកម្មផ្សេងៗដ៏ធំមួយ ជាពិសេសនាខណ្ឌសែនសុខ និង ខណ្ឌឬស្សីកែវ ។ សូម្បីតែផ្សារទំនើប អ៊ីអន ២ និងផ្សារម៉ាក្រូ បង្ហាញអោយឃើញថា តំបន់នេះផ្ទាល់ពិតជា បានស្រូបទាញនិងមានឥទ្ធិពល សម្រាប់ការធ្វើពាណិជ្ជកម្ម វាជាអំណោយផល ទៅដល់គម្រោងអភិវឌ្ឍអចលនទ្រព្យ នាតំបន់នោះផងដែរ។

ទន្ទឹមនឹងនេះ ផ្សារ Aeon Max Value ជាមួយនឹងជំរើសទំនិញជាច្រើនប្រភេទ ព្រមទាំងផលិតផលមានគុណភាពខ្ពស់ក៏បានបង្កើតឡើង ក្នុងអគារពាណិជ្ជកម្មព្រីមៀរ៍ (Premier Commercial Building) ក្នុងគម្រោងអភិវឌ្ឈរបស់ បុរី ប៉េង ហួត ដឹស្តា ព្រីមៀរ៍ដែលមានទីតាំងតាមបណ្តោយផ្លូវ៥៩៨ (ឯកឧត្តម ជា សុផារ៉ា) ត្រឹមតែ៥ នាទី ពីតំបន់ពាណិជ្ជកម្មខាងលើ។ ដូច្នេះហើយ អតិថិជនកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកនូវទំនិញចាំបាច់សំរាប់ប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃ នៅក្បែគេហដ្ឋានផ្ទាល់តែម្តង សម្រាប់អតិថិជន ដែលរស់នៅក្នុងគម្រោងផ្ទាល់ និង ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះផងដែរ។

ដោយមើលឃើញពីសក្តានុពលនៃគម្រោងអភិវឌ្ឈរបស់ បុរី ប៉េង ហួត ដឹស្តា ព្រីមៀរ៍ LG Electronics Shop បានដាក់តាំងបង្ហាញផលិតផល LG Electronics និង កម្មវិធីផ្តល់ជូនយ៉ាងអស្ចារ្យសំរាប់ផលិតផលថ្មីៗរបស់ LG ដែលមានដូចជា ទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ម៉ាស៊ីនត្រជាក់ ឧបករណ៍បំពងសំលេង ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ ជាច្រើនផ្សេងទៀត ក្នុងអគារពាណិជ្ជកម្មព្រីមៀរ៍ (Premier Commercial Building) ផងដែរ។

សូមអញ្ជើញអតិថិជនទាំងអស់ មកទស្សនាការដាក់តាំងបង្ហាញផលិតផល LG និងទទួលយកការផ្តល់ជូនពី LG Electronics Shop នេះមានដូចជាការបញ្ចុះតំលៃពិសេស ការថែមជូន យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលនឹងចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី 15 ខែ កញ្ញា ឆ្នាំ 2018៕

ព័ត៌មានបន្ថែម សូមទំនាក់ទំនង មកកាន់លេខ  081 222 049

LEAVE A REPLY

Please enter your comment!
Please enter your name here