ក្រុមហ៊ុនប្រមាណ៣៥០ មកពី៣០ប្រទេស នឹងរៀបចំការតាំងពិព័រណ៌ធំបំផុតនៅកម្ពុជា

0
3263

ភ្នំពេញ៖​ ក្រុមហ៊ុនប្រមាណ៣៥០ មកពី៣០ប្រទេស ប្រកាសចូលរួមរៀបចំព្រឹត្តិការណ៌តាំងពិព័រណ៍លំដាប់អន្តរជាតិ លើកទី៦ លើវិស័យម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋាកិច្ចនៅកម្ពុជា ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ការតាំងពិព័រណ៌ ដែលរៀបចំដោយប្រធានសហព័ន្ឋទេសចរណ៍កម្ពុជា​នេះ ធ្វើឡើងដើម្បីជាប្រភពសំខាន់ដល់អ្នកពាក់ព័ន្ធក្នុងវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ បានបង្ហាញពីផលិតផលថ្មីៗរបស់ខ្លួន។ ជាមួយគ្នានេះ វាក៏ជាឱកាសសម្រាប់ក្រុមហ៊ុនអ្នកចែកចាយចំណីអាហារ​ និងភេសជ្ជៈក្នុងការស្វែងរកអ្នកផ្គត់ផ្គង់ថ្មីៗ ដើម្បីបង្កើតឱកាសវិនិយោគជាមួយក្រុមហ៊ុនផលិតកម្មផ្សេងទៀតនៅកម្ពុជាផងដែរ។

ទន្ទឹមគ្នានេះ វាក៏ជាឱកាសសម្រាប់ចុងភៅដែលមានជំនាញ និងបុគ្គលិកជំនាញផ្នែកបដិសណ្ឋាកិច្ចជាច្រើនរូប​ ធ្វើការប្រកួតប្រជែងគ្នា ដណ្តើមយកពាន់រង្វាន់ និងកេរ្តិ៍ឈ្មោះប្រចាំប្រទេស។ នេះបើតាមការឱ្យដឹងពីលោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា ក្នុងកម្មវិធី Camfood Camhotel នាព្រឹកម្សិលមិញ។

សូមបញ្ជាក់ថា ការពិព័រណ៌លំដាប់អន្តរជាតិនេះ និងមានការដាក់តំាងបង្ហាញផលិផល និងសេវាកម្មជាង៣៥០ក្រុមហ៊ុន ជាមួយនឹងម៉ាក់យីហោល្បីៗមកពី៣០ប្រទេស នៃតំបន់អាស៊ី ក្នុងនោះមានដូចជា វិស័យកាហ្វេ ម៉ាស៊ីន និងសម្ភារៈផ្គត់ផ្គង់គ្រាប់កាហ្វេ លំដាប់ថ្នាក់លេខមួយ ជាពិសេសផលិតផលម្ហូបអាហារ ផលិតផលភេសជ្ជៈ សំភារៈផ្គត់ផ្គងសេវាកម្មម្ហូបអាហារ និងសណ្ឋាគារភោជ្ជនីយដ្ឋានជាដើម​ ៕

រូបដំណាង, អត្ថបទដោយ៖ សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here