ឧកញ៉ាម៉ុង ឫទ្ធី៖ ខ្ញុំមិននាំការងារចូលផ្ទះទេ ការងារគឺការងារ គ្រូសារគឺគ្រូសារ

0
25729

ការរកស៊ី ការធ្វើការ គឺសុទ្ធតែរវល់ សូម្បីតែមកដល់ផ្ទះហើយក៏ដោយ ពេលខ្លះត្រូវពិភក្សា ត្រូវជួបគ្នានៅក្រៅថែមទៀត។ ជាពិសេសចំពោះអ្នកធ្វើជំនួញតែម្តង សូម្បីតែម៉ោងគេង ម៉ោងបាយ ម៉ោងសម្រាប់នៅជាមួយកូនប្រពន្ធក៏អត់ដែរ។

ទាក់ទិនចំណុចនេះ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានបញ្ជាក់ថា៖«សម្រាប់ខ្ញុំ គឺមិនទម្លាប់យករឿ​ងការ​ងារពី​កន្លែងធ្វើការចូលទៅផ្ទះទេ។  ការងារគឺការងារ គ្រូសារគឺគ្រូសារ។»

សព្វថ្ងៃនេះស្ទើទាំងអស់​ប្តី ប្រពន្ធ កូនមិនសូវបានជួបមុខគ្នាទេ។ ដោយសាររវល់ការងារ រវល់រកលុយ រវល់កិច្ចការផ្ទាល់ខ្លួន។ ដូច្នេះហើយមនោសញ្ចេតនា ការស្រឡាញ់ក៏វាថយចុះ និងបាត់បង់តាមហ្នឹងដែរ។ កូនបានជួបមុខប៉ា ម៉ាក់បានតែថ្ងៃចុងសប្តាហ៍ ហើយសប្តាហ៍ខ្លះក៏អត់ទៀត។ ប្តីចូលផ្ទះវិញពេលយប់ ព្រឹកចេញទៅបាត់។ សូម្បីតែកូន ក៏មិនដែលបានអោប បានថើប បានគេងដើម្បីផ្តល់ភាពកក់ក្តៅក៏អត់ផង។ នេះជាកំហុស ដោយសាររវល់ហួស ពេក រវល់ខ្លាំងជាងសុភមង្គលគ្រូសារ។

លោកឧកញ៉ាបានបន្ថែមថា៖«ខ្ញុំឱ្យតម្លៃគ្រូសារ។ ចឹង!រាល់ការងារ ឯកសារណាមិនទាន់ធ្វើហើយ ខ្ញុំព្យាយាមបង្ហើយមុន បានចេញទៅផ្ទះ។ ពេលវេលាសម្រាប់សុភមង្គលគ្រូសារសំខាន់ណាស់។»

សូមកុំយកការងារមកដាក់ក្នុងផ្ទះ។ កូនប្រពន្ធក៏ត្រូវការពេលវេលា ត្រូវការភាពកក់ក្តៅពីយើងដូចគ្នា។ កុំស្រឡាញ់ការងាររហូតមិនដែលឃើញមុខកូន វាមិនមែនជាទំនួលខុសត្រូវជាអាណាព្យាបាលគេល្អទេ៕

អត្ថបទ៖ មាំ វិបុល,Leadership Editor