មានមនុស្សមួយចំនួនខំធ្វើការគ្មានឈប់គ្មានពេលសូម្បីតែសម្រាប់គ្រួសារនៅផ្ទះតែពួកគាត់នៅតែប្រឈមនឹងជីវិតដែលលំបាកហើយមិនមានអារម្មណ៍ថាជោគជ័យដូចគេសោះ។តើនេះមកពីមូលហេតុអ្វី?
លោក សំ កុសល ស្ថាបនិក Business Cambodia មានប្រសាសន៍ថា៖ « មនុស្សមួយចំនួនបានខិតណាស់ដែរ តែមុខរបររបស់ពួកគាត់បែរជាមិនមានការរីកចម្រើន ឬមិនបានជោគជ័យ គឺបណ្តាលមកពីហេតុផលធំៗចំនួន៣»
១. ខំរកស៊ីខុសមុខរបរ
នៅពេលដែលយើងកំពុងតែដើរលើផ្លូវមួយ ឬកំពុងតែរកស៊ីមុខរបរអ្វីមួយ យើងត្រូវគិតយ៉ាងយកចិត្តទុកដាក់ថា អ្វីដែលយើងកំពុងធ្វើវាត្រឹមត្រូវឬអត់ វាកំពុងតែមប្រើនូវតម្រូវការទីផ្សារឬទេ ព្រោះវាជាចំណុចសំខាន់បំផុតក្នុងការជ្រើសរើសមុខរបរមួយដែលត្រឹមត្រូវ។ បើរើសមុខរបខុស ទោះខំប៉ុណ្ណាក៏មិនជោគជ័យដែរ។ ប៉ុន្តែ បើសិនជាអ្នកមានមុខរបរស្រាប់ដែលមិនសូវត្រូវទីផ្សារទេ អ្នកត្រូវតែខិតខំរិះរកគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីកែប្រែមុខរបរនោះឲ្យវាត្រឹមត្រូវឡើងវិញ។
លោក សំ កុសល បានណែនាំមុខរបរពីរប្រភេទ ដែលអាចធ្វើឲ្យយើងជោគជ័យ គឺទី១ យើងគួរជ្រើសរើសមុខរបរណាដែលអាចរកស៊ីបានមួយជីវិត មិនចេះអស់អតិថិជន មិនចេះអស់តម្រូវការ និងទី២ មុខរបរល្អបំផុតដែលអាចដោះស្រាយ បញ្ហាពាន់លានដុល្លាររបស់មនុស្ស ដោយយើងត្រូវសម្លឹងមើលថាបញ្ហាអ្វីដែលមនុស្សកំពុងជួបប្រទៈខ្លំាងបំផុត។
២. ខំរកស៊ីខុសក្បួន
នៅពេលដែលអ្នកបានរើសមុខរបរត្រឹមត្រូវហើយ អ្នកក៏មិនអាចចេះតែធ្វើវាដោយគ្មានក្បួនខ្នាតត្រឹមត្រូវដែរ។ យើងត្រូវសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់ទៅលើការរកស៊ី ដោយចាប់ផ្តើមការរកស៊ីពីតូចទៅធំ មិនមែនចាប់ឡើងចង់បានធំនោះទេ ដោយសារតែការចេញរកស៊ីដំបូងយើងនៅមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ឡើយ។
មួយវិញទៀត ការរកស៊ីចាំបាច់បំផុតគឺស្វែងរកអតិថិជនឲ្យបានច្រើន ជាជាងគិតតែពីរឿងលុយតែមួយមុខ។ មានអ្នករកស៊ីខ្លះគេអាចមានអតិថិជនគាំទ្រយ៉ាងច្រើន ដោយមិនទាន់ទាំងមានក្រុមហ៊ុនផង។
៣. ខំតែលើការងារ មិនខិតខំលើខ្លួនឯង
មានមនុស្សច្រើនណាស់ ដែលខិតខំធ្វើការងារ រហូតដល់អ្នកខ្លះភ្លេចបាយភ្លេចទឹកក៏មាន តែហេតុអីបានជាពួកគេនៅតែក្រ?
វាមិនពិបាកយល់នោះទេ ហេតុផលដោយសារពួកគេខ្វះខាតនូវគំនិតអភិវឌ្ឍ ជាពិសេសគឺគំនិតក្នុងការបង្កើតលុយ។ ចំណុចសំខាន់បំផុតនោះ មុននឹងយើងមានគំនិតបង្កើតលុយនេះបាយ យើងត្រូវតែខំអភិវឌ្ឍខ្លួនឯងឲ្យខ្លាំងជាង ការខំលើកាងារ។ យើងត្រូវតាំងចិត្តថា ធ្វើការងារដើម្បីអភិវឌ្ឍខ្លួន មិនមកធ្វើការដើម្បីតែប្រាក់ខែតែមួយមុខនោះទេ។
បើចង់ឲ្យជីវិតមួយនេះមានភាពស្រស់បំព្រង ដោយមិនចង់ចំណាយពេលវេលាឥតប្រយោជន៍ យើងត្រូវជ្រើរើសមុខរបររកស៊ីដែលត្រឹមត្រូវ ហើយរកស៊ីទៅតាមក្បូនខ្នាតច្បាស់លាស់ និងធ្វើការងារដើម្បីអភិវឌ្ឍខ្លួនឯងឲ្យកាន់តែរឹងមាំ កុំខិតខំទៅលើតែការងារ ព្រោះការធ្វើបែបនេះហើយដែលអ្នកនឹងខំត្រូវហើយក៏នឹងជោគជ័យដូចគេដែរ៕
អត្ថបទ៖ វ៉ាត វឌ្ឍនា, Leadership Team, Business Cambodia.