តើសម្លៀកបំពាក់ខ្មែរក្នុងសម័យកាលណាមួយដែលអ្នកស្គាល់?

0
696

រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជា គឺជាប្រទេសដែលល្បីល្បាញផ្នែកសីលធម៌ អរិយធម៌ និងវប្បធម៌ ដែលពិភពលោកទទួលស្គាល់ថា កម្ពុជាគឺជាប្រទេសមហានគរ និងមានក្បួនក្បាច់រចនានៅលើប្រាង្គប្រាសាទរាប់ពាន់ក៏ល្អឯក។ ជាមួយគ្នានេះដែរ ប្រវត្ថិសាស្រ្តគឺជាឬសគល់នៃមនុស្សជាតិប្រៀបបានសម្លៀកបំពាក់ខ្មែរ គឺជាដួងព្រលឹងនៃប្រពៃណីជាតិខ្មែរដ៏ផូរផង់។

សម្លៀកបំពាក់ខ្មែរតាមសម័យកាល ចាប់ពីសម័យមហានគរ រហូតមកដល់បច្ចុប្បន្ននឹង ផុសឡើងនៅចំកណ្តាលរាជធានីភ្នំពេញ តាមរយៈការដើរម៉ូតសម្លៀកបំពាក់ខ្មែរនៅរាត្រីថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង៤រសៀល ដល់ម៉ោង៧យប់ នៅផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៌ នៅជាន់ផ្ទាល់ដីរហូតដល់ជាន់ទី៤ នៃផ្សារទេសចរណ៍ (The Bazaar @Level 4, SORYA Center Point)​​ ដែលជាកន្លែងប្រមូលផ្តុំនូវសំណង ស្ថាបត្យកម្មល្បីៗ របស់ខ្មែរជាមួយនឹងគំនិតឆ្នៃប្រឌិត។

សូមអញ្ជើញភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមទស្សនា និងស្វែងយល់អំពី អរិយធម៌ និង វប្បធម៌ខ្មែរដ៏ត្រចះត្រចង់ ថែមទាំងជាចំណែកគាំទ្រ និងលើកស្ទួយដួងព្រលឹងជាតិខ្មែរ នៅ ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះទាំងអស់គ្នា។


កម្មវិធីនេះមានការរៀបចំឡើងដោយផ្សារទំនើប សូរិយា សេនធ័រ​ ភ័នធ៍​ និងមានការ ឧបត្ថម្ភពី កីមាស សាលាសិល្បៈហ៊្វូណន Ice Watch Revelon Osim CATA និង Canon Image Square។

លេខទូរស័ព្ទទំនាក់ទំនង: ០៧០ ៨៨៨ ០៥៧។

LEAVE A REPLY

Please enter your comment!
Please enter your name here