Passport តម្លៃ៦០ដុល្លាររបស់សិង្ហបុរី អាចដើរបាន១៨៨ប្រទេសមិនបាច់សុំVISA

0
3204

(សិង្ហបុរី)៖ ខ្លាសេដ្ឋកិច្ចទី១នៅអាស៊ី សិង្ហបុរីប្រទេសនាំមុខគេលើសេដ្ឋកិច្ច និងប្រាក់ចំណូលប្រជាជនខ្ពស់ជាងគេមួយនេះ អាចឲ្យប្រជាជនរបស់ខ្លួនកាន់តែលិខិតឆ្លងដែន (Passport) ខ្លួនឯង ដើរបាន១៨៨ប្រទេសដោយមិនបាច់សុំទិដ្ឋការ (VISA) ឡើយ។​

ប្រទេសអ្នកមានដែលមានប្រជាជនសរុបមិនដល់៦លាននាក់មួយនេះ យកថ្លៃសេវាកម្មធ្វើលិខិតឆ្លងដែនត្រឹមតែ៨០ដុល្លារសិង្ហបុរីប៉ុណ្ណោះ (ប្រមាណ៦០ដុល្លារអាមេរិក) មានសុពលភាពរយៈពេលទៅ៥ឆ្នាំ។

លិខិតឆ្លងដែនដែលមានតម្លៃត្រឹមតែ៦០ដុល្លារអាមេរិកមួយនេះ អាចឲ្យប្រជាជនសិង្ហបុរីដើរបានដល់ទៅ១៨៨ប្រទេស ដោយមិនចាំបាច់មានទិដ្ឋការ ដែលប្រទេសទាំងនោះរួមមាន បណ្តាប្រទេសទាំង៩នៅអាស៊ាន បណ្តាប្រទេសស្ទើរតែទាំងអស់នៅអាស៊ី សូម្បីតែចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងបណ្តាប្រទេសមួយចំនួនធំនៅអឺរ៉ុបដូចជា អូស្ត្រាលី កាណាដា ប្រេស៊ីល បារាំង អាឡឺម៉ង់ និង ណូវែលហ្សែលឡង់ជាដើម លើកលែងតែប្រទេសរុស្សី ស៊ូដង់ និងស៊ីរីជាដើមដែលទាមទារទិដ្ឋការ។


គួរជម្រាបផងដែរថា បច្ចុប្បន្ន ប្រជាជនសិង្ហបុរីអាចរកចំណូលប្រចាំឆ្នាំគិតជាមធ្យមប្រមាណជិត៦ម៉ឺនដុល្លារអាមេរិកក្នុងមួយនាក់ ឫស្មើនឹងប្រមាណ៥,០០០អាមេរិកក្នុងមួយខែ៕

 

អត្ថបទដោយ៖ Jimmy

LEAVE A REPLY

Please enter your comment!
Please enter your name here