ក្រុមហ៊ុនចិន R&F Propertiesគ្រោងបញ្ជប់គម្រោងចម្រុះបែបធម្មជាតិខ្លួននៅឆ្នាំ២០២០

0
922

ជាក្រុមហ៊ុនមានបទពិសោធន៍ជាង ២៤ ឆ្នាំ ផ្នែកជំនួញអចលនទ្រព្យដែលភាគច្រើនធ្វើលើ ការរចនា ការអភិវឌ្ឍ ការគ្រប់គ្រងវិស្វកម្ម ការលក់ និងការគ្រប់គ្រងអចលនទ្រព្យ  R&F Properties​ បានបោះទុន លើគម្រោងចម្រុះ R&F City នៅកម្ពុជា។

គម្រោងអភិវឌ្ឍន៍ចម្រុះ R&F City ​មានទីតាំងស្ថិតនៅក្នុងតំបន់មានសក្តានុពលថ្មី ជិតមហាវិថីព្រះមុន្នីវង្ស និងមហាវិថីសម្តេចហ៊ុនសែន(ផ្លូវ ៦០ ម៉ែត្រ) ដែលមានចំងាយ ៣គីឡូម៉ែត្រពីគម្រោងផ្សារទំនើប PH Diamond Mall និងផ្សារទំនើប PH Eco ដែលផ្សារទំនើបទាំង២គ្រោងនឹងបើកដំណើរការនៅក្នុងឆ្នាំ២០២១។

គម្រោងនេះ សាងសង់ឡើងលើផ្ទៃដី ៧៦០,០០០ ម៉ែត្រការ៉េ មានសួនច្បារឯកជន ទំហំ៣០០,០០០ម៉ែត្រការ៉េដែលបានរចនាដោយក្រុមហ៊ុនដ៏ល្បីល្បាញរបស់ពិភពលោក  Pierre Landscapeហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០ខាងមុខនេះហើយ។

គួរជម្រាបថា ក្រុមហ៊ុននេះបានពង្រីកខ្លួនពីចិនទៅកាន់ប្រទេសផ្សេងទៀតរួមមាន៖ ប្រទេសម៉ាឡេស៊ី អង់គ្លេស និងកម្ពុជា។ ក្រុមហ៊ុន Guangzhou R&F Properties  បានអភិវឌ្ឍគម្រោងធំៗជាង ២២០ គម្រោង នៅក្នុងទីក្រុង និងតំបន់ជាង៥០នៅទូទាំងពិភពលោក។

LEAVE A REPLY

Please enter your comment!
Please enter your name here