ឧកញ៉ាម៉ុង ឬទ្ធី៖ បើដីនៅតែបោះបង្គោលចោល ប្រជាជនគ្មានថ្ងៃមានឡើយ

0
3545

ជាឧកញ៉ាក្តាប់អាជីវកម្មផ្នែកកសិកម្ម មានឈ្មោះបោះសំឡេងនៅក្នុងប្រទេសកម្ពុជា​ ព្រមទាំងបានធ្វើការនាំចេញផលិផលកសិកម្មជាច្រើនទៅប្រទេសក្រៅ លោកឧកញ៉ាម៉ុង ឬទ្ធីបានលើកឡើងថា បើសិនដីនៅតែបោះបង្គោលចោល ដើម្បីទុកលក់យកចំណេញ ប្រជាជនកម្ពុជាគ្មានថ្ងៃមានឡើយ។

លោកឧកញ៉ាបានពោលទៀតថា បើយើងចង់ឲ្យប្រទេសជាតិរីកចម្រើន ចង់ឲ្យប្រជាជនកម្ពុជា មានការងារធ្វើ មានចំណូល កាត់បន្ថយភាពក្រីក្រ យើងត្រូវតែច្នៃដីឲ្យមានចំណូល ១ពាន់ដុល្លារក្នុង១ឆ្នាំ នៅក្នុងដី១ហិកតា ជានិរន្តរ៍។

បើសិនយើងទុកដីចោល ដោយបោះតែបង្គោលចោលទេនោះ យើងក៏មិនបានទទួលចំណូល ហើយប្រជាជនគ្មានការងារធ្វើ ចេះតែចំណាកស្រុក ទៅរកពីទីតាំងមួយទៅទីតាំងមួយ ប៉ុន្តែភូមិឃុំរបស់ពួកគាត់ រស់នៅគឺនៅតែមិនមានការអភិឌ្ឍន៍ ធ្វើយ៉ាងណាឲ្យមានចំណូល១ពាន់ដុល្លារ ក្នុងដី១ហិកតាជារៀងរាល់ឆ្នាំ។

ឧកទាហរណ៍ជាក់ស្តែងថា ដូងប្រេង ចាប់ពីដាំមក ១ហិកតាត្រូវតែបានចំណូល ១ពាន់ដុល្លារក្នុង១ឆ្នាំ ហើយទោះបីយើងកាត់ចំណាយ ទៅឲ្យពលកម្ម ៤០ភាគរយទៅអភិវឌ្ឍសង្គមដូចជា ផ្លូវ មន្ទីរពេទ្យ សាលារៀន ផ្ទះ ២០ភាគរយ ក៏ថៅកែនៅសល់ ៤០០ដុល្លារដែរក្នុងមួយឆ្នាំ រីឯកៅស៊ូ ក៏មិនខុសពីគ្នាដែរ។

ព្រៃរិចរិល និងព្រៃមួយចំនួនមិនទទួលចំណូល ១ពាន់ដុល្លារឡើយក្នុង១ឆ្នាំ តែបើយើងទៅអភិវឌ្ឍឲ្យប្រែក្លាយជាព្រៃ កៅស៊ូ ព្រៃដូងប្រេង ព្រៃកាហ្វេ ឬព្រៃម្រេច  នោះវានឹងទទួលបានចំណូលយ៉ាងហោចណាស់ ក៏១ពាន់ដុល្លារអាមេរិកដែរក្នុងមួយឆ្នាំ នេះបើនិយាយឲ្យតិចបំផុត តែបើជាក់ស្តែងបច្ចុប្បន្នមិនមែនប៉ុណ្ណឹងនោះទេ។ ហើយនេះលកវាយតម្លៃដូចប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ីដែលលោកធ្លាប់បានជួប។

សហគា្រសធំៗនៅម៉ាឡេស៊ី ឥណ្ឌូនេស៊ី គេតែងនិយាយថា ធ្វើយ៉ាងណាក៏ដោយត្រូវរកចំណូលពីដី១ហិកតា ឲ្យបាន ១ពាន់ដុល្លារនៅក្នុងមួយឆ្នាំ ជានិរន្តិ៍ ប៉ុន្តែកុំនិយាយពាក្យថា លកដី គឺចំណូលនៃការអភិវឌ្ឍន៍ដី។

លោកបានបញ្ជាក់ផងដែរថា យើងត្រូវបែងចែកឲ្យច្បាស់ពីចំណូលនែការលក់ដី និងចំណូលនៃការអភិវឌ្ឍន៍ដី គឺចំណូលនៃការលក់ដី គឺបានតែម្តងនោះទេ តែចំណូលនៃការអភិវឌ្ឍន៍ដីគឺ តកូនតចៅ៕

អត្ថបទដោយ៖ពេជ្រ ស្រីវណ្ណ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here