ជប៉ុនអាចចាយពេលយ៉ាងតិច១ឆ្នាំ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីទឹកជំនន់បញ្ចប់

0
92909

(ជប៉ុន)៖ រដ្ឋាភិបាលជប៉ុនបានអះអាងថា ជប៉ុនអាចនឹងត្រូវចំណាយពេលយ៉ាងតិចណាស់ក៏ជាង១ឆ្នាំដែរ ដើម្បីរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ នៅពេលដែលបញ្ហាគ្រោះទឹកជំនន់ត្រូវបានបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ។​

គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អាគារពាណិជ្ជកម្ម និងអាគារស្នាក់នៅជាដើម អាចនឹងចំណាយថវិការរហូតដល់ទៅរាប់រយលានដុល្លារអាមេរិក ខណៈបញ្ហាចំពោះនៅមិនទាន់បានដោះស្រាយរួចស្រេចបាច់នៅឡើយ។

ស្របពេលជាមួយគ្នា ក្រុមការងារផ្នែកសង្គ្រោះអគ្គីភ័យ និងគ្រោះមហន្តរាយ ក្រុមការងារសន្តាប់ធ្នាប់ និងអនាម័យ និងក្រុមការងារសម្អាតជាដើម កំពុងដុតដៃដុតជើងជួយសង្គ្រោះជនរងគ្រោះដោយសារតែទឹកជំនន់ និងរៀបចំផ្តល់ជំនួយជាទឹកស្អាត និងប្រមូលយកសំរាម រៀបចំឲ្យមានសណ្តាប់ធ្នាប់ ចៀសវាងផលប៉ះពាល់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។​

គ្រោះទឹកជំនន់ដ៏កំណាចដែលមិនធ្លាប់មានជិត៤ទស្សវត្ស៍មកនេះ បាននឹងកំពុងបំផ្លិចបំផ្លាញសម្បត្តិទ្រព្យមានតម្លៃជាទឹកប្រាក់រាប់លានដុល្លារអាមេរិក និងបានឆក់យកជីវិតមនុស្សរហូតមកដល់ពេលនេះកើនដល់១៧៩នាក់ហើយ ខណៈមនុស្សជាច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន និងកំពុងរងចាំការជួយសង្គ្រោះ។

គួរជម្រាបផងដែរថា ប្រជាជនជប៉ុនប្រមាណជាង៦លាននាក់ត្រូវបាននាំទៅកាន់ទីមានសុវត្ថិភាព ខណៈបញ្ហាគ្រោះទឹកជំនន់នេះបានអូសបន្លាយអស់រយៈពេលជិតមួយសប្តាហ៍ទៅហើយ៕

 

អត្ថបទដោយ៖ Jimmy

LEAVE A REPLY

Please enter your comment!
Please enter your name here