វិស័យអចលនទ្រព្យក្រុងបាងកក ដើរលឿនជាងក្រុងភ្នំពេញយើងជាង២០ឆ្នាំឯណោះ

0
3322

វិស័យអចលនទ្រព្យក្រុងបាងកក ប្រទេសថៃមានការអភិវឌ្ឍន៍លឿនលយខ្លាំងទៅមុនជាបន្តបន្ទាប់ សំណង់អគារខ្ពស់ៗ ខុនដូរ អាផាតមិត ផ្សារទំនើប អគារការិយាល័យ​ជាដើម បានលេចរូបរាងឡើងយ៉ាងច្រើន ស្ទើរគ្របដណ្តប់ពេញក្រុងបាងកកទាំងមូល ហើយមានប្រជាជនរស់នៅច្រើនកោះករប្រមាណជិត ១០លាននាក់ក្នុងឆ្នាំ២០១៨នេះ បើតាមការព្យាករណ៍។

បើយោងតាមអ្នកសារព័ត៌មានBusiness Cambodia ទៅយកព័ត៌មាននៅក្រុងបាងកកពេលថ្មីៗបានបញ្ជាក់ថា លទ្ធផលនៃការអភិវឌ្ឍន៍ខ្លាំងបែបនេះ ជាពិសេសវិស័យអចលនទ្រព្យក្រុងបាងកក កត្តាសំខាន់បំផុតមកពីការអភិឌ្ឍន៍ដើរតាមផែនការមេ ឬMaster Plan នៃក្រុង ដែលញំាឱ្យការអភិវឌ្ឍន៍មានសណ្តាប់ធ្នាប់របៀបរាបរយ រចនាសម្ព័ន្ធត្រឹមត្រូវ​។ បាងកក គឺជាក្រុងអភិវឌ្ឍន៍ទំនើបមួយក្នុងចំណោមក្រុង១០ផ្សេងទៀតនៅតំបន់អាស៊ាន។

បន្ថែមពីលើនេះ ភាពស៊ីវិស័យក្រុងបាងកក ត្រូវបានលំអទៅដោយសំណង់អគារពាណិជ្ជកម្មខ្ពស់ៗ ខុនដូរ អាផាតមិត សណ្ឋាគារ ហេដ្ឋារចនាសម្ព័ន្ធក្រុង ប្រព័ន្ធដឹកជញ្ចូនផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក និងដើមឈើអមសងខាងផ្លូវ រឹងរឺតធ្វើឱ្យក្រុងមានបរិយាកាសល្អ ទាក់ទាញភ្ញៀវទេសចរជាច្រើនលាននាក់ក្នុង១ឆ្នាំៗ ឱ្យមកលេងកម្សាន្ត។

បើធៀបការអភិវឌ្ឍន៍រវាងក្រុងបាងកក និងក្រុងភ្នំពេញវិញ អ្នកជំនាញអចលនទ្រព្យធ្លាប់បានលើកឡើងថា ក្រុងភ្នំពេញបច្ចុប្បន្នដូចក្រុងបាងកកកាលពី២០ឆ្នាំមុន ឬកម្ពុជាយើងដើរយឺតជាក្រុងបាងកកជាង២០ឆ្នាំឯណោះ។ ជាការពិតណាស់ក្រុងភ្នំពេញមិនអាចធៀបនឹងក្រុងបាងកកបានទេ ទាំងការអភិវឌ្ឍន៍សំណង់អគារ ហេដ្ឋារចនាសម្ព័ន្ធក្រុង ចំនួនប្រជាជន​ សណ្ឋាធ្នាប់ក្រុង ការដោះដូរសេដ្ឋកិច្ចពាណិជ្ជកម្ម។

ទោះបីជាយ៉ាង ការអភិវឌ្ឍន៍ក្រុងមួយឱ្យរីកចម្រើន និងបង្កើនល្បឿនអភិវឌ្ឍន៍ទៅបានលុះត្រាតែមានផែនការច្បាស់លាស់ចេញពីរដ្ឋ ឬផែនការមេ Master Plan តែមកដល់ពេលបច្ចុប្បន្ននេះផែនការមេ មិនត្រូវបានប្រកាសឱ្យដឹងជាផ្លូវការជាសាធារណៈនៅឡើយទេ ហើយស្ថាភាពនៃការអភិវឌ្ឍន៍ក្រុងភ្នំពេញហាក់មិនបានដើរតាមទិញដៅត្រឹមត្រូវនោះដែរ។

សូមបញ្ជាក់ថា ទោះបីជាមិនទាន់មានផែនការមេប្រកាសជាផ្លូវការក្តី តែវិស័យអចលនទ្រព្យក្រុងភ្នំពេញរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍន៍លឿនគួរឱ្យកត់សម្គាល់តាមរយៈការអភិវឌ្ឍន៍អគារពាណិជ្ជកម្ម ខុនដូរ សណ្ឋាគារ ផ្សារទំនើបអន្តរជាតិ និងតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗជាដើម៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here