សៀវភៅក្បួនលក់កំពូលទាំង ៥ ក្បាលដែលណែនាំដោយមហាសេដ្ឋីល្បីៗ

0
2149

ការអានសៀវភៅគឺជាបណ្តុំនៃការបណ្តុះផ្នត់គំនិត ពុទ្ធិ ចំនេះដឹង និងបណ្តុំនៃបំណិនជីវិតជាច្រើនដែលចងក្រងពីបទពិសោធន៏ជីវិតរបស់សហគ្រិនល្បីៗ ដែលអាថ៌កំបាំងទាំងនេះនិងបានទំលាយក្លាយទៅជាចំនេះដឹងដ៏ល្អមួយនៅពេលដែលអ្នកបានអានសៀវភៅទាំងនោះ។

ពេលនេះ Business Cambodia សូមលើកយកសៀវភៅដែលល្អឯកចំនួន ៥ ក្បាលដែលសរសេរពីរូបមន្តលក់ដ៏កំពូលដែលសៀវភៅទាំងនេះត្រូវបានណែនាំដោយមហាសេដ្ឋីល្បីៗ៖

១.Influence : The Psychology of Persuasion


សៀវភៅចិត្តវិជ្ជាមួយក្បាលនេះនិពន្ធដោយលោកបណ្ឌិត Robert Cialdini ដែលសៀវភៅមួយក្បាលនេះជាប្រភេទសៀវភៅចិត្តវិជ្ជា ដែលនិយាយពីរូបមន្តអន្ទងអារម្មណ៏ និងលួងលោម ធ្វើសង្រ្គាមផ្លូវអារម្មណ៏ ជាមួយនិងអតិថិជន អោយអតិថិជនមានជំនឿចិត្តឆ្លើយ ឯកភាពជាមួយផលិតផលអ្នក។

២. The Go-Giver: A little about a Powerful of Business Idea

The Go-Giver ជាសៀវភៅដែលនិពន្ធដោយលោក Bob Burg ដែលពិពរណ៏នាពីខ្សែរជីវិត និង មហិច្ចិតាស្រម៉ៃមានជោគជ័យរបស់បុរសម្នាក់ ឈ្មោះ JOE រហូតលោកទទួលបានជោគជ័យ។ សៀវភៅនេះជាបំនិនជីវិតដ៏ល្អឯក ហើយបានបើកកកាយពីការហ៊ានបង្កើតមហិច្ចតាធំ និងក្បួននៃការដើតាមមហិច្ចិតាសម្រេចក្តីស្រម៉ៃ។

៣.Little Red Book of Selling

សៀវភៅមួយក្បាលនេះ និពន្ធដោយលោក Jeffrey Gitomer ដែលសៀវភៅក្រហមមួយក្បាលនេះបានបង្កប់នូវគន្លឹះចំនួន ១២ ចំនុចដែលមានឥទ្ធិពលបំផុតនៅក្នុងប្រតិបត្តិការនៃកាលក់។ អ្នកលក់មិនចូលចិត្តអាន ទើបសៀវភៅនេះបង្កើតឡើងមកខ្លីប្លែក និងមានបង្កប់រូបមន្តនៃរបៀបឆ្លើយឆ្លងជាមួយអតិថិជន អោយមានប្រសិទ្ធភាព។

៤. Hooked: How to Build Habit-Forming Products

សៀវភៅមួយក្បាលនេះ និពន្ធដោយ លោក  Nir Eyal ដែលសៀវភៅមួយក្បាលនេះបានបំផុសគំនិតពឹតជាក់ស្តែង មិនមែនជាគំនិតទ្រិស្តីអរូបិយនោះទេ។ សៀវភៅនេះល្អសម្រាប់អ្នកលក់គ្រប់រូបព្រោះសៀវភៅនេះបានចងក្រងចេញពី កិច្ចសំភាសន៏ និងការស្រាវជ្រាវរបស់លោកផ្ទាល់ ក្នុងបំណងធ្វើយ៉ាងម៉េចអោយផលិតផលល្អប្រសើរជាងមុន។

ក្រៅពី៥ក្បាលខាងលើនេះ​​ នៅមានមួយក្បាលទៀតដែលនិពន្ធដោយ​ខ្មែរ​គឺ​សៀវភៅ លក់អារម្មណ៍​​ ដែលនឹងចេញលក់ខែ១១​ខាងមុខនេះ។​ សៀវភៅនេះ​នឹងបង្ហាញលោកអ្នកនូវតិចនិចលក់មានឥទ្ធិពល​បំផុត​ដែលនឹងធ្វើឲ្យលោកអ្នកលក់ដាច់ជាងមុនផងដែរ​តាមរយះការចេះលក់អារម្មណ៍ដល់ភ្ញៀវ។

អត្ថបទដោយ៖ នេន សុធី 

 ចាប់ផ្តើមផ្លាស់ប្តូរគំនិតអវិជ្ជមានរបស់ខ្លួន ហ៊ានចេញរកស៊ីខ្លួនឯងដោយមានជំនឿចិត្តខ្ពស់

ស្វែងយល់គំនិតអាជីវកម្មល្អឯកដែលមាននៅក្នុងសៀវភៅ

ចង់ពូកែរកស៊ី ត្រូវចេះសំលៀងពូថៅ

១ ក្បាល ១២ ដុល្លារ ដឹកជញ្ជូនដល់មុខផ្ទះដោយឥតគិតថ្លៃ!!

016 300 843 / 017 700 844

 

LEAVE A REPLY

Please enter your comment!
Please enter your name here