ក្រោយក្មេង១៣នាក់ត្រូវរំដោះចេញពីរូងភ្នំ ក្លឹបកំពូល Man Utd បានអញ្ជើញពួកគេទៅទស្សនកិច្ច

0
3284

បន្ទាប់ពីក្មេងទាំង១២នាក់ និងគ្រូបង្វឹករបស់ពួកគេត្រូវបានក្រុមអ្នកជួយសង្គ្រោះរំដោះចេញពីរូងភ្នំថាមហ្លួងភ្លាម  ក្លឹបបាលទាត់លំដាប់កំពូល Manchester United​ បានអញ្ជើញក្មេងទាំង១២នាក់រួមទាំងគ្រូរបស់ពួកគេទៅធ្វើទស្សនកិច្ចនៅលើទឹកដី Old Trafford នារដូវកាលខាងមុខនេះ។

ការអញ្ជើងមនុស្សទាំង១៣នាក់នេះ ត្រូវបានក្លឹបកំពូល  Manchester United បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ពួកគេភ្លាមៗ បន្ទាប់ពីព័ត៌មាននៃការជួយសង្គ្រោះក្មេងប្រុសចំនួន ១២នាក់ និងគ្រូបង្វឹករបស់ពួកគេដែលជាប់នៅក្នុងរូងភ្នំថាមហ្លួង ខេត្តឈាងរ៉ៃ​ ប្រទេសថៃ បានចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញ ។

ជាមួយគ្នានេះ នៅក្នុងការបង្ហោះនោះ ក្លឹប Manchester United បានសម្តែងនូវការ​អបអរសាទរជាខ្លាំង នៅពេលបានដឹងថាកីឡាករបាល់ទាត់ទាំង ១២នាក់ និងគ្រូបង្វឹករបស់ពួកគេមានសុវត្តិភាព ពេលក្រុមអ្នកជួយសង្គ្រោះបានរំដោះចេញពីរូងភ្នំដោយជោគជ័យ។


សូមបញ្ជាក់ថា ក្មេងៗ​ទាំង ១២នាក់ ​និងគ្រូ​បង្វឹក​របស់​ពួកគេបាន​បាត់​ខ្លួន​នៅ​ក្នុង​រូង​ភ្នំថាមហ្លួង ដែល​ស្ថិត​នៅ​ក្នុង​ភាគ​ខាង​ជើង​ខេត្ត​ឈៀងរ៉ៃ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៨ និងត្រូវបានក្រុម​អ្នក​ជួយ​សង្គ្រោះ​ដែល​មាន​ទាំង ថៃ និង​បរទេស ​បាន​រក​​ពួក​គេឃើញ​វិញ នៅយប់​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៨ ហើយត្រូវបានរំដោះចេញ​ពីក្នុងរូងភ្នំ នៅ​ល្ងាច​ថ្ងៃ​ទី១០ ខែកក្កដា ម្សិលមិញនេះ ​៕

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here