Kona Ice អាជីវកម្មហ្រ្វេនឆាយថ្មីស្រឡាង មិនទាន់មានអ្នកទិញមកលក់នៅកម្ពុជាហើយកំពុងស្វែងរកអ្នកទិញផ្តាច់មុខ

0
1548

អាជីវកម្មល្បីៗជាច្រើននៅកម្ពុជាដែលបានទិញសិទ្ធធុរៈកិច្ច( ហ្វេ្រនឆាយ)ពីបរទេសដូចជា KFC, កាហ្វេរ Amazon, កាហ្វេរ Starbuck ជាដើមមកលក់បន្តរនៅកម្ពុជាទទួលបានជោគជ័យខ្លាំងព្រោះ អាជីវកម្មទាំងនេះសុទ្ធតែបានសាងកេរ្ត៏ខ្លួនបានល្បីល្បាញជោគជ័យខ្លាំងហើយទើបសម្រេចចិត្តលក់ហ្វ្រេចឆាយអោយអ្នកលក់បន្ត។

ថ្មីៗនេះអាជីវកម្មបង្អែមផ្លែឈើបែបអឺរ៉ុប KONA ICE ដែលជោគជ័យខ្លាំងនៅសហរដ្ឋអាមេរិក ហើយជាប់ចំនាត់ថ្នាក់លេខមួយ ១ ជាហ្វេ្រនឆាយបង្អែមដែលល្អជាគគេបំផុតក្នុងឆ្នាំ២០១៣ បានដាក់លក់ហ្វេ្រនឆាយរបស់ខ្លួនដែលជាហ្វ្រេនឆាយថ្មីបំផុតរបស់ខ្លួនក្នុងតម្លៃសិទ្ធិធុរៈកិច្ចបចាប់ផ្តើមប្រហែលជា ២​ ម៉ឺនដុល្លារ ។

KONA ICE ជាប្រភេទអាជីវកម្មលក់បង្អែមម៉ាកល្បីរបស់អាមេរិកដែលមានការឆ្នៃប្រឌិតចល័តជាមួយនិងរថយន្តទំនើប ដែលមានការរចនាដែលគួរអោយទាក់ទាញបែបសម័យទំនើប ហើយអ្នកអាចធ្វើអាជីវកម្មជាមួយអាជីវកម្មដែលមានម៉ាកល្បី ជាមួយនិងប្រភេទបង្អែមជាច្រើនមុខដូចជា៖ the Kona Kiosk, the Kona Mini, the Kona Trailer and the KEV ជាដើម។

គួរបញ្ជាក់ផងដែរថា Kona Ice ជាបង្អែមម៉ាកល្បីនៅសហរដ្ឋអាមេរិកដែលបង្កើតឡើងក្នុងឆ្នាំ ២០០៧ និងចាប់ផ្តើមដាក់លក់ហ្វេ្រនឆាយក្នុងឆ្នាំ ២០០៨ ហើយដាក់លក់សិទ្ធធុរៈកិច្ចក្នុងតម្លៃចាប់ផ្តើមដំបូង ២ ម៉ឺនដុល្លារ ហើយទំហំចំណាយសរុបប្រមាណជា ១៤ ម៉ឺនដុល្លារ ហើយអាចរកចំណូលបានប្រហែល ២,៥០០០ ដុល្លារក្នុងមួយឆ្នាំៗ។

ទន្ទឹមនិងនេះ Kona Ice ក៏និងសិក្សាពីអាជីវកម្មរបស់អ្នក​ ប្រឹក្សាយោបល់ពីយុទ្ធសាស្រ្តធ្វើទីផ្សារ និងរៀបចំបំពាក់គ្រប់សម្ភារៈគ្រប់ទាំងអស់ដែលអាចអោយអ្នកធ្វើអាជីវកម្មបានដោយជាមួយយីហោបង្អែមដ៏ល្បីឈ្មោះ របស់អាមេរិក ដោយមិនចាំបាច់ចំនាយបន្ថែមលើសពីនេះទៀតឡើយ។​ ចង់ទិញសិទ្ធិហ្រេ្វនឆាយយីហោមកលក់នៅកម្ពុជា​សូមទំនាក់ទំនងតាម​លេខ 092 850 854

 អត្ថបទដោយ៖ នេន សុធី