ផលិតផល ៥ ប្រភេទដែលមាននៅតែស្រុកខ្មែរ ​បរទេសមិនមានទ្បើយ

0
6631

ផលិតផលខ្លះអាចនិយាយបានថា ជាផលិតផលកម្រ ដែលមានលក្ខណៈពិសេសប្លែកមួយផ្ទាល់ខ្លួនមិនច្រលំជាមួយនិងផលិតផលដ៏ទៃ ហើយផលិតផលទាំងនោះទៀតសោត ក៏មិនប្រាកដថាសុទ្ធតែមានលក់នៅគ្រប់ទីកន្លែងនោះទេ។ តួយ៉ាងដូចជាផលិតផលទាំង ៥ ប្រភេទខាងក្រោមនេះជាផលិតផលដ៏ពិសេសមួយដែលមានតែប្រទេសកម្ពុជាមួយប៉ុណ្ណោះ​ទើបមាន៖

១.ក្រមាខ្មែរ

បើគេនិយាយពីផលិតផលក្រមា ប្រទេស​នៅអាស៊ានមួយចំនួនក៏មានផលិតដែរ​តែប្រហែលជាគ្មានប្រទេសណាដែលមានក្រមារដូចក្រមារខ្មែរទ្បើយ។ ក្រមាខ្មែរ​ជាផលិតផលមួយដែលមានលក្ខណៈអំណោយផលល្អក្នុងវិស័យសំលៀកបំពាក់ ទាំងគុណភាព សោភ័ណភាព និង ស្តង់ដាតម្លៃ។


២.ម្រេចកំពត

ថ្មីៗនេះម្រេចកំពតបានក្លាយជាទំនិញសម្គាល់ភូមិសាស្រ្ត (GI) ដែលទីផ្សារអន្តរជាតិទទួលស្គាល់ថាមានតែប្រទេសកម្ពុជាប៉ុណ្ណោះដែលមានលក់ប្រភេទម្រេចកំពតប្រភេទ(Spicy Aroma) ហើយវាជាផលិផលដែលនាំអោយកម្ពុជាក្លាយជាអ្នកផ្គត់ផ្គង់ម្រេចកំពតដ៏ល្បីល្បាញក្នុងទីផ្សារអន្តរជាតិ។

៣.គ្រឿងអលង្ការសំបូរបែប

បើនិយាយពីគ្រឿងអលង្ការប្រទេសណាក៏មានដែរ តែប្រទេសកម្ពុជាប្រទេសមួយដែលមានភោគទ្រព្យអលង្ការ និងគ្រឿងតុបតែងលំអរផ្នែកជំនឿជាច្រើនទៀតដូចជា ខ្នាយ ចែកាច់ នាងពួន ជាដើម ហើយប្រហែលមានតែកម្ពុជាទេដែលមានលក់ប្រភេទនេះ ជាមួយការរចនាដ៏ទាក់ទាញបំផុត។

៤.ស្រាខ្មែរ​

អ្នកប្រហែលជាធ្លាប់ឃើញស្រាសដែលត្រាំក្នុងដបជាមួយនិងពស់វែកកំពុងតែបើកវែកដែលគេដាក់លក់នៅតាមទីផ្សារនានា​ ហើយអ្នកបានដឹងទេថា​ផលិតផលនេះមានតែប្រទេសកម្ពុជាឬប្រទេសខ្លះនៅអាស៊ានប៉ុណ្ណោះដែលមានផល់ស្រាប្រភេទប្លែកបែបនេះ ហើយវាបានធ្វើអោយមានការចាប់អារម្មណ៏ខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៏ បរទេសផងដែរ។

៥.ស្ករត្នោត

បើក្រៅពីប្រទេសកម្ពុជាយើង វាជារឿងមួយដ៏ពិបាកណាស់ក្នុងការស្វែងរកស្ករត្នោតនៅលើទីផ្សាទាំងអស់ក្នុងពិភពលោក ហើយក៏ប្រហែលជារឹតតែមិនអាចស្វែងរកស្ករដុំដែលផលិតចេញពីទឹកត្នោតដែលមានរសជាតិផ្អែមមួយបែបថ្មីបានឡើយ គឺមានតែនៅកម្ពុជាតែមួយគត់ដែលមានលក់ស្ករត្នោតនៅលើទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសផងដែរ៕

អត្ថបទដោយ៖ នេន សុធី

LEAVE A REPLY

Please enter your comment!
Please enter your name here