ស្របពេលដែលវិស័យអចលនទ្រព្យនៅកម្ពុជា កំពុងតែត្រូវប៉ានខ្លាំង ជាពិសេសនៅតំបន់ជាយទីក្រុងភ្នំពេញ ធ្វើអោយអ្នករកស៊ីផ្នែកអចលនទ្រព្យមួយចំនួនធំកំពុងកាក់កបខ្លាំង កើបលុយខ្លាំងជាមួយមុខរបរមួយនេះ។ តែក៏មានមនុស្សមួយចំនួនចង់រកស៊ីរបរនេះ ក៏ប៉ុន្តែចំនេះដឹងនៅមានកម្រិតមិនដឹងថាគួរត្រៀមអ្វីខ្លះមុននិងប្រឡូកក្នុងវិស័យនេះ។
ពេលនេះ Business Cambodia សូមចែករំលែកនូវចំនេះដឹងខ្លះទាក់ទងនិងចំនុចពិសេសដើម្បីចេះលក់អចលនទ្រព្យ៖
១.ពូកែទំនាក់ទំនង
ទំនាក់ទំនងជារឿងមួយដែលមិចអាចខ្វះបានក្នុងការលក់ ជាពិសេសគឺទំនាក់ទំនងល្អជាមួយនិងអតិថិជន។ ទំនាក់ទំនងជាដង្ហើមនៃការលក់បើផ្តាច់ទំនាក់ទំនងនោះការលក់របស់អ្នកពឹតជាដួលមិនខានឡើយ។ ការទិញអចលនទ្រព្យត្រូវចំណាយលុយច្រើន ដូចនេះអតិថិជនត្រូវស្វែងរកដៃគូរដែលជឿទុកចិត្ត ហើយទំនាក់ទំនងវានិងធ្វើអោយអតិថិជនស្គាល់កាន់តែច្បាស់ពីអ្នក ថាអ្នកជាអ្នកណា ប្រវត្តិពីមុនយ៉ាងម៉េច សាវតាល្អឬអត់? ហើយគួរជាមនុស្សទុកចិត្តបានឬទេ? ទំនាក់ទំនងកាន់តែធំទូលាយ សក្តារនុពលនៃការលក់របស់អ្នកក៏ធំដូចគ្នា។
២.យល់ដឹងច្បាស់ពីខ្លួនឯង
ខ្លួនឯងពេលនេះចង់សំដៅលើអ្វីដែលយើងត្រូវលក់អោយអតិថិជន ដែលយើងគួរតែដឹងអោយបានច្បាស់ពីសេវាកម្មរបស់យើង ផលិតផល ការទទួលខុសត្រូវជាមួយអតិថិជន ពត៌មានជុំវិញផលិតផល របស់យើង ចំនុចពិសេសនៃផ្ទះ ឬដីរបស់យើង ហើយសាកគិតមើលថាបើប្រៀបជាមួយនិងក្រុមហ៊ុនដ៏ទៃយើងមានអ្វីក្នុងការ ប្រកួតជាមួយគេ។
៣.លើកទឹកចិត្តអតិថិជន
ការលើកទឹកចិត្តអតិថិជនជារឿងមួយដែលជួយលោមចិត្តអតិថិជនអោយមានភាពកក់ក្តៅជាមួយនិងផ្ទះឬដីដែលយើងបានលក់អោយគាត់ អោយគាត់មានទំនុកកចិត្តថាគាត់ទទួលសេវាកម្មពីយើងគឺពឹតជាពិសេសលើសពីក្រុមហ៊ុនដ៏ទៃ ធ្វើអោយអតិថិជនមានអារម្មណ៏ថាគាត់ និងយើងគឹជោគជ័យជាមួយគ្នា ហើយអតិថិជននិងមានទំនុកចិត្ត និង គាំទ្រយើងកាន់តែខ្លាំងឡើងៗ។
៤.យល់ច្បាស់ពីស្ថានភាពអតិថិជន
យើងអាចនិយាយថាយល់ពីតម្រូវការក៏ថាបាន តែក្នុងន័យនេះគឺទន្ទឹមនិងយើងដឹងថាអតិថិជនត្រូវការយ៉ាងម៉េច លំនៅដ្ឋានស្តង់ដារ រស់នៅស៊ីវិល័យ តម្លៃសមរម្យ លក្ខខណ្ឌល្អជាដើម ហើយយើងក៏ត្រូវយលពីស្ថានភាពខ្លះទៀតរបស់អតិថិជនដូចជា ពេលវេលានៃចរន្តទីផ្សារសម្រុកទិញអចលនទ្រព្យ ពេលវេលាដែលមនុស្សត្រូវការទិញអចលនទ្រព្យ និងប្រភេទនៃអតិថិជនចូលចិត្តទិញអចលនទ្រព្យជាដើម ដើម្បីជាពត៌មានក្នុងការពន្លឿនការលក់របស់អ្នក។
៥.កសាងសមត្ថភាពផ្នែកអចលនទ្រព្យ
ចំនុចនេះតម្រូវអោយយើង ត្រូវសិក្សាបន្ថែមជានិច្ចនូវរាល់ពត៌មានដែលទាក់ទងនិងការអភិវឌ្ឈន៏វិស័យអចលនទ្រព្យ ដែលជាពត៌មានមួយ ដែលអាចធ្វើអោយយើងដើរទាន់សភាពការនៃការវិវត្តន៏ឥតឈប់ឈរនៃតម្លៃ និងស្តង់ដារអចលនទ្រព្យផងដែរ។ ម៉្យាងទៀតយើងគួរសិក្សាបន្ថែមជាមួយនិងក្រុមមនុស្សដែលមានបទពិសោធន៏លើផ្នែកនេះដើម្បីបន្ថែកចំនេះដឹងផ្នែកលក់អោយកាន់តែច្រើនថែមទៀត៕
អត្ថបទដោយ៖ នេន សុធី