មកមើលខ្លាសេដ្ឋកិច្ចធំ៣នៅអាស៊ី ឈរលើកំពូលតារាងវិនិយោគក្នុងប្រទេសវៀតណាមច្រើនគេ

0
2657

(វៀតណាម)៖ ការជ្រើសរើសដៃគូសហការរកស៊ីត្រឹមត្រូវគឺជារឿងដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេស ហើយសម្រាប់វៀតណាមវិញ ដៃគូរសហការរកស៊ី និងវិនិយោគភាគច្រើនមកពីបណ្តាប្រទេសដែលខ្លាសេដ្ឋកិច្ចធំៗនៅអាស៊ី។

ក្នុងចំណោមវិនិយោគិនបរទេសដែលបោះទុនក្នុងប្រទេសវៀតណាមច្រើនជាងគេ ជប៉ុនបានឈរនៅលើកំពូលតារាង ដែលទុនវិនិយោគក្នុងឆ្នាំ២០១៨នេះ សរុបមានចំនួនប្រមាណ២០.៣៣ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ៥.៧ភាគរយជារៀងរាល់ឆ្នាំ។ នេះបើយោងតាមរបាយការណ៍ពីក្រសួងផែនការ និងវិនិយោគវៀតណាម។

ខ្លាសេដ្ឋកិច្ចនៅអាស៊ីបន្ទាប់ ដែលឈរនៅលេខរៀងទី២ក្នុងការបោះទុនវិនិយោគនៅវៀតណាម គឺកូរ៉េខាងត្បូង ទុនវិនិយោគឆ្នាំនេះសរុបមានប្រមាណ៥.០៦ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ២៤.៩ភាគរយ វិនិយោគលើគម្រោងផ្សេងៗក្នុងប្រទេសវៀតណាម។


ប្រទេសដែលឈរលើកំពូលតារាងលេខរៀងទី៣ ក្នុងការបោះទុនវិនិយោគក្នុងប្រទេសវៀតណាម គឺខ្លាសេដ្ឋកិច្ចសិង្ហបុរី ដែលទុនវិនិយោគក្នុងឆ្នាំនេះ មានចំនួនប្រមាណ២.៩ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ១១.៨ភាគរយ។

គួរជម្រាបផងដែរថា ទុនវិនិយោគភាគផ្តោតលើរោងចក្រផលិតកម្ម និងអចលនទ្រព្យ៕

 

អត្ថបទដោយ៖ Jimmy

 

LEAVE A REPLY

Please enter your comment!
Please enter your name here