រៀនចប់វិស្វកម្មពីអឺរ៉ុបនឹកឃើញគំនិតបង្កើត App ទាញអ្នកទេសចរណ៍ រកចំណូលឲ្យប្រជាជន

0
2902

មកដល់សម័យកាលនេះហើយ ការងារមួយចំនួនធំត្រូវបានពឹងផ្អែកលើ បច្ចេកវិទ្យាទាំងស្រុង ជាមួយការរស់នៅប្រចាំថ្ងៃ ។

យុវជនថៃម្នាក់ឈ្មោះ Taro រៀនចប់អនុបណ្ឌិត មកពីអឺរ៉ុបបាននឹកឃើញគំនិតបង្កើត App ផ្គូរផ្គងភ្ញៀវទេសចរជាមួយតំបន់កំសាន្ដក្នុងប្រទេសថៃ នឹង តាមតំបន់កំសាន្ដសំខាន់ៗ ដើម្បីជួយរកចំណូលបន្ថែមអោយប្រជានជនក្នុងតំបន់ នឹង ដោះស្រាយបញ្ហា ការពិបាកស្វែងរក កន្លែងទេសចរណ៍បានទៀត ។

យុវជនរូបនេះបានលើកឡើងថា កាលពីដំបូងគាត់មិនបានយល់ដឹងច្រើនពីការធ្វើ ជំនួញអ្វីទេ តែគាត់បាននឹកឃើញគំនិតមួយនេះប្រហែល ៥ ឆ្នាំមកហើយ តែគាត់គ្មានគំនិតបង្កើតវាបាន ដូច្នេះហើយត្រូវធ្វើឲ្យគាត់ទុកវាចោលមួយរយៈសិន ។


លោកបានបន្ថែមថា គាត់ចង់រៀនថ្នាក់បរិញ្ញាបត្រនៅក្នុងប្រទេសថៃ ហើយបន្ដបានផ្នែកវិសកម្មទៅអឺរ៉ុបថែមទៀត នឹងក្រោយមកគាត់បានបញ្ជប់វារួចរាល់ គាត់បានទទួលការងារមួយដើម្បីទៅធ្វើការនៅប្រទេស សាំងហ្គាពួ ខាងផ្នែក អភិវឌ្ឍន៍កម្មវិធី ដែលជាហេតុធ្វើអោយគាត់ចាប់ផ្ដើមគំនិតរបស់គាត់ឡើងវិញ ជាមួយគំនិតថ្មីមួយទៀត គឺ នឹកឃើញថា បើគាត់បង្កើតកម្មវិធីមួយនេះឡើងវាមិនត្រឹមតែមានសក្ដានុពលនៅក្នុងតំបន់ នោះទេ តែវាអាចឈានទៅដល់ ប្រទេសជិតខាង ថែមទៀត ហើយគាត់ក៏មានគម្រោងមកកម្ពុជាយើងនៅខែ ក្រោយផងដែរ ជាមួយប្រទេស មីយ៉ាន់ម៉ា នៅខែបន្ទាប់ទៀត ។

លោកបានបន្ដថា បន្ទាប់ពីចប់ការងារនៅសាំងហ្គាពួ រយៈពេល ៣ ឆ្នាំ លោកបានចំណាយពេលជាមួយ កម្មវិធី របស់គាត់ (Take Me Tour) ពេញម៉ោង នឹងឈប់ធ្វើការងារឲ្យគេតទៅទៀត ។

ក្នុងនោះ លោកក៏បានរៀបចំនៅកម្មវិធីឲ្យបានល្អជាងមុន ជាមួយនឹងអ្នកជំនាញជាង ២០,០០០ នាក់ក្នុងស្រុក នឹងមកពី ៥៥ ទីក្រុងខុសគ្នា ។

សម្រាប់កម្មវិធី Take Me Tour នេះដែរ វាមានភាពស្រួលដោយអ្នកអាចប្រើប្រាស់អាចជ្រើសរើសជាភាសាថៃក៏បាន ជាអង់គ្លេសក៏បាន ហើយថ្ងៃខាងមុខទៀត Taro ក៏គ្រោងនឹងបន្ថែម ៣ ភាសាទៀតដែរ រួមមាន ភាសាចិន ភាសាជប៉ុន នឹង ភាសាបារាំង ហើយកម្មវិធីវាមិនស្មុគស្មាញនោះទេ ដោយគ្រាន់តែបំពេញ E-mail ជាមួយ Password ជាការស្រេច ហើយអាច កក់ទីកន្លែងដែលអ្នកចង់ដើរលេងមុនក៏បាន ឬ ធ្វើការទាក់ទងផ្ទាល់ជាមួយ ភ្នាក់ងារទេសចរ ក្នុងតំបន់នោះភ្លាមៗក៏បាន ដើម្បីទទួលបានព័ត៍មានភ្លាមៗ ។

គាត់បាននិយាយទាំងមុខគួរឲ្យអស់សំណើចមួយថា ពេលដែលមិត្តភក្ករបស់គាត់សួរគាត់ថា “ អេ Taro តើអ្នកអាចបង្ហាញទីតាំងដែលល្អដល់ខ្ញុំបានទេ បើសិនខ្ញុំចង់ទៅលេងនៅក្រៅប្រទេស “ នៅពេលនោះហើយដែលធ្វើឲ្យគាត់នឹងឃើញគំនិតចង់ទៅក្រៅស្រុកនេះ កាន់តែខ្លាំងឡើង ជាពិសេសចង់ធ្វើឲ្យបានច្រើនតំបន់ នឹង ច្រើនប្រទេសថែមទៀត ។

គាត់ក៏បានបញ្ជាក់ដែរថា សម្រាប់ការប្រើប្រាស់កម្មវិធី Take Me Tour នេះ គឺមិនបានគិតថ្លៃនោះទេ សម្រាប់ការកក់ តែគាត់អាចបាន ភាគរយៈខ្លះពី មគ្គទេសទេសចរដែលនាំភ្ញៀវនោះ ខ្ទង់ប្រមាណ ១០ ទៅ ២០ ភាគរយប៉ុណ្ណោះ ។

គាត់បញ្ជាក់ដែរថា កម្មវិធីមួយនេះ ភ្ញៀវទេសចរព្រួយបារម្មណ៍លើអ្នកនាំភ្ញៀវទេសចរនេះទេ ដោយគាត់បានបញ្ចូលព័ត៍មានផ្ទាល់ខ្លួនដូចជា ID , នឹងមានគណនេយ្យធនគារសម្រាប់ឲ្យភ្ញៀវផ្ទេលុយថ្លៃចំណាយ នឹង មានគ្រប់ព័ត៍មានពី មគ្គទេសនេះផងដែរ ដើម្បីការពារ ខ្លាចមានករណីបោកបញ្ជោតកើតឡើង ៕

អត្ថបទដោយ ៖ ឆាំ មករា

 

LEAVE A REPLY

Please enter your comment!
Please enter your name here