សេដ្ឋីធ្លាប់ជំពាក់លុយគេ ៧ម៉ឺនដុល្លារ ចែករំលែកក្បួនសន្សំលុយ មនុស្សភាគច្រើនអាចអនុវត្តន៍បាន

0
6536

លោក Scott Alan Turner បច្ចុប្បន្នជា សេដ្ឋីកាន់លុយខ្ទង់លានដុល្លារអាមេរិកនៅក្នុងដៃ​ តែមុននឹងលោកបានក្លាយ សេដ្ឋី លោកក៏ធ្លាប់ធ្លាក់ខ្លួន​​ជំពាក់បំណុលគេ ប្រមាណ ៧ម៉ឺនដុល្លារ អាមេរក។  លោកបានរំដោះខ្លួនចេញពីបំណុលគេដោយ កាត់បន្ថយការចំណាយ ហើយចាប់យកអាជីពដែលោកពេញចិត្ត។

លោកបានលើកឡើងថា មនុស្សគ្រប់គ្នាអាចកែប្រែស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនឲ្យបានសើរឡើងបាន ប្រសិនបើពួកគេ មានចិត្តចង់ធ្វើ ហើយ​លោកក៏ចង់ចែករំលែកតិចនិច សន្សំលុយចម្បងដែលលោកធ្លាប់អនុវត្តន៍ ហើយលោកជឿថា មនុស្សភាគច្រើនអាចអនុវត្តន៍បានព្រោះវាជាវិធីសន្សំលុយដ៏សាមញ្ញមួយ។

តិចនិចសន្សំលុយចម្បងរបស់លោកគឹខ្ចប់អាហារថ្ងៃត្រង់។ ការខ្ចប់អាហារថ្ងៃត្រង់នេះ ជាតិចនិចសន្សំលុយដ៏ធំរបស់លោក ដែលរូបលោកបានរៀនពីឪពុករបស់លោក។ ឪពុករបស់លោក តែងតែខ្ចប់បាយ យកទៅញ៉ាំនៅកន្លែងធ្វើការជារៀងរាល់ថ្ងៃ ដូច្នេះ​ Scott Alan Turner ក៏យកវិធីសន្សំលុយដ៏សាមញ្ញមួយនេះ មកអនុវត្តន៍ក្នុងជីវិតរបស់លោក។


ទោះបីជាលោកធ្វើការមានមុខតំណែងធំក៏ដោយក៏លោក តែលោកកម្រទិញអាហារនៅខាងក្រៅណាស់។ ផ្ទុយមកវិញ លោកបានរៀបចំអាហារនៅថ្ងៃអាទិត្យ សម្រាប់បម្រុងទុកពេញមួយសប្ដាហ៍ដើម្បីយកទៅញ៉ាំនៅកន្លែងធ្វើការ។ លោកថា ធ្វើបែបនេះ លោកអាចសន្សំសំចៃបានច្រើន ហើយលោករៀបចំធ្វើម្ហូបដោយខ្លួនឯងនូវ មុខម្ហូបដែលលោចូលចិត្តផងដែរ។

លោកបានឲ្យយោបល់ថាមនុស្សគ្រប់គ្នា អាចយកវិធីនេះទៅអនុវត្តន៍បាន ដើម្បីសន្សំលុយ ហើយប្រសិន បើអ្នកអាចរៀបចំអាហារពីផ្ទះបានកាន់តែច្រើន នោះអ្នកនឹងអាចរៀបចំបញ្ជីចំណាយលើការហូបចុកបានកាន់តែប្រសើរ ហើយចំពោះការញ៉ាំអាហារក្រៅផ្ទះ ១ឬ ២, ៣ ដងក្នុងមួយសប្ដាហ៍វា ពិតជួយសន្សំលុយបានមួយចំនួនធំផងដែរ៕

អត្ថបទដោយ៖ ហុង

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here