តើOPPO F7 មានអ្វីទាក់ទាញចិត្ត Neymar យ៉ាងនេះ?

0
386

មិនត្រឹមជាប់ឈ្មោះជាកីឡាករឆ្នើមលំដាប់ពិភពលោកទេ Neymar ក៏ត្រូវបានគេទទួលស្គាល់ថា ជាកីឡាករស៊ីវិល័យមួយរូប ដែលហ៊ានចំណាយទិញផ្ទះរាប់លានដុល្លារ យន្ដហោះផ្ទាល់ខ្លួន ហើយថែមទាំងចូលចិត្តចែករំលែកសកម្មភាពប្រចាំថ្ងៃដល់អ្នកគាំទ្រជុំវិញពិភពលោក ជារៀងរាល់ថ្ងៃតាមបណ្ដាញទំនាក់ទំនងសង្គមថែមទៀតផង។

សម្រាប់ភាពលេចធ្លោ ហើយទាន់សម័យបច្ចេកវិទ្យាលើទូរស័ព្ទឆ្លាតវៃ Neymar បានជ្រើសយកទូរស័ព្ទ OPPO F7 ធ្វើជាមិត្តដ៏ជិតស្និទ្ធមួយ ក្នុងការប្រើប្រាស់ និងចែករំលែកសកម្មភាពប្រចាំថ្ងៃរបស់លោក។

សម្រាប់រដូវកាល World Cup FIFA 2018 នេះ OPPO បានចាប់ដៃគូជាមួយ Neymar នាំយកម៉ូដែល OPPO F7 ដែលសមត្ថភាពអង់អាចមួយនេះ​ ផ្សព្វផ្សាយជុំវិញពិភពលោក ដោយលោក Neymar ផ្ទាល់ជាអគ្គរាជទូតរបស់ក្រុមហ៊ុនផលិតទូរស័ព្ទ OPPO។  OPPO F7 មានអ្វីទាក់ទាញចិត្ត Neymar ?


ខាងក្រោមនេះជាលក្ខណៈពិសេសរបស់ទូរស័ព្ទឆ្លាតវៃ OPPO F7 ដែលមានសមត្ថភាពដ៏អស្ចារ្យខុសពីទូរស័ព្ទស៊េរីចុងក្រោយដទៃទៀត ដែលកំពុងលក់លើទីផ្សារជុំវិញពិភពលោក។​

OPPO F7 មាន ៣ ពណ៌៖ ក្រហម (Solar Red) ប្រាក់ (Moonlight Silver) និង ពេជ្រ ខ្មៅ (Diamond Black) ដែល​ផ្ដល់​ជាច្រើន​ជម្រើស​សម្រាប់​មនុស្ស​សម័យ​ថ្មី។​ បន្ថែម​ពី​នេះ​អេក្រង់​របស់ វា​គឺ Super Full Screen (Notch Screen)​ ដែល​អេក្រង់ប្រភេទ IPS LCD ទំហំ ៦,២៣ អ៊ីញ លាត ៨២,៥% នៃផ្ទៃខាងមុខជាអេក្រង់ទ្រវែងមានវិមាត្រ 19:9 Ratio មានកម្រិតបង្ហាញ Full HD+ (2280 x 1080) និង ដង់ស៊ីតេ អេក្រង់ 405 ppi។

បើនិយាយ​ពី​កាមេរ៉ាមុខ​វិញ​ គឺ​ពិត​ជា​អស្ចារ្យ​មែនទែន​​​ វាមាន​ទំហំ 25MP ធំជាងគេបង្អស់នាពេលបច្ចុប្បន្ន និងមានបំពាក់បច្ចេកវិទ្យា AI Beauty 2.0 ដែលពិភពលោកទទួលស្គាល់ថាជាបច្ចេកវិទ្យាថតរូប Selfie កាន់តែស្អាតបំផុតថែមមួយកម្រិតថែមទៀត។ វាអាចចាប់យកចំណុចសម្គាល់សំខាន់ៗ (focus point) លើផ្ទៃមុខរហូតដល់ ទៅ ២៩៦ ចំណុច និង អាចសម្គាល់ភេទអាយុសម្បុរស្បែកទៀតផង។

អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ​ទូរស័ព្ទ​មួយ​នេះ​បំពាក់​ដោយ Sensor​ HDR 576 របស់ Sony ដែលអាចធ្វើការបានយ៉ាងល្អក្នុងការថតរូបស្រស់ស្អាត ទោះស្ថិតក្នុងស្ថានភាពរូបភាពនៅឆ្ងាយ ឬកុងពន្លឺក៏ដោយ។

បញ្ហា​ឆាប់​អស់​ថ្ម​ក៏​​លែង​មាន​ច្រើន​ទៀត​ហើយ OPPO F7 កម្លាំងថ្ម 3400mAh ៖ ទំហំថ្មមធ្យមហើយមានមុខងារ AI Battery Management ដែលអាច សំចៃថ្មមិនថាពេលប្រើ ឬទុកចោល។

OPPO F7 ប្រើ Chip Helio P60, RAM 4GBឬ 6GB ទំហំមេម៉ូរីម៉ាស៊ីន 64GB ឬ 128GB ហើយអាចបន្ថែម microSD បានដល់ 256GB និង ដំណើរដោយប្រព័ន្ធប្រតិបត្តិការ ColorOS 5.0 ដើរដោយ Android 8.1។

បន្ទាប់ពីឃើញ Neymar ប្រើ OPPO F7 ដូចនេះហើយ តើអ្នកទំាងអស់គ្នាចង់បានមួយដូចគាត់ទេ?

LEAVE A REPLY

Please enter your comment!
Please enter your name here