Nelson Mandela៖​ មនុស្សជោគជ័យជាមនុស្សពូកែយល់សុបិន្តដែលមិនចេះចុះចាញ់

0
2860

ប្រសិនបើលោក Nelson Mandela ​នៅមានជីវិត​គាត់នឹងមានអាយុជាង១០០ឆ្នាំហើយនៅឆ្នាំ​២០១៨​នេះ។​ គាត់ត្រូវបានគេទទួលស្គាល់ថា​ជាមនុស្សដែលមានក្តីស្រមៃធំសម្រាប់ប្រទេសគាត់​ហើយទោះត្រូវជាប់គុកជាង​២៧ឆ្នាំហើយក៏មិនព្រមបោះបង់ក្តីស្រមៃនោះចោលដែរ។

ឃ្លាមួយដែល​លោក Nelson អតីតប្រធានាធិបតី​របស់ប្រទេសអាហ្រ្វិកខាងត្បូង​​និង​អតីត​ភេវរះជន​ដែលគេធ្លាប់ហៅគាត់​គាត់មានឃ្លាមួយដែលសហគ្រិនកម្ពុជាគួរតែយកតាមខ្លួន​ដើម្បីជោគជ័យដូចលោក​គឺ​មនុស្សដែលជោគជ័យ​ជាមនុស្សដែលពូកែយល់សុបិន្ត​ដែលមិនចេះចុះចាញ់ទ្បើយ។

ក្នុងជីវិតរបស់​លោកប្រធានាធិបតី​ដែលមានប្រជាប្រិយរូបនេះ​លោកធ្លាប់បានជួបឧបសគ្គ​ជាច្រើនរាប់មិនអស់ទ្បើយ​ដែលឧបសគ្គខ្លះអាចនឹងមានគ្រោះថ្នាក់ ដល់ជីវិតផងតែគាត់មិនព្រមចុះចាញ់ទ្បើយ។​ គាត់នៅតែស៊ូ​ទៅមុខទៀត​ដោយប្រកាន់គោលការណ៍របស់គាត់ដដែល​ពោលគឺភាពស្មើរភាពគ្នាក្នុងសង្គម​គាត់ចង់ឃើញប្រទេសមួយដែលមានយុត្តិធម៌​ទោះគាត់ត្រូវអស់ជីវិតក៏ត្រូវដើរផ្លូវនេះដែរ។


ទឹកចិត្តរបស់អតីតអ្នកជាប់គុកម្នាក់នេះសំខាន់ណាស់ដែលយុវជនកម្ពុជាគួរយកគំរូតាម​បើលោកអ្នកចង់ចេញរកស៊ីជោគជ័យ។ ​នៅក្នុងការរកស៊ី​ឧបសគ្គគឺមានគ្រប់ទិស​បើអ្នកមិនត្រៀមចិត្តឲ្យបានដូចលោកប្រធានាធិបតី​ខាងត្បូងរូបនេះទេ​នោះឳកាសដែលអ្នកបរាជ័យគឺធំធេងណាស់។

ជឿចុះអាជីវកម្មដែលមានស្ថាបនិកដែលមានបេះដូងជាអ្នករកស៊ី​​បេះដូងដែលមិនចេះចុះចាញ់​នោះអាជីវកម្មនោះនឹងមិនងាយបិទទ្វារនោះទេ៕

អត្ថបទដោយ៖​ សំ កុសល

អ្នកនិពន្ធសៀវភៅ ​ចង់ពូកែរកសុី​ ត្រូវចេះសំលៀងពូថៅ

ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal

LEAVE A REPLY

Please enter your comment!
Please enter your name here