មកស្គាល់មេ DJI ដែលរត់មកបង្កើតក្រុមហ៊ុនលក់ Drone ធំជាងគេលើពិភពលោក ដោយមិនបានចូលរៀនសាលាល្បីៗ

0
6649

សេដ្ឋីវ័យក្មេងចិនលោក Wang Tao ត្រូវបានគេស្គាល់ថាជា Frank Wang ជាស្ថាបនិកក្រុមហ៊ុនលក់ Drone ធំជាងគេលើពិភពលោក DJI ខណៈដែលលោកគ្មានឱកាសចូលរៀននៅសាលាល្បីដូចជា MIT និង Stanford មិនខុសពីមហាសេដ្ឋី Jack Ma ប៉ុន្មានទេ ។

លោក Wang ធំធាត់នៅក្រុងហាងចូវ ដែលម្តាយជាគ្រូបង្រៀន ឪពុកជាវិស្វករ តាំងពីតូចដល់ធំលោកតែងតែឈ្លក់វង្វេងជាមួយការបង្កើតឧបរកណ៍ដែលអាចហោះបាន ។ គាត់ម្នាក់នេះចូលចិត្តស្រាវជ្រាវពីយន្តហោះ រហូតដល់ស្រមើលស្រមៃថាមានឧបករណ៍មួយភ្ជាប់ជាមួយកាមេរ៉ា អាចហោះហើរតាមគាត់បាន ។

ដំបូងឡើយលោក Wang បានចូលរៀននៅសកលវិទ្យាល័យមួយនៅចិនដើម្បីបន្តការសិក្សាទាក់ទងនឹងចិត្តវិទ្យា ប៉ុន្តែដោយសារគាត់ងប់ងល់នឹងក្តីស្រមៃខ្លួនឯងខ្លាំងពេក គាត់បានចំណាយពេលយ៉ាងច្រើនជាមួយការបង្កើតប្រដាប់ក្មេងលេងទាក់ទងនឹងឧទ្ធម្ភាគចក្រ ។


ស្ថាបនិកវ័យក្មេងរូបនេះចង់ចាប់អាជីពមួយនេះ ប៉ុន្តែគាត់គ្មានជម្រើសចូលរៀនសាលាល្បីៗទេ ដោយសារការសិក្សាខ្សោយ ដូចច្នោះលោកក៏សម្រេចចិត្តថាចូលរៀនសកលវិទ្យាល័យធម្មតា( Hong Kong University of Science & Technology) ។

ដោយសារមើលឃើញពីទេព្យកោសល្យខ្លួនឯង នៅឆ្នាំបញ្ចប់គាត់បានចាប់ផ្តើមគម្រោងបង្កើតប្រព័ន្ធបញ្ជាឧទ្ធម្ភាគចក្រនៅក្នុងបន្ទប់អន្តេវសិកដ្ឋាន ដែលជួយឲ្យគាត់ដើរត្រូវតាមចក្ខុវិស័យរបស់ខ្លួន ។ សលកវិទ្យាល័យហុងកុងក៏បានឧបត្តម្ភគាត់ជាទឹកប្រាក់ ២៣០០ ដុល្លារផងដែរសម្រាប់គម្រោងស្រាវជ្រាវនិងអភិវឌ្ឍន៍ Drone នេះ ។

ដោយសារតែគំនិតទាំងអស់នេះហើយបានជានាំឲ្យកើតជាក្រុមហ៊ុន Drone DJI ដែលភាគច្រើនអ្នកស្នេហាវិស័យថតរូបនិងវីដេអូនៅស្រុកខ្មែរយើងស្គាល់យីហោមួយនេះច្រើន ។

Business Insider ចុះផ្សាយថា លោក Frank Wang អាយុទើបតែ ៣៧ ឆ្នាំទេ ទេតែគាត់ក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិ ៣.២ ពាន់លានដុល្លារ ចំណែកក្រុមហ៊ុន DJI Technology គឺជាអាជីវកម្មធំមួយ ស្រពពេលដែលគេរកឃើញថា ឆ្នាំ ២០១៦ ដល់ ២០២០ ទំហំការចំណាយលើយន្តហោះដូចជា Drone មានតម្លៃ ១០០ ពាន់លានដុល្លារ ក្នុងនោះ DJI នឹងមានទីផ្សារក្នុងដៃ ៧០% ។

គួរបញ្ជាក់ថា លោក Wang បានចាប់ផ្តើមក្រុមហ៊ុន DJI (Dà-Jiāng Innovations Science and Technology Co., Ltd) កាលពីឆ្នាំ ២០០៦ ដែលជាក្រុមហ៊ុនផលិត Drone និងលក់វាទៅក្នុងទីផ្សារមុនគេ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

 

LEAVE A REPLY

Please enter your comment!
Please enter your name here