ទម្លាប់អាក្រក់ ៤ យ៉ាងរបស់អ្នកលក់ ដែលអតិថិជនស្អប់ខ្ពើមបំផុត

0
4717

មានចម្ងល់ជាច្រើនពាក់ព័ន្ធនិងការលក់ជាមួយនិងអតិថិជន ដែលជារឿយៗ Business Cambodia តែងតែលើកយកមកនិយាយជាហូរហែរ ហេតុអ្វីក៏អតិថិជនចូលចិត្តកន្លែងគេ ហើយហេតុអ្វីអាជីវកម្មយើងអតិថិជនមិនសូវចូលចិត្ត។ ពេលខ្លះអាចបណ្តាលមកពីទម្លាប់អាក្រក់ខាងក្រោមនេះ ដែលអ្នកកំពុងតែអោបក្រសោបក្នុងមុខរបរ ហើយវានិងបំផ្លាញអតិថិជនរបស់អ្នកបន្តិចម្តងៗរហូតដល់ថ្ងៃបិតទ្វា។

១.សង្កត់ធ្ងន់ទៅលើតែផលចំនេញ

ជាធម្មតាអ្នកលក់ត្រូវតែមានផលចំណេញដើម្បីទ្រទ្រង់អាជីវកម្មរបស់ខ្លួនអោយដំណើរការទៅមុខ។ ប៉ុន្តែអ្នកត្រូវចាំថាចំនុចខ្លាំងនៃអ្នកពូកែលក់គ្មាន ឡើយការខ្វល់ពីប្រាក់ចំនេញរបស់អាជីវកម្ម​ជាងចំណេញរបស់ភ្ញៀវ។ ប្រាក់ចំនេញវានិងកើតឡើងនៅពេលដែលអ្នកផ្តោតសំខាន់លើ គោលការរណ៏លក់មួយត្រឹមត្រូវ ចំនិងតម្រូវការអតិថិជន។ តួយ៉ាងដូចជាទស្សនៈ លោក Steve Jobs ស្ថាបនិកក្រុមហ៊ុន Apple “យើងមិនមែនលក់ដើម្បីតែផលចំនេញនោះទេ គឺលក់អ្វីដែលជាតម្រូវការ” ។


២.រៀបរាប់ច្រើនតែមិនចំតម្រូវការអតិថិជន

ជារឿងគួរអោយធុញទ្រាន់មួយ នៅពេលដែលអ្នកលក់មួយចំនួនតែងតែនិយាយប្រាសចាកពីប្រធានបទ នៅពេលដែលសន្ទនាជាមួយអតិថិជន។ ចំណង់នៃចិត្តអតិថិជនកំពុងតែពុះកញ្ជ្រោលហើយ ទើបបណ្តាលអោយគាត់ធ្វើដំណើរមករកសេវាកម្មរបស់អ្នក ហើយនៅពេលដែលអ្នកនិយាយច្រើខុសពីអ្វីដែលគាត់ចង់បាន សាកស្រមៃមើលថាអតិថិជននិងចំណាយលុយលើសេវាកម្មអ្នកឬទេ។ ត្រូវចាំថាថ្នាំល្អជាថ្នាំដែលប្រើតិចតែមានប្រសិទ្ធិភាពខ្ពស់ ។

៣.ព្រងើយជាមួយចម្លើយអតិថិជន

ការមិនស្តាប់យោបល់អតិថិជនជារឿងមួយទៀតដែលធ្វើអោយ អាជីវកម្មរបស់អ្នកធ្លាក់ដុនដាបបន្តិចម្តងៗ ។ អ្នកត្រូវចាំថាអតិថិជនជាប្រភពចំនូលរបស់អ្នក ជាឆ្នាំងបាយរបស់អ្នក ហើយនៅក្នុងបញ្ហាររបស់អតិថិជនដែលអ្នកទទួល វាជាឱកាសមួយក្នុងអាជីវម្មរបស់អ្នក។

៤.ផលិតផលខុសពីការធ្វើទីផ្សារ

វាជារឿងមួយដែលគួរអោយស្អប់ខ្ពើមបំផុត នៅពេលដែលផលិតផលដែលអ្នកនិយាយប្រាប់អតិថិជន វាខុសពីអ្វីដែលអតិថិជនទទួលបាន ហើយវាប្រហែលជាគ្មានលើកទី២ នោះទេដែលអតិថិជននិងជឿជាក់លើអ្នកម្តងទៀតនោះវាជារឿងមួយដ៏ពិបាក។

“បើចង់រកស៊ីបានយូរអង្វែងចិញ្ជឹមអតិថិជនអោយរស់ បើអតិថិជនស្លាប់អាជីវកម្មអ្នកក៏ដួលដែរ”

អត្ថបទដោយ៖ នេន សុធី

ចង់ស្វែងយល់ពីចំណុចទាក់ទាញ និងការ​លក់អារម្មណ៍​សម្រាប់ផលិតផល​ឬសេវាកម្មរបស់លោកអ្នក​ សូម​រង់ចាំអានសៀវភៅ​លក់អារម្មណ៍​ដែលនឹងចេញផ្សាយនៅ 11/11/2018៕


“លក់អារម្មណ៍”
តម្លៃលក់ធម្មតា​ 15$
កក់មុនតម្លៃ 7$
ដើម្បីកក់មុន​សូមចុះឈ្មោះនិងបង់លុយមុនតាមមធ្យោបាយដូចខាងក្រោម
1. Wing Acc: 00562945
2. Acleda Acc: Som kosal 2900 2023987710
3. ABA Bank Acc: som kosal 000327513
4. វេលុយតាមទូរស័ព្ទ​: 092850854
ដឹកជញ្ជូនដល់កន្លែងចាប់ពីថ្ងៃទី​11 ខែ11 2018

 

LEAVE A REPLY

Please enter your comment!
Please enter your name here