ផ្លូវជាតិលេខ៤ ឬជាផ្លូវសេដ្ឋកិច្ចសំខាន់កម្ពុជា គ្រោងពង្រីកឱ្យកាន់តែធំជាងមុន

0
4527

កម្ពុជាគ្រោងនឹងពង្រីកផ្លូវជាតិលេខ៤ ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសឱ្យកាន់តែធំជាងមុន សម្រាប់សម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ចូនដល់ទៅកំពង់ផែខេត្តព្រះសីហនុ។ នេះបើយោងតាមការប្រកាសជាផ្លូវការណ៍របស់ប្រមុខរាជរដ្ឋាភិបាលកាលពីព្រឹកមិញនេះ។

ផ្លូវជាតិលេខ៤ ជាផ្លូវចរន្តឈាមសេដ្ឋកិច្ចដ៏សំខាន់តភ្ជាប់ពីភ្នំពេញទៅកាន់កំពង់ផែព្រះសីហនុ នឹងត្រូវពង្រីកឱ្យកាន់តែធំជាង ស្របពេលដែលកំណើននៃការធ្វើចរាចរណ៍ ជាពិសេសការដឹកជញ្ជូនទំនិញកាន់តែមានភាពងាយស្រួល និងបានលឿនជាងមុន។

បន្ថែមពីលើនេះ ការពង្រីកនេះស្របពេលដែលតាមបណ្តោផ្លូវជាតិលេខ៤ មានការអភិវឌ្ឍន៍កាន់តែខ្លាំង លើវិស័យឧស្សាហកម្មរោងចក្រ អគារពាណិជ្ជកម្ម និងទីក្រុងចិនជាដើម។


ទោះបីជាយ៉ាងណា រដ្ឋាភិបាលកម្ពុជាមិនទាន់បញ្ជាក់នូវទំហំទឹកប្រាក់វិនិយោគលើការពង្រីកផ្លូវជាតិលេខ៤នេះ នៅឡើយទេ តែគម្រោងនេះ គ្រោងនឹងពង្រីកក្នុងពេលឆ្ងាប់ៗនេះ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here