មុនសម្រេចចិត្តផ្លាស់ប្តូរកន្លែងការងារ អ្នកត្រូវពិចារណាចំណុច៣សំខាន់ៗនេះឲ្យច្បាស់សិនសម្រាប់អ្នកដែលបម្រើការងារនៅតាមក្រុមហ៊ុនផ្សេងៗ ប្រាកដជាមិនចង់នៅមួយកន្លែងរហូតនោះឡើយព្រោះការប្តូរកន្លែងការងារ នឹងទទួលបា នបទពិសោធន៍ និង ចំណេះដឹងថ្មីៗសម្រាប់ជីវិតជាពិសេសនោះគឺអាចមានឱកាសទទួលប្រាក់ខែខ្ពស់ជាងមុនផងដែរ។ យ៉ាងណាក៏ដោយ មុនពេលសម្រេចចិត្តផ្លាស់ប្តូរទៅកាន់ក្រុមហ៊ុនថ្មីនោះអ្នកត្រូវតែពិចារណាឲ្យបានច្បាស់ ព្រោះបើមិនដូច្នោះទេ អាចធ្វើឲ្យ«ទន្សាយក៏រួច ត្រីក៏រួច»។
មានចំណុចសំខាន់ៗមួយចំនួនដែលអ្នកត្រូវគិតឲ្យបានច្បាស់សិន៖
១)មូលហេតុអ្វីចង់ចាក់ចេញមិនមែនឲ្យតែឃើញមានការងារថ្មី អ្នកត្រូវស្រវាចប់យកនោះទេ ព្រោះអ្នកត្រូវតែគិត និង សួរខ្លួនឯងថា អ្វីជាកត្តា
សំខាន់ដែលជំរុញឲ្យអ្នកចង់ចាក់ចេញ ហើយធ្វើការនៅកន្លែងផ្សេងទៀត។ បើអ្នកគ្មានមូលហេតុច្បាស់លាស់សម្រាប់ខ្លួនឯងនោះទេ សូមកុំទាន់ប្តូរការងារ ដោយហេតុថា ការធ្វើបែបនេះគឺប្រៀបដូចជា ដើរដោយគ្មានទិសដៅច្បាស់លាស់
មិនដឹងថា ហេតុអ្វីត្រូវដើរទៅមុខ ហើយត្រូវឈប់ទៅទីណានោះទេ។
២) ក្រុមហ៊ុនថ្មីនោះអាចបំពេញក្តីសុបិន ឬ មហិច្ឆតារបស់ខ្លួនឬអត់
ត្រូវប្រាកដថាកន្លែងការងារថ្មីរបស់អ្នកនឹងជួយឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលមានការរីកចម្រើនទាំងសមត្ថភាពក្នុងការគិត និង សមត្ថភាពក្នុងការធ្វើ ដើម្បីដើរឆ្ពោះទៅកាន់វិថីដែលអ្នកចង់បាននៅថ្ងៃអនាគត។ ប៉ុន្តែបើអ្នកប្រមើល
ឃើញថា មិនមានអ្វីប្លែក ឬអស្ចារ្យជាងក្រុមហ៊ុនដែលអ្នកកំពុងធ្វើទេមិនគួរផ្លាស់ប្តូរនោះឡើយព្រោះនាំឲ្យខាតពេល។
៣)ឧបសគ្គធំៗអ្វីខ្លះដែលអ្នកត្រូវប្រឈមដើម្បីប្រាកដថា កន្លែងថ្មីដែលអ្នកត្រូវទៅនោះជាជម្រើសដ៏ល្អ អ្នកមិនមែនមើលតែលើចំណុចវិជ្ជមានដែលនឹង
ទទួលបាននោះទេ តែក៏ត្រូវមើលលើបញ្ហាដែលត្រូវប្រឈមផងដែរ។ ការប្រមើលមើលពីឧបសគ្គនិងញ្ហាធំៗដែលត្រូវប្រឈមនោះ គឺពិតជាសំខាន់ ព្រោះវាអាចជួយឲ្យអ្នកត្រៀមខ្លួនរួចរាល់ក្នុងការដោះស្រាយនៅពេលរឿងអាក្រក់មកដល់៕