Toyota បញ្ចេញរថយន្តវ័យឆ្លាតជំនាន់ទី១ មានសមត្ថភាពជាជំនួយការសម្រាប់អ្នកបើកបរ

0
1867

(ជប៉ុន)៖ កាលពីថ្ងៃអង្គារ៍ដើមសប្តាហ៍នេះ ក្រុមហ៊ុនផលិតផលរថយន្តលំដាប់កំពូលរបស់ជប៉ុន Toyota បានបញ្ចេញរថយន្តស៊េរីទំនើបវ័យឆ្លាតជំនាន់ទី១របស់ខ្លួន ដែលមានសមត្ថភាពពិសេសជាច្រើន ធ្វើឲ្យអ្នកបើកបរមានអារម្មណ៍ថាដូចមានជំនួញការដ៏ជំនាញម្នាក់នៅក្នុងឡានអ៊ីចឹង។

តំណាងក្រុមហ៊ុន Toyota បានឲ្យដឹងថា រថយន្តស៊េរីថ្មីជំនាន់ទី១នេះ មានពីរប្រភេទគឺCorolla hatchback និង Crown sedan ដែលត្រូវបានផលិតឡើងដោយមានបំពាក់មកជាមួយនូវអ៊ីធើណេតដែលអាចភ្ជាប់សេវាទៅនឹងទូរស័ព្ទអ្នកបើកបរ និងទិន្នន័យផ្សេងៗទាក់ទងទៅរថយន្តដែលអាចជាព័ត៌មានចាំបាច់ដែលអ្នកបើកបរត្រូវការ។

ឧទាហរណ៍ រថយន្តមានបញ្ហាផ្សេងៗ ឫអាចនឹងមានបញ្ហាក្នុងពេលដ៏ខ្លីខាងមុខ ពេលកំពុងបើកបរ វានឹងស្រែកប្រាប់អ្នកបើកបរពីបញ្ហានោះ ហើយនិងផ្តល់ជាដំបូន្មានដល់អ្នកបើកបរគួរធ្វើយ៉ាងណា ឫគួរធ្វើអ្វីខ្លះ។


បន្ថែមពីនេះ អ្នកបើកបរអាចបញ្ជារទ្វាររថយន្ត និងភ្លើងរថយន្តបិទ ឫបើក ដោយប្រើទូរស័ព្ទដៃស្មាតហ្វូនបាន ហើយអ្នកបើកបរក៏អាចពិនិត្យមើលប្រេងសាំងដោយប្រើទូរស័ព្ទបានដូចគ្នាដែរ។ ជាងនេះទៅទៀត ក្នុងករណីអ្នកបើកបរមានបញ្ហាសុខភាព ឫមិនស្រួលខ្លួនភ្លាមៗ រថយន្តទំនើបនេះអាចផ្ញើសារប្រកាសអាសន្នដល់អ្នកបើកបរ ឫផ្តល់ព័ត៌មានពីទីតាំងរថយន្តកំពុងធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលសំខាន់ណាមួយ ឫមន្ទីពេទ្យតែម្តង។

ក្រុមហ៊ុនToyota កំពុងព្យាយាមប្រើប្រាស់បច្ចេកវិទ្យាវ័យឆ្លាត ដើម្បីតភ្ជាប់ទំនាក់ទំនងយ៉ាងល្អរវាងអតិថិជននិងរថយន្តរបស់ខ្លួន ដោយធានាបាននូវសុវត្ថិភាព និងភាពងាយស្រួលដល់អ្នកប្រើប្រាស់៕

 

អត្ថបទដោយ៖ Jimmy

LEAVE A REPLY

Please enter your comment!
Please enter your name here