អាមេរិកកំពុងពិបាកចិត្ត ខណៈប្រទេសធំៗចំនួន៤នៅអាស៊ីហាមមិនឲ្យនាំចូលសំរាមពីប្រទេសខ្លួន

0
12565

(ថៃ)៖ កាលពីពេលថ្មីៗនេះ ថៃបានចេញប្រកាសបិទមិនឲ្យនាំចូលគ្រឿងអេឡិចត្រូនិកចាស់ៗ គ្រឿងសង្ហារឹម និងផលិតផលប្រើរួចជាជ័រកៅស៊ូផ្សេងៗពីសហរដ្ឋអាមេរិកទៀតនោះទេ ខណៈប្រទេសបីផ្សេងទៀតមានដូចជាចិន វៀតណាម និងម៉ាឡេស៊ីក៏ហាមឃាត់មិនឲ្យនាំចូលដូចគ្នាដែរ។​

កន្លងមកប្រទេសចិន និងវៀតណាមគឺជាឈ្មួញនាំចូលផលិតផលចាស់ៗប្រើរួច ឫយើងអាចហៅថាសំរាមពីប្រទេសជឿនលឿន និងជាប្រទេសមហាអំណាចលើពិភពលោកសហរដ្ឋអាមេរិក ប៉ុន្តែក្រោយមកប្រទេសបានសម្រេចបិទមិនឲ្យមានការនាំចូលតទៅទៀត ខណៈវៀតណាមក៏ទើបតែបិទការនាំចូលរបស់ខ្លួនផងដែរ ធ្វើឲ្យអាមេរិកងាកទៅមើលប្រទេសផ្សេងទៀតដូចជាថៃ និងមីយ៉ាន់ម៉ា។

ការសម្រុកនាំចេញផលិតផលចាស់ៗ និងផលិតផលជាជ័រកៅស៊ូផ្សេងៗនេះ បានធ្វើឲ្យការនាំចូលទៅក្នុងប្រទេសថៃ និងម៉ាឡេស៊ីកើនឡើងពី២០០ភាគរយ ទៅជាង៣០០ភាគរយឯណោះ ក្នុងរយៈពេលដ៏ខ្លី ដែលជម្រុញឲ្យរដ្ឋាភិបាលប្រទេសបិទផ្កាកមិនឲ្យនាំចូលបន្តទៅទៀត។


អស់ជម្រើស ពេលនេះអាមេរិកកំពុងសម្លឹងមើលប្រទេសឥណ្ឌា ដែលជាប្រទេសដ៏ធំ និងសកម្មមួយក្នុងការនាំចូលផលិតផលចាស់ៗ ប៉ុន្តែលទ្ធផលយ៉ាងណានៅមិនទាន់ច្បាស់លាស់នៅឡើយទេ។ ក្រៅពីឥណ្ឌា សហរដ្ឋអាមេរិកក៏កំពុងរកមើលប្រទេសដែលនាំចេញសម្រាបទាំងនេះពីប្រទេសខ្លួនផងដែរ។

គួរជម្រាបផងដែរថា ចិនគ្រោងនឹងបិទមិនឲ្យមានការនាំចូលផលិតផលមួយទឹកឲ្យបាន១០០ភាគរយនៅក្នុងរយៈពេល២ឆ្នាំខាងមុខនេះ ដើម្បីភាពស្រស់ស្អាត និងបរិស្ថានល្អនៅក្នុងប្រទេសរបស់ខ្លួន៕

 

អត្ថបទដោយ៖ Jimmy

LEAVE A REPLY

Please enter your comment!
Please enter your name here