មកស្គាល់របររកស៊ីគ្រឿងអេឡិចត្រូនិចទាំង ៥ បើកជាន់ជើងគ្នាពេញភ្នំពេញ

0
5995

មានរបររកស៊ីគ្រឿងអេឡិចត្រូនិចច្រើនណាស់រាល់ថ្ងៃដែល កំពុងបន្ដបើកនៅភ្នំពេញ ស្របពេលដែលតម្រូវការបច្ចេកវិទ្យារបស់អ្នកប្រើប្រាស់កើនឡើងរាល់ថ្ងៃ ។

ជាមួយគ្នានេះ គេក៏ឃើញមានហាងលក់គ្រឿងអេឡិចត្រូនិចច្រើនដែលបើកជាន់ជើងគ្នា ទោះមានអ្នករកស៊ីនច្រើនហើយក៏ដោយ ក៏ពួកគេនៅតែបើកដដែល ។

១. ហាងលក់ទូរស័ព្ទ


ខណៈតម្រូវការប្រើប្រាស់របស់ប្រជាជនកាន់តែច្រើន ធ្វើអោយកំណើនអ្នកលក់ក៏កាន់តែច្រើនដែរ ដែលជាហេតុធ្វើឲ្យ ហាងលក់គ្រឿងអេឡិចត្រូនិច កាន់តែច្រើនទៅ ហើយមួយរយៈនេះគេឃើញមានហាងលក់ស្មាតហ្វូនស្ទើជាន់ជើងគ្នាហើយនៅភ្នំពេញ នឹង ធ្លាយដល់តាមខេត្តទៀតដែរ ។

ជាពិសេស អត្រាអ្នកប្រើប្រាស់ស្មាតហ្វូនក៏មានច្រើនទៀត រឹតតែធ្វើឲ្យ អ្នករកស៊ីមួយចំនួនបើកហាងលក់តាមគ្នាបន្ដបន្ទាប់ ហើយទីតាំងដែលមានលក់ទូរស័ព្ទច្រើននៅ ផ្សារឃ្លាំងរំសេវ ផ្សារទួលសង្កែ ផ្សារដេប៉ូ ជាដើម ។

២. ហាងលក់កុំព្យូទ័រ

ហាងលក់កុំព្យូទ័រនៅក្នុងស្រុកយើងក៏មានច្រើនដែរ ដូចដែលអ្នកនៅភ្នំពេញបានដឹងហើយ បើចង់ទិញកុំព្យូទ័រនោះ គឺគេសម្ដៅទៅផ្លូវកម្ពុជាក្រោមមុនគេ ព្រោះនៅទីនោះមានហាងលក់កុំព្យូទ័រច្រើនគ្រប់ម៉ូដែល ។

ជាមួយគ្នានេះដែរ បច្ចុប្បន្នក៏មានកំណើនអ្នកចាប់ផ្ដើមរកស៊ីលើវិស័យលក់គ្រឿងអេឡិចត្រូនិច ច្រើនឡើងៗថែមទៀត ព្រោះវាក៏អាចរកចំណូលបានច្រើនគួរសម ។

៣. ហាងលក់កាមេរ៉ា

សន្ទុះនៃលក់កាមេរ៉ាបានបើកហាងបន្ដបន្ទាប់គ្នាច្រើន ព្រោះចំពេលដែលមានតម្រូវការខ្លាំង ក្នុងការប្រើប្រាស់សម្រាប់ថតរូបកំសាន្ដ សម្រាប់ថតតាមមង្គលការ ថតបែប Blog ឬ ទិញទុកសម្រាប់ថតជួបជុំមិត្តភក្ក គ្រួសារជាដើម ។

ទោះយ៉ាងនេះក្ដី ក៏នៅមានផ្នត់គំនិតមួយចំនួនចង់រកស៊ីដូចគ្នាបន្ដទៀត ជាពិសេស គឺបើកដូចគ្នាតែម្ដង ព្រោះឃើញគេលក់ដាច់ក៏នាំគ្នាសម្រុកបើកតាមគេដែរ ។

៤. ហាងលក់ម៉ាស៊ីនត្រជាក់

សម្រាប់មុខរបរមួយនេះក៏មានកំណើនអ្នកលក់ច្រើនដែរ រួមមាន ម៉ាស៊ីនត្រជាក់ ម៉ានបោកគក់ ទូរទឹកកកជាដើម ដែលអ្នករកស៊ីភាគចូលចិត្តបើកច្រើន ព្រោះវាមានតម្រូវកាច្រើនប្រចាំថ្ងៃ នឹង មិនចេះអេឡើយ ។

៥. គ្រឿងអេឡិចត្រូចនិចប្រើប្រាស់ប្រចាំថ្ងៃ

សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដែលគេនិយមលក់ច្រើនរួមមាន ទូរទស្សន៍ កង្ហារ ម៉ាស៊ីនបូបធូលី ឬ ឧបករណ៍ចាំបាច់ ប្រចាំថ្ងៃដែលខ្វះមិនបាន ។

គួរបញ្ជាក់ផងដែថា មុខរបរទាំងអស់នេះ មានមនុស្សច្រើនណាស់ដែលនាំគ្នាបើកច្រើនគ្នា ព្រោះគិតថាវារកស៊ីបាន នឹង ងាយស្រួលទៀតផង តែក៏មានហាងមួយចំនួនត្រូវបានទៅស្រុកកំណើតផងដែរ ៕

អត្ថបទដោយ ៖ ឆាំ មករា

 

LEAVE A REPLY

Please enter your comment!
Please enter your name here