មេរៀន ហិរញ្ញវត្ថុ ខ្លឹមៗ ដែលអ្នកគួររៀនពី អធិរាជបច្ចេកវិទ្យា Steve Jobs ក្នុងការចាប់ផ្ដើមអាជីវកម្ម

0
2012

បើនិយាយពី លោក ​Steve Jobs  មានមនុស្សជាច្រើនបានស្គាល់ ព្រោះមុននឹងស្លាប់ទៅ លោកបានសាងស្នាដៃជាច្រើនទាក់ទឹងនឹងបច្ចេកវិទ្យា។ ជាក់ស្ដែង លោកជាស្ថាបនិកក្រុមហ៊ុន ​Apple ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សនិងជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតក្នុងលោក។

ខាងក្រោមនេះ Business Cambodia សូមធ្វើការចែករំលែក នូវ មេរៀន ហិរញ្ញវត្ថុ ខ្លឹមៗ៣ ដែលអ្នកគួររៀនសូត្រ អធិរាជ បច្ចេកវិទ្យា Steve Jobs៖

១. ប្រើប្រាស់ទ្រព្យសម្បត្តិផ្ទាល់ ដើម្បីរកទុនចាប់ផ្ដើមអាជីវកម្ម


កាលចាប់ផ្ដើម Apple ដំបូង លោក Steve Jobs រួមទាំងដៃគូអាជីវកម្មរបស់លោក គឺ លោក  Steve Wozniak សុទ្ធបានប្រមូលទ្រព្យសម្បត្តិផ្ទាល់ខ្លួនដើម្បីបានលុយមកធ្វើជាទុនក្នុងចាប់ផ្ដើមអាជីវកម្ម គឺបង្កើតក្រុមហ៊ុន Apple ផ្ទាល់។ ពេលនោះ Steve Jobs បានលក់ឡាន  Volkswagen minibus ក្នុងតម្លៃ ៧៥០ដុល្លារ ចំណែក លោក Steve Wozniak បានលក់ម៉ាស៊ីនគិតលេខក្នុងតម្លៃ ៥០០ដុល្លារ។ លោក Steve Jobs ធ្លាប់លើកឡើងថា បើអ្នកមានគំនិតអាជីវកម្មច្បាស់លាស់មួយ ហើយរឿងដើមទុនក្នុងការចាប់ផ្ដើមសូវពិបាកនោះទេ ព្រោះអ្នកអាចស្វែងរកដៃគូអាជីវកម្មក៏ដូចជាអ្នកវិនិយោគចូលហ៊ុនបាន។

២. ផ្ដោតសំខាន់លើ គុណភាពផលិតផល នោះផលចំណេញនឹងមកក្រោយយ៉ាងស្រួល

ពេល Steve Jobs ចាប់ផ្ដើមផលិតកុំព្យូទ័រ Macintosh លើកដំបូង ជាមួយមិត្តភក្តិរបស់លោក ក្នុងទសវត្សឆ្នាំ ៨០ គោលគំនិតរបស់លោក គឺផលិតកុំព្យូទ័រដ៏អស្ចារ្យបំផុត។ លោក ធ្លាប់បង្ហើបថាធ្វើអ្វីប្លែកអស្ចារ្យជាគេ គឺអាទិភាពទីមួយដែលលោកប្រកាន់ភ្ជាប់ ដូច្នេះជាលទ្ធផលចេញមកគឺលោកទទួលបានកោតសរសើរ។ ជាក់ស្ដែង ផលិតផល Apple មានដូចជា កុំព្យូទ័រ និង ទូរស័ព្ទ iPhone គឺជាផលិតផលដែលគេទុកចិត្តបំផុត។

៣. ត្រូវហ៊ានប្រថុយនឹងហានិភ័យ

មនុស្សជាទូទៅ ធ្វើការដើម្បីលុយ​ ដែលនេះ គឹជាអ្វីមនុស្សភាគច្រើនត្រូវបានគេបង្រៀននៅសាលសា។ តែចំពោះលោក Steve Jobs មិនចង់ធ្វើការដើម្បីលុយឡើយ។ លោកបានប្រើប្រាស់លុយឲ្យធ្វើការសម្រាប់លោក តាមរយៈការចាប់ផ្ដើមអាជីវកម្ម រហូតក្លាយជាក្រុមហ៊ុនធំ។ លោកបានបង្ហើបថា ការធ្វើអាជីវកម្ម ឬវិនិយោគ អាចជួបការបរាជ័យឬ ជោគជ័យ តែបើអ្នកនៅតែខ្លាច មិនហ៊ានចាប់ផ្ដើមនោះអ្នកនឹងគ្មានថ្ងៃអាចកែប្រែខ្លួនឡើយ តែបើអ្នកបង្កើតបានក្រុមហ៊ុនធំមួយ ទោះជាអ្នកកំពុងដេកក៏លុយហូរហោប៉ៅដែរ៕

អត្ថបទដោយ៖ ហុង

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here